ឥណ្ឌូណេស៊ីនាំមុខប្រទេសថៃ លើការនាំរថយន្តចេញទៅប្រទេសវៀតណាម
ហាណូយ៖ ប្រទេសឥណ្ឌូណេស៊ីបានវ៉ាដាច់ប្រទេសថៃ ក្នុងនាមជាប្រទេសនាំចេញរថយន្តធំជាងគេទៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២។
ឥណ្ឌូណេស៊ី ថៃ និងចិន គឺជាបណ្តាប្រទេសនាំចេញរថយន្តធំជាងគេ ទៅកាន់ប្រទេសវៀតណាម ប៉ុន្តែ ឥណ្ឌូនេស៊ីបានវ៉ាដាច់ប្រទេសថៃ ដែលជាប្រទេស ដែលបាននាំចេញរថយន្តច្រើនជាងគេទៅកាន់ប្រទេសវៀតណាម ដោយមានរថយន្តចំនួន ៧២,៦៧១ គ្រឿងបាននាំចេញទៅវៀតណាមសរុប កើនឡើង ៦៤.២% ធៀបនឹងឆ្នាំ ២០២១ និងមានតម្លៃ ១០.០៥ ពាន់លានដុល្លារ។
ប្រទេសថៃបាននាំចេញរថយន្តចំនួន ៧២,០៣២ គ្រឿងដែលមានតម្លៃ ១,៤២ពាន់លានដុល្លារទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ ២០២២ ដែលជាការថយចុះចំនួន ១០.៩% ធៀបនឹងឆ្នាំ ២០២១។
ចំនួនរថយន្តដែលនាំចូលទៅវៀតណាម ពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃមានចំនួន ១៤៤,៧០៣ គ្រឿង ស្មើនឹង ៨៣% នៃរថយន្តដែលបាននាំចូលទៅក្នុងប្រទេសវៀតណាមទាំងអស់។
សម្រាប់ឆ្នាំ២០២២នេះ ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ ចំនួនរថយន្តដែលបានលក់នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ៥០៨,៥៤៧គ្រឿង នេះបើយោងតាមស្ថិតិពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម និង TC Motor ៕ ប្រភពពី VNexpress , ប្រែសម្រួលដោយ៖ សារ៉ាត