ឯកឧត្តមថោង ខុន ដឹកនាំប្រជុំជីវភាពបក្សនៅស្រុកបារាយណ៍ និងស្រុកតាំងគោក ដើម្បីត្រៀមក្នុងការចូលរួមបោះឆ្នោតសកល

(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំជាមួយប្រធាន និងសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកទាំងពីរ ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខ ។

ឯកឧត្តម ថោង ខុន ណែនាំដល់ក្រុមការងារគណបក្សត្រូវបន្តចុះជួបប្រជាពលរដ្ឋតាមភូមិ តាមខ្នងផ្ទះ ដើម្បីក្ដាប់ពីសភាពការណ៍ និងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ។ ពិនិត្យការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងរដូវប្រាំងនេះ។ ពិនិត្យដោះស្រាយលើការកសាងផ្លូវធ្វើដំណើរនៅតាមមូលដ្ឋានប្រជាពលរដ្ឋ។

ឯកឧត្តម បានណែនាំឱ្យបន្តពិនិត្យមើលការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដោយស្រង់ទិន្នន័យប្រជាពលរដ្ឋចុះឈ្មោះថ្មីឱ្យបានច្បាស់លាស់ ដោយខិតខំជំរុញ និងកសាងសមាជិកបក្សឱ្យបានកាន់ច្រើនបន្ថែមទៀត ជាមួយនោះត្រូវខិតខំតាមដាន និងស្វែងរកប្រជាពលរដ្ឋដែលទើបបានចុះឈ្មោះបោះឆ្នោត និងដាក់បញ្ចូលជាសមាជិកគណបក្ស ឱ្យបានគ្រប់ៗគ្នា។

ឯកត្តម ថោង ខុន បានណែនាំដល់ប្រធានគណបក្សស្រុក ឃុំ ភូមិ ពិសេសក្រុមប្រឹក្សាឃុំត្រូវរួមគ្នាចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងចុះជួយដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានជាប់លាប់ជាប្រចាំ ដោយធ្វើយ៉ាងណាកុំឱ្យមានប្រជាពលរដ្ឋណាម្នាក់ជួបបញ្ហា ដោយមិនមានការដោះស្រាយ ហើយការធ្វើដូចនេះដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បន្ថែមពីនេះ ឯកឧត្តម ថោង ខុន ក៏បានណែនាំឱ្យគណបក្សស្រុកទាំង២ ខិតខំពង្រឹងសមាជិកបក្សនៅតាមភូមិ ឃុំ ឱ្យបានច្បាស់ទាក់ទងនឹងការផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត និងការផ្ទៀងផ្ទាត់ សមាជិកបក្ស ឱ្យបានច្បាស់លាស់នៅតាមភូមិឃុំដែលជាមុខសញ្ញា ហើយអ្វីដែលកាន់តែពិសេសនោះគឺត្រូវធ្វើការគ្រប់គ្រងសតិអារម្មណ៍របស់សមាជិបក្ស តាមរយៈការចុះជួយ ដោះស្រាយនូវរាល់បញ្ហារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner