កម្ពុជាប្តេជ្ញាប្រឆាំងការសាបព្រួសប្រជាធិបតេយ្យដែលមិនគោរពច្បាប់…ចូរយើងនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ (Video Inside)

អត្ថបទដោយ៖
Apsara Net

ក្រុមធ្វើនយោបាយប្រឆាំង បានសាបព្រួសប្រជាធិបតេយ្យដែលមិនគោរពច្បាប់ ក្នុងគោលបំណងចង់បំផ្លាញចោលនូវសន្តិភាព, បំផ្លាញសមិទ្ធផលជាតិ ដែលកម្ពុជាបានរកដោយលំបាកក្នុងរយៈពេលច្រើនសិបឆ្នាំកន្លងមកនេះ ជាពិសេសបំណងចង់ទប់ស្កាត់រារាំងពលរដ្ឋមិនឱ្យចូលរួមបោះឆ្នោតសកលថ្ងៃទី២៣កក្កដាខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជាដែល កំពុងដឹកនាំប្រទេស គឺជាគណបក្សដែលប្តេជ្ញាដាច់ខាតការពារសន្តិភាព, ការពាររបបរាជានិយម, ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនឱ្យឧបាយកលរបស់ក្រុមធ្វើនយោបាយជ្រុលនិយមនាំប្រទេសជាតិធ្លាក់ចូលក្នុងអំពើចលាចលឬសង្គ្រាមសាជាថ្មីណាមួយបានឡើយ។ អប្សរាណិតមានបទវិចារណកថាមួយក្រោមចំណងជើងថា កម្ពុជាប្តេជ្ញាប្រឆាំងការសាបព្រួសប្រជាធិបតេយ្យ ដែលមិនគោរពច្បាប់…និងចូរយើងនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣

ads banner