មន្ត្រីរដ្ឋាភិបាល និងតំណាងសង្គមស៊ីវិលធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្ត្រីរាជរដ្ឋាភិបាលនិងតំណាងអង្គការសង្គមស៊ីវិល ធ្វើ ទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេលមួយសប្ដាហ៍ ដើម្បីសិក្សា ស្វែង យល់ការសហការរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងតំណាងអង្គការសង្គម ស៊ីវិល មកពីខេត្តកំពង់ចាម កំពត រតនគិរី និងខេត្តសៀមរាប បាន ចាកចេញទៅកាន់ប្រទេសជប៉ុន ដើម្បីធ្វើទស្សនកិច្ចសិក្សា ក្រោម គម្រោងរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែល មានការគាំទ្រថវិកាពីរដ្ឋាភិបាល។

ការធ្វើដំណើរទស្សនកិច្ចសិក្សានេះមានរយៈពេលមួយសប្ដាហ៍ដោយចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ដែលនឹងត្រូវ ទស្សនកិច្ចទៅកាន់ទីក្រុងមួយចំនួន ដែលនៅទីនោះរដ្ឋាភិបាល មូលដ្ឋាននៃប្រទេសជប៉ុន កំពុងដោះស្រាយបញ្ហាប្រឈម ទាំងឡាយ ក្នុងតំបន់យ៉ាងសកម្ម ដោយសហការជាមួយភាគី ពាក់ព័ន្ធ នានារួមទាំងអង្គការសង្គមស៊ីវិលផងដែរ។
អ្នកចូលរួមទាំងអស់នឹងសិក្សាស្វែងយល់អំពីការអនុវត្តកិច្ចសហការរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅក្នុងទីក្រុង ទាំង នេះ។

ប្រភពដដែលបញ្ជាក់ថា ភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គម ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចិរភាព ហើយក្នុងហេតុផលនេះ រដ្ឋាភិបាលជប៉ុនបាន និងកំពុងគាំទ្រដល់គម្រោងនេះ ហើយក៏ សង្ឃឹមថា គម្រោងនេះនឹងដំណើរទស្សនកិច្ចសិក្សាខាងលើ នឹង រួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា តាមរយៈការពង្រឹងកិច្ចសន្ទនា ក៏ដូចជាកិច្ចសហការ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។

លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍផ្នត់គំនិត បាន ថ្លែងថា ជាទូទៅ ប្រទេសជប៉ុន គឺតែងតែមានគោលបំណង ក្នុង ចែករំលែកបទពិសោធន៍របស់ខ្លួន ជាពិសេសគឺចង់ឱ្យមន្ត្រី រាជរដ្ឋាភិបាល និងតំណាងអង្គការសង្គមស៊ីវិលដែល កំពុង ធ្វើការ នៅកម្ពុជា មើលឃើញនូវរបៀបពីការទំនាក់ទំនងក្នុង ការដោះ ស្រាយបញ្ហា និងកិច្ចសហការគ្នារវាងរាជរដ្ឋាភិបាល និងអង្គការ សង្គមស៊ីវិល សម្រាប់ជួយអភិវឌ្ឍសង្គមជាតិ និង ប្រជាពលរដ្ឋ របស់ខ្លួនផងដែរ។

លោក សេក សុជាតិ បានប្រាប់ថា ៖ «ដូច្នេះខ្ញុំគិតថា គេមាន គោល បំណង ល្អនៅក្នុងការឆ្លុះបញ្ចាំងអំពីទិដ្ឋភាព ឬរបៀបនៃការដោះ ស្រាយបញ្ហាសម្រាប់សង្គមមួយ ដែលមាននីតិរដ្ឋត្រឹមត្រូវ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធហ្នឹងដែរ»។

ជាមួយគ្នានេះដែរ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន បានឱ្យដឹងថា ដំណើរទស្សនកិច្ចរួមគ្នារវាងមន្ត្រី រាជរដ្ឋាភិបាល និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួន ដែល បានទៅចូលរួមក្នុងប្រទេសជប៉ុននេះ នឹងផ្ដល់ឱកាសឱ្យទាំង មន្រ្តីរាជរដ្ឋាភិបាល និងទាំងតំណាអង្គការសង្គមស៊ីវិល ទាំងនោះ បានរៀនសូត្រ មើលឃើញ និងដកស្រង់បទពិសោធន៍ល្អៗ នៃការងារកិច្ចសហការក្នុងនាមជាដៃគូរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសមួយ ត្រូវបានចាត់ទុកថា ជាជើងឯកមួយ ខាងផ្នែកជាប្រទេសប្រជាធិប តេយ្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ៕
ដោយ៖ជា សុខនី

ads banner