សេដ្ឋកិច្ចពិភពលោកប្រឈមនឹងការឈឺចាប់កាន់តែខ្លាំងនៅឆ្នាំ ២០២៣ បន្ទាប់ពីឆ្នាំអាប់អួរ
ឆ្នាំក្រោយនេះត្រូវបានគេសន្មត់ថា ជាឆ្នាំត្រលប់មកវិញសម្រាប់សេដ្ឋកិច្ចពិភពលោក បន្ទាប់ពីជំងឺរាតត្បាត Covid19 ។ ផ្ទុយទៅវិញ ឆ្នាំ ២០២២នេះ ត្រូវបានសម្គាល់ដោយសង្រ្គាមថ្មីមួយ កំណត់ត្រាអតិផរណា និងគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុ។
វាជាឆ្នាំ “polycrisis” ឬ “វិបត្តិច្រើន” ដែលជាពាក្យពេញនិយមដោយអ្នកប្រវត្តិសាស្រ្ត Adam Tooze ដោយលោកអះអងថា”ត្រៀមខ្លួនសម្រាប់ភាពអាប់អួរបន្ថែមទៀតនៅឆ្នាំ ២០២៣”។
រិឯ លោក Roel Beetsma សាស្រ្តាចារ្យផ្នែកម៉ាក្រូសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Amsterdam បាននិយាយថា “ចំនួននៃវិបត្តិបានកើនឡើង ចាប់តាំងពីការចាប់ផ្តើមនៃសតវត្សនេះ” ។ លោកបានប្រាប់សារព័ត៌មាន AFP ថា “ចាប់តាំងពីសង្គ្រាមលោកលើកទី ២ យើងមិនដែលឃើញស្ថានភាពស្មុគស្មាញបែបនេះទេ” ។
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ១៩ ឆ្នាំ ២០២០ តម្លៃទំនិញប្រើប្រាស់បានចាប់ផ្តើមកើនឡើងនៅឆ្នាំ ២០២១ដោយសារប្រទេសនានាបានកើតចេញពីការចាក់សោរទ្វារប្រទេស និងការរឹតបន្តឹងផ្សេងទៀត៕ ប្រភពពី AFP , ដោយ៖ សារ៉ាត