មន្រ្តីជាន់ខ្ពស់អាមេរិក ៖ លោក បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សេតវិមាននៅថ្ងៃសុក្រសប្តាហ៍នេះបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈខាងមុខនេះ ដើម្បីប្រារព្ធខួបលើកទីមួយនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ឃើប៊ី បាននិយាយថា លោក បៃដិន នឹងបញ្ជាក់យ៉ាងច្បាស់ថា ជំនួយផ្នែកសន្តិសុខបន្ថែមនឹងមកដល់អ៊ុយក្រែនពីសហរដ្ឋអាមេរិក។ លោក ឃើប៊ី បាននិយាយយ៉ាងដូច្នេះថា លោកប្រធានាធិបតីនឹងបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងបន្តឈរជាមួយអ៊ុយក្រែនឱ្យបានយូរតាមដែលពួកគេត្រូវការ។

ជំនួយការរបស់លោក បៃដិន បានរៀបចំផែនការជាច្រើនសប្តាហ៍មកហើយ អំពីរបៀបដែលពួកគេនឹងប្រារព្ធខួបនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងការថ្លែងសន្ទរកថាដ៏មានសក្តានុពលដ៏សំខាន់មួយ។
បន្ថែមលើនេះ ជំនួយការលោក បៃដិន សង្ឃឹមថា គាត់នឹងសង្កត់ធ្ងន់លើភាពធន់របស់ប្រជាជនអ៊ុយក្រែន រួមជាមួយនឹងការបន្តការរួបរួម ក្នុងចំណោមសម្ព័ន្ធមិត្តនៅក្នុងខែមិនច្បាស់លាស់ខាងមុខ។

បើតាមសេតវិមាន លោក បៃដិន នឹងជួបជាមួយប្រធានាធិបតីប៉ូឡូញលោក អាន់ហ្សិច ឌូដា និងសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត ហើយពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។ រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner