ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ គឺជារឿងសំខាន់ដែលមិនអាចខ្វះបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស

បន្ទាយមានជ័យ ៖ ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្មួយៗដែលជាសិស្សានុសិស្ស ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹងប្រកបដោយគុណភាព ។ នេះគឺជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត បន្ទាយមានជ័យ ក្នុងពិធីសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន ១៥០នាក់ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកអំណោយកុំព្យូទ័រ (Computer)ចំនួន ១៥គ្រឿង ដែលជាអំណោយរបស់ លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន ១៥ ដែលខ្វះខាតុំព្យូទ័រ សំរាប់បម្រើការងារក្នុងសាលារៀន នាថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍ថា ៖ ជាការពិត លោកគ្រូ-អ្នកគ្រូ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីកស្ងួត ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដោយមិនខ្លាចនឿយហត់ ដេីម្បីឱ្យសិស្សមានចំណេះវិជ្ជា មានការងារល្អ។ បេីគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ វិស័យអប់រំ ក៏មិនអាចមានការរីកចម្រេីនដូចសព្វថ្ងៃនេះដែរ។

ក្រៅពីប្រគល់កុំព្យូទ័រជូនសាលារៀនចំនួន ១៥សាលាហេីយនោះ រដ្ឋបាលស្រុកក៏ទទួលបានកុំព្យទ័រមួយគ្រឿង និងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក៏ទទួលបានមួយគ្រឿងផងដែរ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំយក ខោអាវកីឡាចំនួន ៥០០កំប្លេ ផ្តល់ជូនសាលាទាំង១៥ , បាល់ទះ ១០ គ្រាប់, បាល់ទាត់ ២០ គ្រាប់, សំណាញ់បាល់ ៦ ឈុត, ស្រោមដៃកីឡា ១២ គូរ, និងផ្តល់ សារ៉ុង ជូន លោកគ្រូអ្នកគ្រូ អាជ្ញាធរ មូលដ្ឋាន សរុប ១៧៥នាក់ ផងដែរ ៕ ឃិន គន្ធា

ads banner