-
វីដេអូ៖ ទិដ្ឋភាពមុនសង្រ្គាម និងក្រោយសង្រ្គាម

-
វីដេអូ ២/៣៣៖ កម្លាំងមូលដ្ឋាន ៥ នៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

-
បំណងប្រាថ្នាពិតប្រាកដរបស់ទ័ពខ្មែរក្រហម

-
វីដេអូ៖ បំណងប្រាថ្នាពិតរបស់ទ័ពខ្មែរក្រហម

-
សម្ដេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកនៃការចរចាបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនកម្ពុជា

-
តើកម្ពុជាបញ្ចប់សង្រ្គាម និងទទួលបានសន្តិភាពទាំងស្រុងដោយរបៀបណា?

-
១៧ មេសា មហាប្រល័យ

១៧ មេសា ១៩៧៥ សំឡេងហ៊ោកញ្រ្ជៀវអបអរសាទរជ័យជម្នះរបស់ទ័ពរំដោះខ្មែរក្រហមលើរបបសាធារណរដ្ឋខ្មែរចូលក្រុងភ្នំពេញ ព្រោះម្នាក់ៗគិតថាសង្គ្រាមត្រូវបានបញ្ចប់។ ប៉ុន្តែ អ្វីៗមិនដូចក្តីសង្ឃឹមនេះទេ សំឡេងសើចសប្បាយ ប្រែក្លាយជាសំឡេងស្រែករកគ្នាដោយក្តីភ័យខ្លាច។ ក្តីព្រាត់ប្រាសក្រុមគ្រួសារ ក៏ចាប់ផ្តើមឡើង។ ខ្មែរក្រហមបានគំរាមកំហែងជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង រាប់ទាំងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ហើយអ្នកដែលល្មើសនឹងបញ្ជាត្រូវសម្លាប់នៅហ្នឹងកន្លែង។ ខ្មែរក្រហមចាប់ផ្តើមសម្លាប់ប្រជាជនខ្លួនឯង តាំងពីថ្ងៃដំបូងនៃការចូលមកដល់ទីក្រុងភ្នំពេញភ្លាមៗម្ល៉េះ។ #រាជធានីភ្នំពេញ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #កម្ពុជាប្រជាធិបេតយ្យ #មេសា #ប្រវត្ដិសាស្រ្ដខ្មែរ #ខ្មែរក្រហម #ក្អែកខ្មៅ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូចម្រៀង៖ អរគុណសន្ដិភាព

ស្នាមញញឹមពោរពេញដោយសុភមង្គលរបស់ប្រជាជនកម្ពុជា ការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ សំណង់អគារខ្ពស់ទាប បានរីកស្គុសស្គាយពេញផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជា។ ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាស្រឡាញ់ ថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើង។ អរគុណសន្តិភាព! ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #ចម្រៀង #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សន្ដិភាព Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ស-២១ ចូលមិនដែលចេញ

បើអ្នកសម្លឹងមើលកែវភ្នែករបស់ស្ត្រីនៅក្នុងរូបថតនេះ អ្នកនឹងមើលឃើញពីសេចក្តីទុក្ខព្រួយ ភាពភ័យតក់ស្លុត ក្តីអង្វរកសុំក្តីមេត្តាពីពេជ្ឈឃាតខ្មែរក្រហម ដែលចាំឆក់យកជីវិតគ្រប់ពេលវេលានៃមន្ទីរ ស-២១ ឬគុកទួលស្លែង។ រូបថតនាង និងកូន អាចជារូបចុងក្រោយនៃជីវិតរបស់នាង បន្ទាប់ពីត្រូវចាប់ខ្លួនមកគុកបិសាចមួយនេះ។ ស-២១ ជាកន្លែងដែលចូលហើយ គឺមិនមានវាសនារួចជីវិតចេញមកវិញនោះទេ។ #ស២១ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #កម្ពុជាប្រជាធិបេតយ្យ #គុកទួលស្លែង #ប្រវត្ដិសាស្រ្ដខ្មែរ #ខ្មែរក្រហម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
រាជរដ្ឋាភិបាល ឡេង ង៉ែត ថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥៥

ជាការពិត ទម្រាំកម្ពុជាមានសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិ និងភាពរីកចម្រើនដូចពេលនេះ កម្ពុជាធ្លាប់ឆ្លងកាត់របប និងរាជរដ្ឋាភិបាលជាច្រើន។ ជាក់ស្តែង ថ្ងៃនេះកាលពី ៦៧ ឆ្នាំមុន កម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ឡេង ង៉ែត និងរដ្ឋមន្ត្រី ១០ រូប ផ្សេងទៀត។ បើប្រៀបធៀបរបបដឹកនាំរបស់លោក ឡេង ង៉ែត ឃើញថាល្អប្រសើរជាង របបប្រល័យពូជសាសន៍ ប៉ុល ពត ចុះហេតអ្វីរាជរដ្ឋាភិបាលនេះមានអាយុត្រឹមតែ១០ខែ? #ឡេងង៉ែត #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នាយករដ្ឋមន្រ្ដី #រដ្ឋាភិបាល #ប្រវត្ដិសាស្រ្ដខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel