-
កាលបរិច្ឆេទរំដោះ ខេត្ដរតនគិរី ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

-
កាលបរិច្ឆេទរំដោះ ខេត្ដរតនគិរី ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

-
ដឹងអត់! ថាតើខេត្ដរតនគិរីរំដោះបានពីខ្មែរក្រហម ថ្ងៃ/ខែ/ឆ្នាំ?

-
ស្ថាបនិករណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា “សម្ដេច ហេង សំរិន”

-
កាលបរិច្ឆេទរំដោះ ខេត្ដក្រចេះ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

-
“កត្តាទាំង ០៧ ដែលនាំមកនូវជ័យជំនះ”

ការកំណត់ និងការដាក់ចេញនូវខ្លឹមសារគោលសំខាន់ៗនៃគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីឈានទៅបញ្ចប់សង្រ្គាមដ៏រាំរៃទាំងស្រុងនៅកម្ពុជា អាចទទួលបានជោគជ័យ អាស្រ័យលើកត្តាជ័យជម្នះទាំង៧ ដែលជាសសរស្ដម្ភនៃនយោយបាយឈ្នះ-ឈ្នះ ដែលរួមមានដូចខាងក្រោម៖ ១. កត្តាអ្នកដឹកនាំ ២. តួនាទីរដ្ឋបាលកណ្ដាល ៣. ប្រតិបត្តិករ ៤. ការកសាងជំនឿទុកចិត្ត ៥. កត្តាមនោគមវិជ្ជា និងពាណិជ្ជកម្ម ៦. កត្តាការបរទេស និង ៧. ការបែកបាក់របស់ខ្មែរក្រហម។ #នយោបាយឈ្នះឈ្នះ #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា #Cambodia Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
អបអរសាទរការរលឹកខួប ២៣ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ និង ខួប ៣ឆ្នាំ នៃវិមានឈ្នះ-ឈ្នះ

-
វីដេអូ: មរតកនយោបាយឈ្នះ-ឈ្នះ

សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានខ្លឹមសារ ស្នូលបីគឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព មុខរបរ ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ដែលបានធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហម ត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ នយោបាយឈ្នះ-ឈ្នះ គឺមានន័យថា សង្គ្រាម និងជម្លោះប្រដាប់អាវុធនៅកម្ពុជា គឺបញ្ចប់ទាំងស្រុង។ អាស្រ័យដោយនយោបាយឈ្នះ-ឈ្នះ មានគុណតម្លៃប្រវត្តិសាស្រ្តដ៏ធំធេង រាជរដ្ឋាភិបាលបានកំណត់យក «ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ» ហើយបានកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចារឹក និងតម្កល់ទុកនូវនិមិត្តរូបវត្ថុតាងនានា ដែលបង្ហាញប្រវត្តិនៃដំណើរការតស៊ូរំដោះប្រទេសជាតិ និងសមិទ្ធផលនៃការកសាង និងការពារជាតិមាតុភូមិ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សគ្រប់ជំនាន់។ វិមានឈ្នះ-ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ-ឈ្នះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្គ្រាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ…
-
“យុទ្ធសាស្រ្ដឌីហ្វីដ DIFID”

ឌីហ្វីដ (DIFID) គឺជាយុទ្ធសាស្រ្តស្នូលនៅក្នុងនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ហើយផ្ដល់នូវសុខសន្តិភាព និងការអភិវឌ្ឍដល់ពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះ គឺជាអត្ថន័យនៃពាក្យ ឌីហ្វីដ (DIFID) ដែលមកពី • D=Divide• I=Isolate• F=Finish• I=Integrate និង• D=Develop ។ #DIFID #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #នយោបាយឈ្នះឈ្នះ #យុទ្ធសាស្រ្ដ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ: ខ្លឹមសារស្នូលនៃនយោបាយឈ្នះ-ឈ្នះ
