-
ព្រះបរមរាជវាំងចតុម្មុខមង្គល នៃព្រះរាជាណាចក្រកម្ពុជា នាអតីតកាល និងបច្ចុប្បន្ន

-
រដ្ឋាភិបាល ឡុង បូរ៉េត

កម្មវិធីសច្ចធម៌ប្រវត្តិសាស្រ្ដ សូមលើកយករដ្ឋាភិបាល ឡុង បូរ៉េត ទី៣ ដែលជានាយករដ្ឋមន្ត្រីចុងក្រោយបង្អស់នៃសម័យសាធារណរដ្ឋខ្មែរ ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ពោល គឺមុនពួកខ្មែរក្រហមវាយដណ្ដើមបានព្រលានយន្តហោះពោធិ៍ចិនតុងមួយថ្ងៃ។ អតីតនាយករដ្ឋមន្រ្តីខ្មែរចុងក្រោយបង្អស់ក្នុងសម័យសាធារណរដ្ឋខ្មែរ លោក ឡុង បូរ៉េត បានទទួលតំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីចុងឆ្នាំ១៩៧៣ មក រហូតដល់របបសាធារណរដ្ឋខ្មែរត្រូវបានផ្ដួលរម្លំក្រោមស្នាដៃពួកខ្មែរក្រហម ដែលក្រោយមកពួកគេក៏បានប្រកាសបើកទំព័រដ៏សែនខ្មៅងងឹតថ្មីដល់ព្រះរាជាណាចក្រកម្ពុជា គឺរបបប្រល័យពូជសាសន៍ខ្មែរក្រហម (កម្ពុជាប្រជាធិបតេយ្យ)។ #រដ្ឋាភិបាលឡុងបូរ៉េត #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នាយករដ្ឋមន្រ្ដី #របបសាធារណរដ្ឋខ្មែរ #Cambodia #ដំណើររបស់កម្ពុជា #លន់នល់ #ឧបនាយករដ្ឋមន្រ្ដី #ទេសរដ្ឋមន្រ្ដី #រដ្ឋមន្រ្ដី Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel
-
វីដេអូ៖ បេសកកម្ម អ៊ុន តាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជា តាមបំណងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ

-
កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃអង្គការឃ្លាំមើលការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម (FAFT)

កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃអង្គការឃ្លាំមើលការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម (FAFT) ហើយ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានធ្វើកំណែទម្រង់អនុលោមតាមលក្ខណៈបច្ចេកទេសរបស់ខ្លួនបានល្អ។ គួរបញ្ជាក់ឱ្យដឹងថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ធ្លាប់បានអំពាវនាវទៅកាន់កម្លាំងសមត្ថកិច្ច អាជ្ញាធរទាំងថ្នាក់ជាតិ និងមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកអាណាចក្រ និងសាសនាសូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ ជួញដូរមនុស្ស និងបទល្មើសផ្សេងៗ៕ #ThanksPeace #កិត្តិយសជាតិ #ព្រះរាជាណាចក្រកម្ពុជា #សន្ដិភាព #ហិរញ្ញប្បទានភេរវកម្ម #FAFT #សច្ចធម៌ប្រវត្ដិសាស្រ្ដ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel
-
ការពង្រឹងសង្គម និងនយោបាយ

-
ការពង្រឹងសង្គម និងនយោបាយ

-
វីដេអូ៖ សណ្ឋាគារកាំបូឌីយ៉ាណា ដែលសាងសង់មិនទាន់រួចរាល់ប្រែក្លាយជាជំរំជនភៀសខ្លួនក្នុងឆ្នាំ ១៩៧៣

-
រដ្ឋាភិបាល អ៊ិន តាំ ទីមួយ

លោក អ៊ិន តាំ អ្នកនយោបាយខ្មែរមួយរូប ដែលធ្លាប់ឡើងកាន់តំណែងជារដ្ឋមន្ត្រីទី១ (នាយករដ្ឋមន្ត្រី) ក្នុងសម័យសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៣។ លោកក៏ជាបុគ្គលសំខាន់មួយរូបផងដែរ នៅពេលមានព្រឹត្តិការណ៍រដ្ឋប្រហារ ថ្ងៃទី១៨ មីនា ១៩៧០ ហើយក៏ជាអ្នកប្រកាសផ្លាស់ប្តូរឈ្មោះប្រទេសពី ព្រះរាជាណាចក្រកម្ពុជា ទៅជា របបសាធារណរដ្ឋខ្មែរ នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ ផង។ ហើយថ្ងៃនេះ សច្ចធម៌ប្រវត្តិសាស្ដ្រ សូមលើកយករដ្ឋាភិបាល អ៊ិន តាំ ទីមួយ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៣ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៧៣ យកមកបង្ហាញជូន៖ #រដ្ឋាភិបាលអ៊ិនតាំទីមួយ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នាយករដ្ឋមន្រ្ដី #របបសាធារណរដ្ឋខ្មែរ #Cambodia #ដំណើររបស់កម្ពុជា #លន់នល់ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel
-
វីដេអូ៖ កម្ពុជា មុននឹងមានថ្ងៃនេះ | ភ្នំ វល្លិ៍

-
ការពង្រឹងសេដ្ឋកិច្ច
