ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបានគឺជាលទ្ធផលវិជ្ជមាន ដូច្នេះមិនគួរមិនកង្វល់ចំពោះករណីនេះទេ។ ក្រៅពីនេះ សូមមានចិត្តសណ្តោស និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ ក្រៅពីនេះ ចំពោះការផ្លាស់ប្តូរទីកន្លែងការ ងារ របត់ការងារ និងសូម្បីតែការចាកចេញដើម្បីប្រឈមនឹងស្ថានភាពខាងក្រៅ គឺអាចធ្វើ ទៅបាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកចម្រើនលូតលាស់ណាស់។ ដោយឡែកលោកអ្នកប្រហែលជាដល់ពេលគិតគូរគម្រោងការងារជាថ្មី​ ពីព្រោះភាពដដែលៗកំពុងតែរក្សាអ្វីៗមិនឲ្យរីកចម្រើន។ ក្នុងថ្ងៃនេះ ចូរមានការអត់ធ្មត់ ប្រុងប្រយ័ត្នក្នុងទំនាក់ទំនងថ្មីៗ ដោយសារ ឳកាសដែលអ្នកអាចចាញ់បោកបញ្ឆោតគេគឺអាចទៅរួច។ ដោយឡែក ស្ថានភាពទំនាក់ទំនងផ្ទាល់ខ្លួនមានភាពល្អូកល្អឺនណាស់។ ក្រៅពីនេះ លោកអ្នកអាច យល់ដឹងស្ថានភាពដោយងាយស្រួល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ប៉ុន្តែសំណាងទាំងនេះទាក់ទងនឹងមនុស្សចាស់ ដូច្នេះសូមធ្វើគារវកិច្ចល្អ។ ចំពោះការបណ្តាក់ទុន ការផ្លាស់ប្តូរការងារថ្មី ឬដំណើរបេសកកម្មការងារអាចនឹងកើតឡើងដោយមិនបានគ្រោងទុក ដូច្នេះសូមត្រៀមខ្លួនទទួលយក។ សម្រាប់ការទិញចូលអចលនទ្រព្យនឹងទទួលបានមង្គលយ៉ាង​ប្រសើរណាស់។ ក្នុងថ្ងៃនេះលោកអ្នកក៏មិនគួរមានការប្រថុយប្រថានណាមួយឡើយ ហើយដំណើរផ្សងព្រេងក្នុងអាជីពមិនគួរកើត ឡើងនោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ ពីព្រោះការងារថ្មីក៏នឹងផ្តល់ផលដ៏ប្រសើរ។ សូមកុំទាន់ទុកចិត្តនឹងសមត្ថភាពការងារដែលអ្នកអាចធ្វើបាន គម្រោងការងារច្បាស់លាស់មិនត្រូវបោះបង់ចោលនោះទេ។ ក្រៅពីនេះ មិនគួរបញ្ចេញមតិរិះគន់ មិនគួរចូលរួមក្នុងការជួបជុំលើករណី មិនចាំបាច់ ពិសេសសូមចងចាំថា ការនិយាយដើមចុងជាប្រភពនៃបញ្ហា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុន។ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុម។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយអ្នកបាន ប៉ុន្តែសូមមានភាពស្មោះត្រង់ជានិច្ច។ ដោយឡែក ប្រសិនបើអ្នកព្យាយាមបង្កើនទំនាក់ទំនងនឹងថ្នាក់លើ ហើយមានការយោគយល់បានល្អជាមួយមនុស្សនៅក្នុងក្រុមការងារ គឺទិន្នផលកាន់តែប្រសើរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តក្នុងកិច្ចការអ្វីមួយសូមពន្យាពេល និងពិភាក្សាជាមួយមនុស្សនៅក្នុងគ្រួសារ។ ចូរធ្វើទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន ពិសេសដៃគូពាណិជ្ជកម្ម ដើម្បីទទួលបានលាភធំ និងការជឿទុកចិត្ត។ ក្រៅពីនេះ លោកអ្នកអាចការពារទស្សនៈយោបល់ របស់ខ្លួនបានដោយសេរី និងត្រឹមត្រូវល្អណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ ដោយឡែកប្រសិនបើអ្នកមានការលំបាកខ្លះក្នុងការដំណើរការការងារ​ សូមព្យាយាមរក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែលសិន ពីព្រោះការផ្លាស់ប្តូរមិនទាន់អាចទទួលបានផលចំណេញអ្វីឡើយ។ ជៀសវាងធ្វើការងារដែលមិនយល់ច្បាស់។ ដោយឡែក ចំពោះការផ្តល់ជូនសូមពិចារណា អោយាបានដិតដល់ ពីព្រោះស្របពេលនឹងចំណុចល្អ លោកអ្នកអាចជួបឧបសគ្គច្រើនដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក។ សូមរក្សាការងារដែលអ្នកកំពុងដំណើរការសិន ប៉ុន្តែប្រសិនបើអ្នកមិនរីករាយនឹងការងារចាស់ ការផ្លាស់ប្តូរត្រូវតែច្បាស់លាស់។ សូមធ្វើទំនាក់ទំនងនឹងមនុស្សដែលស្ថិតក្នុងចំណោមការងាររបស់អ្នក ពិសេសថ្នាក់លើ និងដៃការងារ។ ប្រសិនបើក្នុងករណីដែលអ្នកចង់ផ្លាស់ប្តូរស្ថានភាពណា មួយនៅក្នុងថ្ងៃនេះ សូមពឹងលើពត៌មានជាដាច់ខាត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ។ អ្នកធ្វើការរាជការនឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប៉ុន្តែលោកអ្នកមិនត្រូវមានចរិករឹងរូសនោះទេ រស់នៅដោយស្ងប់ស្ងាត់ និងមានភាពអនុគ្រោះខ្ពស់។ ប្រការចំបាច់បំផុតនៅក្នុងថ្ងៃនេះគឺរឿងរបស់អ្នកដទៃ បើ ទោះបីជារឿងល្អប្រសើរក្តី ក៏មិនគួរចូលរួមដែរ។ ចូរចំណាយពេលអោយសន្សំសំចៃ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា ប៉ុន្តែលោកអ្នកអាចកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងបានដោយរៀបចំគម្រោងការងារថ្មី។ កុំភ្លេចការពិភាក្សាយោបល់ពីមនុស្សដែលទុកចិត្តប្រសិនបើអ្នកមិនអាចរកផ្លូវណាមួយឲ្យប្រាកដ ប៉ុន្តែសូមជៀសវាងការជឿទុកចិត្តមនុស្សដោយងាយ។ ក្រៅពី នេះសូមលោកអ្នករក្សាគម្លាតពីមនុស្សដែលអ្នកទើបស្គាល់ ពិសេសការនិយាយច្រើននឹងអាចធ្វើអោយអ្នកភ្លាត់បានដោយងាយ។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់។ ថ្ងៃនេះពាក្យសំដីរបស់អ្នកហាក់មានអំណាច និងទទួលបានការគោរពកោតក្រែងខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ឳកាសនេះដោះស្រាយបញ្ហាកន្លងមក និងដាក់ចេញកិច្ចការងារដែលអ្នកគ្រោងទុកចុះ។ សូមកុំទាក់ទងនឹងការខ្ចីបុលនានា លោកអ្នកអាចនឹងខាតបង់ទាំងស្រុង។ ដោយឡែក ថ្ងៃនេះមានអំណោយផលដល់ការផ្លាស់ប្តូរការងារ ឬការដោះស្រាយ បញ្ហាចាស់ថ្មី ដូច្នេះត្រូវមានភាពរហ័សរហួនបំផុត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ សូមធ្វើកិច្ចការណាមួយឲ្យបានច្បាស់លាស់ ​ចំណែកការចាប់យកការងារច្រើនក្នុងពេលតែមួយគឺសូមហាមជាដាច់ខាត។ សូមប្រយ័ត្នចាញ់បោកគេ សូម្បីមនុស្សដែលលោកអ្នកស្គាល់ច្បាស់ក៏ដោយ។ ការចំណាយលុយកាក់គួរគិតគូរជាថ្មី ប្រយ័ត្នខាតបង់នៅពេលក្រោយ។ ប្រសិនបើអាចការបណ្តាក់ទុន ជាចំណុចសំខាន់ដែលតម្រូវអោយមានការ យកចិត្តទុកដាក់ខ្ពស់ ពីព្រោះឪកាសខាតបង់នៅទន្ទឹមនឹងភាពចម្រុងចម្រើន។

ចំណាំៈ

ឆ្នាំទាំង៤ ខាល រោង​ ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃសំណាងសម្រាប់ការប្រកបរបរថ្មី ការបណ្តាក់ទុន និងការផ្លាស់ប្តូរកំរិតហិរញ្ញវត្ថុ។ ក្នុងនោះ រាល់ការចរចាគឺនឹងទទួលបាន ផលល្អ។

ឆ្នាំទាំង៨ ជូត ឆ្លូវ ថោះ មមី មមែ រកា ច កុរ រាសីល្អមធ្យម។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner