អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយបាននិងកំពុងធ្វើប្រជោបាយនិយមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា, អ្នកដើរតាមការញុះញង់នឹងបង់ថ្លៃចំពោះមុខច្បាប់

ភ្នំពេញ៖ ក្រុមប្រឆាំងជ្រុលនិយមក្បត់ជាតិបាននឹងកំពុងបន្តយុទ្ធនាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការញុះញង់ពលរដ្ឋដែលដើរតាមនយោបាយខ្លួនឱ្យគូសសន្លឹកឆ្នោតចោល បើទោះបីជាដឹងថា ទង្វើដែលពួកគេធ្វើនេះដើរបញ្ច្រាសទិសប្រជាធិបតេយ្យនិងត្រូវបានហាមឃាត់ ដោយច្បាប់ក៏ដោយ។ ភាពគឃ្លើនបំពានច្បាប់របស់ក្រុមជ្រុលនិយមនេះធ្វើឡើងដោយងងឹតងងល់និងដើរតាមការញុះញង់របស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី។ សម រង្ស៊ីដែលមានទាំងជីតានិងឪពុកក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ បានធ្វើនយោបាយគំនុំសងសឹកប្រឆាំងនឹងជាតិខ្មែរ។ អ្នកស្រាវជ្រាវបានពិពណ៌នាទណ្ឌិត សម រង្ស៊ី ថាជាពស់ក្បាលពីរដែលក្បាលមួយនិយាយផ្អែមពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យជាមួយពួកបរទេស និងក្បាលមួយទៀតពោរពេញដោយសម្តីហិង្សា ការញុះញង់ រើសអើងស្អប់ខ្ពើមជាតិសាសន៍និងបំផ្លាញជាតិខ្លួនឯង និងពោរពេញដោយវោហាសាស្ត្រភូតភរកុហកបោកប្រាស់។ សម រង្ស៊ី កំពុងតែប្រើក្បាលទី២ ញុះញង់ពលរដ្ឋឱ្យទៅគូសសន្លឹកឆ្នោតចោលដែលផ្ទុយពីច្បាប់។

នៅស់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅ ពលរដ្ឋខ្មែរជាង ៩,៧លាននាក់នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យចំនួន ២៣ ៧៨៩ ការិយាល័យទូទាំងប្រទេសកម្ពុជា ដើម្បីជ្រើសរើសគណបក្ស ១ ក្នុងចំណោម ១៨ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតដើម្បីផ្តល់ជំនឿទុកចិត្តដឹកនាំប្រទេសរយៈពេល ៥ ឆ្នាំទៅមុខ។ ប៉ុន្តែក្រុមជនក្បត់ជាតិ ៣ ជំនាន់ បាននិងកំពុងប្រើប្រាស់មធ្យោបាយទុច្ចរិតគ្រប់ទម្រង់ដើម្បីរារាំងនិងបំផ្លាញការបោះឆ្នោតនៅកម្ពុជា ដែលជាដំណើរការលទ្ធិប្រជាធិបតេយ្យ , ពលរដ្ឋបញ្ចេញសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសថ្នាក់ដឹកនាំដោយសេរីតាមរយៈការបោះឆ្នោត ក៏ព្រោះតែគណបក្សភ្លើងទៀន ដែលជាគណបក្សរបស់ខ្លួនមានកំហុសផ្នែកច្បាប់មិនអាចចូលរួមការបោះឆ្នោតបាន។ សារជាតិជាជនចង្រៃជាតិ បើសិនជាខ្លួនមិនបានអ្វីមួយ អ្នកផ្សេងទៀតក៏មិនអាចយកបានដោយស្រួលឡើយ។

បើពួកគេមិនបានចូលរួម នោះអ្វីៗគឺសុទ្ធតែមិនប្រជាធិបតេយ្យទាំងអស់។ ប្រសិនបើពួកគេមិនឈ្នះការបោះឆ្នោត អ្វីៗសុទ្ធតែថាជាការបោះឆ្នោតក្លែងក្លាយ និងមិនត្រឹមត្រូវ។ ពួក គេមិនដែលទទួលស្គាល់នូវកំហុសខ្លួនឯងឡើយ។ សូម្បីតែបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោតដោយសារតែកំហុសរបស់ពួកគេផ្ទាល់ និងការប្រមាថលើច្បាប់របស់ខ្លួន ក៏ពួកគេមិនហ៊ានប្រាប់ពលរដ្ឋខ្មែរផង។ ពួកគេមានជំងឺតួឯកប្រជាធិបតេយ្យនិងបានប្រមាថដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ នេះហើយជាចរិតពិតនៃជនក្បត់ជាតិដែលមិនចង់ឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្វើដំណើរដោយស្រួលឡើយ។ ពួកគេព្យាយាមបំផ្លាញសព្វបែបយ៉ាងទាំងអស់។ កាលពីឆ្នាំ២០១៨ គ្មានខ្មោចបក្សសង្គ្រោះជាតិ ពួកគេបានធ្វើយុទ្ធនាការបំផ្លាញការបោះឆ្នោត ម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯង តែត្រូវបានបរាជ័យយ៉ាងអាម៉ាស់។ ឆ្នាំ២០២៣ គ្មានបក្សភ្លើងទៀន ពួកគេបានធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោតចោល។ យុទ្ធនាការនេះក៏នឹងត្រូវប្រឈមនឹងបរាជ័យដ៏អាម៉ាស់ម្តងទៀតព្រោះប្រជាពលរដ្ឋនឹងមិនជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិឡើយ។

ទង្វើទាំងនេះបង្ហាញយ៉ាងច្បាស់ថាអ្វីដែលពួកគេអះអាងថាជាអ្នកប្រជាធិបតេយ្យ ស្រឡាញ់ជាតិ គឺគ្រាន់តែជាអ្នកប្រជាធិបតេយ្យក្លែងក្លាយប៉ុណ្ណោះ។ ពួកគេគឺជាជនប្រឆាំងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ មិនតែប៉ុណ្ណោះជនក្បត់ជាតិ សម រង្ស៊ី បានកំពុងអនុវត្តនយោបាយប្រជោបាយនិយម ញុះញង់ប្រជាពលរដ្ឋឱ្យស្អប់និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់ រដ្ឋអំណាច និងប្រឆាំងរដ្ឋអំណាច និងធ្វើអាជីវកម្មលើកំហឹងនេះ ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួនដោយមិនគិតថាទង្វើញុះញង់ របស់ខ្លួនបង្កនូវផលវិបាកធ្ងន់ និងប្រឈមមុខច្បាប់ឡើយ។ ពួកគេអ្នកញុះញង់នៅក្រៅប្រទេស តែអ្នកដែលត្រូវប្រឈមមុខច្បាប់មុនគេគឺអ្នកនៅ ក្នុងស្រុកដែលអនុវត្តផែនការញុះញង់នេះ។ ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅបុគ្គលពីរនាក់ ម្នាក់ឈ្មោះ លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងម្នាក់ទៀតឈ្មោះ ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិតញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។ ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមច្បាប់។

ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់បាននិងកំពុងធ្វើប្រជោបាយនិយម ញុះញង់ បង្កឱ្យមានការស្អប់ខ្ពើម និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្រុមជនក្បត់ជាតិគួរតែខ្មាសខ្លួនឯងដែលមិនបានធ្វើអ្វីជាដុំកំភួនជួយជាតិឡើយ តែពួកគេបន្តប្រើប្រាស់នយោបាយញុះញង់ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ, ធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង។ ពលរដ្ឋខ្មែរទាំងអស់មិនជឿការញុះញង់នេះឡើយ ហើយអ្នកដែលបន្តដើរញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោលតាមផែនការជនក្បត់ជាតិ នឹងត្រូវបង់ថ្លៃនៅចំពោះមុខច្បាប់៕

ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner