រំដេង (siamese ginger)

រំដេង៖ ដើមមានកម្ពស់២-៣ម មានក្តៀបបែកខ្នែង ស្លឹកស្តួចវែង២០-៣០x៥-១០ សម។ ផ្កាផ្តុំជាចង្កោមបែកមែកពីរ ឬបីដងចេញនៅចុងដើម។ ផ្កាពណ៌ស លាយបៃតងខ្ចី។ ត្របកផ្កាជាបំពង់មានធ្មេញ ឬកំពក៣ ស្រទាប់ធំ ពណ៌ស មានឆ្នូតលឿង និងក្រហម នៅខាងចុង មានក្រហូងចំកណ្តាល។

កេសរឈ្មោលមានតែ១ ប្លោកលម្អងផ្ការីកធំពណ៌លឿង។ កេសរញីនៅក្រោមមាន ៣ក្លែប។ ផ្លែស្ងួតមូលពណ៌ក្រម៉ៅ ឬក្រហម។ គ្រាប់៣-៦ មានសាច់រុំគ្រាប់។ រុក្ខជាតិនេះមានក្លិនក្រអូប មើមមានសារធាតុហឹរ បន្តពូជដោយមើម ដុះលើគ្រប់ស្ថានភាពដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។
ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖

_ គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ
_ ឱសថ មើមដាំទឹកផឹកព្យាបាលរោគឆ្អល់ពោះ អាហារមិនរលាយ និងមើមកិនជាម្សៅព្យាបាលដង្កូវស៊ីធ្មេញ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner