-
វីដេអូ៖ ក្រុងកំពតអំឡុងឆ្នាំ១៩៧៤

-
អបអរសាទរខួប ៣១ឆ្នាំ ការដាក់បញ្ចូលតំបន់ប្រសាទអង្គរវត្ដ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO

-
ហេតុអ្វីបានជាគេត្រូវទៅរៀបមង្គលការនៅផ្ទះកូនក្រមុំ?

ទស្សនៈខ្មែរយើង បានឱ្យតម្លៃទៅលើស្រ្ដីដោយទុកស្រ្ដីជាធំក្នុងគ្រួសារ និងក្នុងសង្គមជាតិខុសប្លែកពីការរៀបអាពាហ៍ពិពាហ៍ របស់ប្រពៃណីចិនដែលរៀបមង្គលការរៀបនៅផ្ទះខាងស្រីផង និងខាងប្រុសផង តែទីបំផុតគេត្រូវតែនាំកូនស្រីទៅផ្ទះកូនប្រុសតាមទស្សនៈរបស់គេ ដែលគេឱ្យតម្លៃទៅលើកូនប្រុស។ ហើយការរៀបមង្គលការបស់ខ្មែរក៏ខុសប្លែកពីទំនៀមទម្លាប់នៃជនជាតិឥណ្ឌាដែលគេមានប្រពៃណី ២ បែបគឺគេអាចនាំកូនស្រីទៅរៀបមង្គលការនៅផ្ទះខាងប្រុសដែលគេហៅថាអាវាហមង្គល និងទៅនាំកូនប្រុសទៅរៀបនៅផ្ទះខាងស្រីដែលគេហៅថាវិវាហមង្គល ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #រៀបមង្គលការ #នៅផ្ទះកូនក្រមុំ #ប្រពៃណីខ្មែរ #ទំនៀមទម្លាប់ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
វីដេអូ៖ កម្ពុជាដ៏ស្រស់បំព្រងនាអំឡុងឆ្នាំ១៩៦០

-
ពុទ្ធិ ៣ប្រភេទ

ពុទ្ធិសាមញ្ញ៖ ជាពុទ្ធិធម្មតាដែលអ្នកផងអាចមានគ្រប់ៗគ្នា ពុទ្ធិនេះកើតពីការឮតៗគ្នា មានភាពស្រពិចស្រពិល មិនច្បាស់ គ្មានលំដាប់លំដោយ គ្មានការត្រួតពិនិត្យម៉ត់ចត់ ហើយច្រើនផ្នែកលើបទពិសោធន៍ដែលមានស្រាប់។ ឧ.ព្រះអាទិត្យរះនៅទិសខាងកើត និងលិចនៅទិសខាងលិច។ ពុទ្ធិស្យង់៖ ពុទ្ធិដែលកើតពីការត្រិះរិះ កើតលើការវិភាគ ពិសោធន៍ជាក់លាក់មានភាពទូទៅ មានរង្វាស់ត្រឹមត្រូវ មិនប្រែប្រួល មិនងាយច្រឡំ។ ឧ.ទឹកពុះនៅសីតុណ្ហភាព១០០អង់ស្សារសេ និងកកនៅសីតុណ្ហភាព០អង់សង្សារសេ។ ពុទ្ធិទស្សនវិជ្ជា៖ ពុទ្ធិដែលកើតពីការត្រិះរិះពិចារណ ជាពុទ្ធិសំយោគ មានលក្ខណៈជ្រាលជ្រៅ ជាងពុទ្ធិសាមញ្ញ និងពុទ្ធិស្យង់ ព្រោះពុទ្ធិទស្សនវិជ្ជា ជាអ្នកវាយតម្លៃ និងតម្រង់ទិស ពិចារណាលើអ្វីដែលស្សង់រកមិនឃើញដូចជា បញ្ហាអាទិទេព បញ្ហាព្រលឹង។ ឧ.ព្រះពុទ្ធមានពុទ្ធដីការថា មានរូប គឺមានទុក្ខ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ពុទ្ធិ៣ប្រភេទ #ពុទ្ធិសាមញ្ញ #ពុទ្ធិស្យង់ #ពុទ្ធិទស្សនវិជ្ជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
វីដេអូ៖ សាកល្បងអាវុធខេត្តកំពង់ស្ពឺ ឆ្នាំ២០១៣

-
ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា

១. ពិធីបុណ្យចូលព្រះវស្សា ២. ពិធីបុណ្យចេញព្រះវស្សា ៣. ពិធីបុណ្យផ្កា ៤. ពិធីបុណ្យភ្ជុំបិណ្ឌ ៥. ពិធីបុណ្យបច្ច័យបួន ៦. ពិធីបុណ្យបង្សកូល ៧. ទេសនាមហាជាតក ៨. បំបួសនាគ ៩. ពិសាខបូជា ១០. មាឃបូជា ។ ពិធីបុណ្យតាមបែបចំរុះរវាងព្រះពុទ្ធសាសនានិងព្រះហ្មញ្ញសាសនាមានដូចជា ៖ ១. ពិធីបុណ្យចម្រើនព្រះបរិត្ត ២. ពិធីស្រោចទឹករំដោះគ្រោះកម្ម ៣. ច្រត់ព្រះនង្គ័ល ៤. សូត្រមន្តរំដោះគ្រោះកម្ម ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #បុណ្យតាមបែបព្រះពុទ្ធសាសនា #បុណ្យបែបចំរុះរវាងព្រះពុទ្ធសាសនានិងព្រះហ្មញ្ញសាសនា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
វីដេអូ៖ សមរភូមិសឹកឆ្នាំ១៩៧៣ ផ្លូវជាតិលេខ៤

-
វីដេអូឯកសារឆ្នាំ 1994

-
ហេតុអ្វីព្រះរាជាណាចក្រកម្ពុជាកំណត់យកបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ”?

បានជាព្រះរាជាណាចក្រកម្ពុជាកំណត់យកបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ព្រោះហេតុផលដូចខាងក្រោម÷ ជាតិ មានន័យថា មានប្រជាជន មាន ទឹកដី មានប្រវត្តិសាស្រ្ត មានវប្បធម៌ សាសនា មកពីពាក្យសាសនៈ មានន័យថា ពាក្យបណ្តាំ ការអប់រំ ការទូន្មាន។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា គេកំណត់យកព្រះពុទ្ធសាសនារបស់រដ្ឋមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ មាត្រា ៤៣។ ព្រះមហាក្សត្រ គឺសំដៅប្រទេសដែលប្រកាន់នូវរបបរាជានិយម។ ប្រទេសដែលមានព្រះមហាក្សត្រគង់ជាម្លប់។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ហេតុអ្វីកំណត់យកបាវចនា #ជាតិសាសនាព្រះមហាក្សត្រ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media