មុខសញ្ញាឆក់ និងលួច ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីម្នាក់ ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងជំនាញរបស់ការិយាល័យបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ៩១(អតីតរោងភាពយន្ត ហែមជាតិ) ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (យកម៉ូតូ) ចំនួន ០១ ករណី  និង អំពើលួចមានស្ថានទម្ងន់ទោសដោយសាការប្រើអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) ចំនួន ០២ ករណី និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីមាន ៖
 
     ក្នុងរបាយការណ៍បានបញ្ចាក់ថា ករណីទី១  អំពើលួច (ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ ស ខ្មៅ ក្រហម កាំបន្ទះពណ៌ក្រហម ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GG ៩០៧៨) ស្ថិតនៅចំណុចបុរីមហាសែនសុខមុខផ្ទះលេខ១៩២ ផ្លូវ B ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៣ និង ៣០ នាទី
    
    ជនរងគ្រោះមានឈ្មោះ ឈុង បញ្ញា ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១៩២ ផ្លូវ B ភូមិ វិមានទ្រង់ សង្កាត់ ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ
 
   ចំណែកសម្ភារៈបាត់បង់
-ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ ស ខ្មៅ ក្រហម កាំបន្ទះពណ៌ក្រហម ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GG ៩០៧៨
 
    លើកទី ២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសាការប្រើអំពើហិង្សា (ទូរស័ព្ទដៃម៉ាក អាយហ្វូន XS ពណ៌ ផ្កាឈូក) នៅចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៦ និង ០០ នាទី ។
 
    និងលើកទី ៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសាការប្រើអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក OPPO F៩ ពណ៌ ស្វាយ) នៅចំណុចបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ផ្លូវទេពផន សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ២៣ និង ៣០ នាទី ។
 
     ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ  បូរី រាជ្យ ភេទ ប្រុស  អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខសាលាប៊ែលធីសាខាទី២០ចោមចៅ ស្នាក់នៅ ផ្ទះលេខ មិនចាំ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ 
វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ស ខៀវ ឆ្នាំផលិត ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ១HS៤២៦៣ 
-សោខ្សៀរទីបលេខ៨ រាងអក្សរ L ចំនួន ០១ 
-ដែកសំប៉ែតចុងស្រួច ចំនួន ០១ 
-ខ្សែលួសសសៃ ពណ៌ ស ប្រវែង ០៥ សង់ទីម៉ែត្រ ចំនួន ០២ សសៃ 
 
     បច្ចុប្បន្ននេ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner