-
វីដេអូ ៦/៣៣ (Episode6/33) ៖ ភាគទី៤ កម្លាំងប្រមូលផ្ដុំ

-
វីដេអូ ៥/៣៣៖ ភាគទី៣ កម្លាំងសាមគ្គីសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន សែន

-
វីដេអូ ៤/៣៣៖ ភាគទី២ កម្លាំងភូមិភាគឦសាន ដឹកនាំដោយឯកឧត្ដម ប៊ូ ថង

-
វីដេអូ ៣/៣៣៖ ភាគីទី១ កម្លាំងភូមិភាគបូពា៌ ដឹកនាំដោយសម្ដេច ហេង សំរិន

-
ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖ “ខឿនការពារជាតិសំខាន់របស់យើង គឺការសាមគ្គីគ្នារវាងកងទ័ពជាមួយប្រជាជន និងស្ថាប័ននានា”

-
វីដេអូ ២/៣៣៖ កម្លាំងមូលដ្ឋាន ៥ នៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

-
រាជរដ្ឋាភិបាល ឡេង ង៉ែត ថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥៥

ជាការពិត ទម្រាំកម្ពុជាមានសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិ និងភាពរីកចម្រើនដូចពេលនេះ កម្ពុជាធ្លាប់ឆ្លងកាត់របប និងរាជរដ្ឋាភិបាលជាច្រើន។ ជាក់ស្តែង ថ្ងៃនេះកាលពី ៦៧ ឆ្នាំមុន កម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ឡេង ង៉ែត និងរដ្ឋមន្ត្រី ១០ រូប ផ្សេងទៀត។ បើប្រៀបធៀបរបបដឹកនាំរបស់លោក ឡេង ង៉ែត ឃើញថាល្អប្រសើរជាង របបប្រល័យពូជសាសន៍ ប៉ុល ពត ចុះហេតអ្វីរាជរដ្ឋាភិបាលនេះមានអាយុត្រឹមតែ១០ខែ? #ឡេងង៉ែត #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នាយករដ្ឋមន្រ្ដី #រដ្ឋាភិបាល #ប្រវត្ដិសាស្រ្ដខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ ខៀវ សំផន ពូកែខាងជេរ តែមិនពូកែខាងចរចា

-
វីដេអូ ១/៣៣៖ ដំណើរប្រវត្ដិសាស្រ្ដពិត ជុំវិញការចាប់ខ្លួន លោក ប៉ែន សុវណ្ណ

-
រាជរដ្ឋាភិបាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ថ្ងៃនេះ កាលពី៦៩ឆ្នាំមុន កម្ពុជាស្ថិតក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងជានាយករដ្ឋមន្ត្រីកម្ពុជា។ ដើម្បីរក្សាស្ថេរភាពផ្នែកនយោបាយ និងសង្គម ជូនប្រជាជនកម្ពុជា ជាពិសេសការបន្តការអភិវឌ្ឍសង្គមជាតិ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានរំលាយចោលរដ្ឋសភាគណបក្សប្រជាធិបតេយ្យ ដោយហេតុផលអសមត្ថភាពគ្រប់គ្រង និងដឹកនាំប្រទេស។ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងជាម្លប់ដ៏កក់ក្តៅរបស់ប្រជាជនខ្មែរ។ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះមហាវីរក្សត្រមួយព្រះអង្គដែលតែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ចំពោះប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទំាំងព្រះរាជណាចក្រកម្ពុជា។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងសម័យសង្គមរាស្រ្តនិយម ប្រជានុរាស្ត្រខ្មែរបានថ្វាយព្រះនាមព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ និងជាព្រះបិតាស្ថាបនាជាតិ៕ #ដំណើរកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះបរមរតនកោដ្ឋ #ព្រះរាជាណាចក្រកម្ពុជា #ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ #ព្រះមហាវីរក្សត្រ Facebook Page:…