អតីតអនុប្រធាន IMF៖ ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅត្រឹមឆ្នាំ ២០៣៥

តូក្យូ៖ ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០៣៥ ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ដោយផ្អែកលើគន្លងកំណើននាពេលបច្ចុប្បន្នរបស់ប្រទេសទាំងពីរ។

Read. លោក Zhu Min ដែលជាសេដ្ឋវិទូដ៏លេចធ្លោរបស់ចិន និងជាអតីតអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសចិនត្រូវបានគេរំពឹងថា នៅត្រឹមឆ្នាំ ២០៣៥ នឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ដោយផ្អែកលើគន្លងកំណើននាពេលបច្ចុប្បន្នរបស់ប្រទេសទាំងពីរ។

លោក Zhu Min បានអះអាងថា ដោយផ្អែកលើការសន្មត់ថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកើនឡើងពី ២ ភាគរយទៅ ២,៥ភាគរយក្នុងមួយឆ្នាំ ហើយសេដ្ឋកិច្ចរបស់ប្រទេសចិនពី ៤ ភាគរយទៅ ៤,៥ភាគរយនោះ ព្រឹត្តិការណ៍សំខាន់អាចនឹងកើតមានឡើងក្នុងរយៈពេល ១២ឆ្នាំខាងមុខទៀតនេះ។

ការព្យាករណ៍របស់សេដ្ឋវិទូដ៏លេចធ្លោរបស់ចិនរូបនេះ មានភាពយឺតយ៉ាវបន្តិចបន្ទាប់ពីការព្យាករណ៍ផ្សេងទៀតដែលថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ចាប់ពីឆ្នាំ ២០៣០ ទៅឆ្នាំ ២០៣៣។

ប៉ុន្តែការព្យាករណ៍មួយចំនួន ត្រូវបានទាញទម្លាក់មកវិញ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាតសកលកូវីដ១៩ និងការបន្តការបិទខ្ទប់នៅក្នុងប្រទេសចិន៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner