-
វីដេអូ៖ ការចងចាំនៃព្រលានយន្ដហោះពោធិ៍ចិនតុង – Remembrance of Pochentong Airport

-
វីដេអូ៖ “ប្រវត្ដិពហុកីឡដ្ឋានជាតិអូឡាំពិក -History of the National Olympic Stadium of Cambodia”

-
វីដេអូ៖ ប្រវត្តិជម្លោះរវាងខ្មែរ និងសៀម ជាង ៧០០ ឆ្នាំ

-
វីដេអូ៖ តើអ្នកដឹងទេថា នៅភ្នំពេញ ក្រៅពីគុកទួលស្លែង ដែលឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់មនុស្សជាង១ម៉ឺន៤ពាន់នាក់ តើទីតាំងណាដែលសម្លាប់មនុស្សយ៉ាងសកម្មនៃរបបយង់ឃ្នងខ្មែរក្រហមមួយទៀត ឈ្មោះអ្វី?

-
វីដេអូ៤នាទីនេះ និងផ្លាស់ប្តូរការគិតរបស់អ្នកអំពីរបបខ្មែរក្រហម!

មើលឱ្យដល់ចប់! ការពិតនៅខាងចុងវីដេអូ! ក្នុងរបបយង់ឃ្នងខ្មែរក្រហម មន្ទីរស-២១ ជាគុកសម្ងាត់ដ៏ធំបំផុត ហើយក៏ជាមជ្ឈមណ្ឌលធ្វើការយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ក្នុងការចាប់ចង ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ មន្ទីរស-២១ ជាទីដែលមនុស្សចូលហើយ នឹងមិនមានវាសនាអាចចេញរួចឡើយ។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ គឺខួបទី១៦ឆ្នាំ ដែលបណ្ណសាររបស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស (Barbados)។ ការចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់យូណេស្កូរបស់បណ្ណសារសារមន្ទីរទួលស្លែង ពិតជាមានសារៈសំខាន់ណាស់ ព្រោះបង្ហាញពីគុណតម្លៃនៃប្រវត្ថិសាស្រ្តដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ នូវរឿងរ៉ាវមហាសោកនាដកម្មដែលបានកើតឡើងនៅកម្ពុជា គឺជារឿងពិត។ តាមរយៈនេះ ក៏ជាការជំរុញ និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ចងចាំ បង្ការទប់ស្កាត់កុំឱ្យរបបដ៏ព្រៃផ្សៃនេះកើតមានឡើងម្តងទៀត និងចូលរួមថែរក្សាការពារដើមនៃសុខសន្តិភាពដែលអ្នកជំនាន់មុនលះបង់ សាច់ស្រស់ ឈាមស្រស់ ពុះពារជម្នះឧបសគ្គរាប់ពាន់ជំពូកបានមកយ៉ាងលំបាកបំផុតនេះ ឱ្យស្ថិតស្ថេរគង់វង្សជាអមតៈ៕ _______________________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #៦០វិនាទីនៃប្រវត្តិសាស្រ្ត #សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
-
វីដេអូ៖ ប្រវត្ដិគុកទួលស្លែង ឬមន្ទីរ ស-២១ – Tuol Sleng Genocide Museum aka S-21

-
វីដេអូ៖ កាលពី៧៤ឆ្នាំមុន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាទាំងមូល បាននិងកំពុងរីករាយទទួលបាននូវផ្លែផ្កានៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកនេះ ដែលទាំងអស់នេះ បានមកពីការតស៊ូលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ ឥស្សរជន និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា។ បើទោះបីជាមានអ្នកមួយចំនួនមិនពេញចិត្ត មិនទទួលស្គាល់ក្តី ប៉ុន្តែការលះបង់ទាំងនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយដែលមិនអាចប្រកែកបាន។ គណបក្សប្រជាជនកម្ពុជា បានកសាងប្រវត្តិសាស្ត្រមួយពោរពេញដោយការលះបង់ឥតរួញរា ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ក្នុងការតស៊ូដើម្បីឯករាជ្យ សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស។ គណបក្សប្រជាជនកម្ពុជា ជាអាវក្រោះយ៉ាងរឹងមាំសង្គ្រោះ ការពារជាតិ និងប្រជាជនឆ្លងកាត់ឧបសគ្គ សមរភូមិយ៉ាងច្រើនរាប់មិនអស់ ជាពិសេសសង្គ្រោះជាតិ មាតុភូមិ និងប្រជាជនចេញពីសមុទ្ទឈាម ទន្លេទឹកភ្នែក ភ្នំឆ្អឹង និងផេះផង់នៃសង្គ្រាម ពីរបបយង់ឃ្នងខ្មែរក្រហម ហើយបានបុកគ្រឹងយ៉ាងរឹងមាំក្នុងការធានាបាននូវសិទ្ធិសេរីភាព សន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងការអភិឌ្ឍ។ ជារួម គណបក្សប្រជាជនកម្ពុជា គឺអ្នកបម្រើប្រជាជនយ៉ាងស្មោះស្ម័គ្រ ហើយក៏ជាខ្នងបង្អែកយ៉ាងរឹងមាំពោរពេញដោយភាពកក់ក្តៅ និងក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំជាតិ និងប្រជាជន បន្តឈានឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ទៅរកអនាគតដ៏រុងរឿងត្រចះត្រចង់ជាអមតៈ។ ___________________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social…
-
វីដេអូ៖ ប្រវត្តិធនាគារជាតិនៃកម្ពុជា – History of the National Bank of Cambodia

-
វីដេអូ៖ ប្រវត្តិផ្លូវដែកនៅកម្ពុជា – History of Cambodia Railway

-
វីដេអូ៖ ប្រវត្តិវិទ្យាល័យព្រះស៊ីសុវត្ថិ – History of Sisowath Highschool
