-
ការយករូបថតជនរងគ្រោះនៅមន្ទីរស-២១ មកកែច្នៃ គឺជាការប្រមាថមួយ ដែលមិនអាចទទួលយកបាន

កាលពីពេលថ្មីៗនេះ មានការបង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរសន្តិបាល ស-២១ ឬ គុកទួលស្លែង តាមរយៈសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ដែលបានយករូបថតជនរងគ្រោះទៅកែច្នៃជាពណ៌ធម្មជាតិ និងកែច្នៃខុសពីស្ថានភាពដើមជាក់ស្តែងអំឡុងពេលដែលជនរងគ្រោះទទួលរងការគំរាមកំហែងពីសំណាក់ពួកខ្មែរក្រហម។ទង្វើរបស់ជនបរទេសរូបនេះ ជាការប្រមាថយ៉ាងធ្ងន់ចំពោះព្រលឹងជនរងគ្រោះ និងភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្នុងរបបខ្មែរក្រហម ដែលប្រជាជនកម្ពុជា ជាពិសេស ជនរងគ្រោះនៃរបបខ្មែរក្រហម ពិតជាមិនអាចទទួលយកបានទាល់តែសោះ។ ប្រជាជនខ្មែរស្លូតត្រង់ជាង១ម៉ឺន៤ពាន់នាក់ ត្រូវបានចាប់យកមកឃុំឃាំង សួរចម្លើយ និងសម្លាប់នៅមន្ទីរស-២១ ឬគុកទួលស្លែង យ៉ាងអយុត្តិធម៌បំផុត។ក្នុងនាមជាយុវជនជំនាន់ក្រោយដែលកំពុងសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា យើងខ្ញុំមិនអាចទទួលយកបាន នូវទង្វើដ៏អគតិរបស់លោក Matt Loughrey ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនៃមន្ទីរស-២១ ដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ពីសំណាក់ពួកជាតិនិយមជ្រុលដែលដឹកនាំដោយ ប៉ុល ពត។ លើសពីនេះ ក៏ធ្វើឲ្យប៉ះពាល់ដល់សច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា ដែលនាំឲ្យយល់ច្រឡំចំពោះប្រវត្តិសាស្ត្រ និងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម។ យើងខ្ញុំសូមមិនគាំទ្រចំពោះទង្វើទាំងឡាយណាដែលបំពានលើសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងបង្កឲ្យមានភាពភាន់ច្រឡំ ចំពោះសច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា៕ https://www.facebook.com/blackcrowkh/posts/231021255446170
-
អភិបាលកិច្ចជាប្រធានមន្ទីរ ស-២១

-
អត្ថន័យនៃពាក្យ សហករណ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

«សហករណ៍» ជាពាក្យដែលត្រូវបានឮ បន្ទាប់ពីប្រជាជនក្រុងភ្នំពេញត្រូវបានជម្លៀសទៅដល់ទីជនបទ។ ប្រជាជនម្នាក់ៗហាក់ស្រឡាំងកាំង នៅពេលដែលខ្មែរក្រហម ប្រកាសប្រាប់ឲ្យប្រមូលទ្រព្យសម្បតិ្តឯកជនទាំងអស់មកដាក់ជារួម និងបំបែកចេញពីក្រុមគ្រួសារទៅធ្វើការតាមសហករណ៍រៀងៗខ្លួន ដោយគ្មានអ្វីជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតឡើយ សូម្បីតែជីវិត។ https://www.facebook.com/blackcrowkh/posts/230136395534656
-
សង្គមរាស្រ្ដនិយម (ភាគទី ១)

បន្ទាប់ពីការតវ៉ាប្រឆាំងនឹងនឹមអាណានិគមបារាំង ប្រទេសកម្ពុជាបានទទួលឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្ដុងឧត្ដម របស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ។ក៏ជាពេលមួយដែល ប្រជាជាតិកម្ពុជា បានក្រេបជញ្ជក់នូវភាពរុងរឿង និងការអភិវឌ្ឍឈានដល់កម្រិតកំពូល ហើយត្រូវបានគេប្រសិទ្ធិនាមថា ជាគុជនៃអាស៊ី ក្នុងរយៈពេលដ៏ខ្លីមិនអាចនឹកស្មានដល់។ https://www.facebook.com/blackcrowkh/posts/229749178906711
-
ក្ដីសង្ឃឹម នៃមេដឹកនាំខ្មែរក្រហម

-
តើទិន្នផលស្រូវដែលធ្វើបានយកទៅណា?

-
ការរៀបចំបន្ទប់ឃុំឃាំងតូចៗនៅមន្ទីរស-២១។

-
តើអ្នកដឹងទេថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា មាននរណាខ្លះ?

-
សេចក្ដីសារភាពរបស់ កាំង ហ្គេកអ៊ាវ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពី គោលបំណងនៃការបង្កើតមន្ទីរ ស-២១។

-
តើពាក្យ «អង្គការ» ចង់សំដៅទៅលើអ្វី?
