អធិការបតីអាល្លឺម៉ង់៖ លោកខាងលិចត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធានាសន្តិសុខដល់អ៊ុយក្រែន ក្រោយបញ្ចប់ជម្លោះជាមួយរុស្ស៊ី

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះថ្លែងថា ប្រទេសលោកខាងលិចត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន បន្ទាប់ពីជម្លោះជាមួយរុស្ស៊ីបានបញ្ចប់។

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បន្តថា បណ្តាប្រទេសលោកខាងលិចមិនជំទាស់នឹងការចូលសហភាពអឺរ៉ុបរបស់អ៊ុយក្រែននោះទេ ប៉ុន្តែទីក្រុងកៀវនឹងត្រូវអនុវត្តតាមតម្រូវការជាក់លាក់សម្រាប់រឿងនោះ។ កាសែត Wall Street Journal បានរាយការណ៍កាលពីខែកុម្ភៈថា អង់គ្លេស អាល្លឺម៉ង់ និងបារាំងកំពុងសម្លឹងមើលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរវាងអ៊ុយក្រែន និងអង្គការណាតូ បន្ទាប់ពីជម្លោះបានបញ្ចប់។

ការសែតនេះបានឲ្យដឹងទៀតថា ស្ថិតក្រោមកិច្ចព្រមព្រៀងខាងលើ អាជ្ញាធរទីក្រុងកៀវនឹងមានលទ្ធភាពកាន់តែទូលំទូលាយ ក្នុងការប្រើប្រាស់សម្ភារៈយោធាទំនើបៗ សព្វាវុធ និងគ្រាប់រំសេវ។ កាសែតនេះក៏បានអះអាងដែរថា ជំហាននេះ ត្រូវបានគេរំពឹងថា នឹងជំរុញអ៊ុយក្រែនឆ្ពោះទៅរកការចរចាជាមួយរុស្ស៊ី៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner