-
វីដេអូ៖ មហាវិទ្យាល័យវេជ្ជសាស្រ្តឱសថសាស្រ្ត និងទន្តសាស្រ្ត ១៩៩៣

-
ហេតុអ្វីត្រូវសិក្សាប្រវត្តិសាស្ត្រ!

ស្គាល់អត្តសញ្ញាណជាតិ: យល់ដឹងពីទំនៀមទម្លាប់ វប្បធម៌ និងតម្លៃជាតិរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណប្រជាជន។ រៀនពីកំហុសអតីតកាល: ប្រវត្តិសាស្ត្រជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចល្អ និងអាក្រក់ ដើម្បីជៀសវាងការធ្វើខុសដដែលៗ និងរៀនពីបទពិសោធន៍អ្នកជំនាន់មុន។ បណ្តុះស្មារតីស្នេហាជាតិ: យល់ពីការលះបង់របស់ដូនតា នាំឱ្យមានមោទនភាព និងឆន្ទៈក្នុងការការពារ ថែរក្សា និងអភិវឌ្ឍប្រទេសជាតិ។ យល់ពីបច្ចុប្បន្ន និងរៀបចំអនាគត: ភាពរីកចម្រើន ឬបញ្ហាក្នុងសង្គមបច្ចុប្បន្ន គឺមានឫសគល់ពីអតីតកាល ការយល់ដឹងនេះជួយឱ្យយុវជនចូលរួមដោះស្រាយបញ្ហា និងកសាងអនាគតឱ្យបានល្អ។ ភាពជាម្ចាស់ការ និងប្រឆាំងការបំភ្លៃ: យុវជនដែលមានចំណេះដឹងប្រវត្តិសាស្ត្រពិតប្រាកដ មិនងាយនឹងជឿការបំភ្លៃប្រវត្តិសាស្ត្រដោយជនទុច្ចរិត។ បង្កើតសាមគ្គីភាព: ស្វែងយល់ពីប្រវត្តិសាស្ត្រនៃសហគមន៍ និងប្រទេសជិតខាង ជួយលើកកម្ពស់ទំនាក់ទំនងល្អ និងសាមគ្គីភាពអន្តរជាតិ។ សរុបមក ការសិក្សាប្រវត្តិសាស្ត្រមិនមែនត្រឹមតែការទន្ទេញចាំថ្ងៃខែឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាការស្វែងយល់ពី “ខ្លួនឯង” និង “ឫសគល់” របស់ជាតិ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេស។ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ហេតុអ្វីត្រូវសិក្សាប្រវត្តិសាស្ត្រ
-
សោកនាដកម្មភ្នំដងរែក “ភ្នំខ្មោច ១៩៧៩”

-
“ភ្នំខ្មោច” វាលពិឃាតក្នុងការចងចំាជាប្រវត្តិសាស្រ្ត

-
តើខេត្តណាត្រូវបានរំដោះចុងក្រោយគេពីរបបខ្មែរក្រហម?

-
“ខេត្តព្រះវិហារ”

-
បុព្វហេតុរំដោះជាតិ និងប្រជាជន សច្ចភាពជាប្រវត្តិសាស្ត្រពលរដ្ឋកម្ពុជានៅចងចាំជានិច្ចនូវសច្ចភាពជាប្រវត្តិសាស្ត្រ ចំពោះកងទ័ពស្ម័គ្រចិត្ត ដែលបានបូជាសាច់ស្រស់ ឈាម ស្រស់ ចូលរួមជួយកម្ពុជា នៅក្នុងបុព្វហេតុរំដោះជាតិ និង ប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

-
ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់យុទ្ធជន-យុទ្ធនារីនិងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ បាននាំឱ្យកម្ពុជាអាចរំដោះមាតុភូមិដ៏កម្សត់ពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងរបស់ប៉ុលពត និងនាំឱ្យកម្ពុជាកសាងបានសុខសន្តិភាព ស្ថិរភាពសង្គមជាតិ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។

-
“ខេត្តពោធិ៍សាត់”

-
“យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ”

របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៩៦ សភាពការណ៍នៅម៉ាឡៃ និងប៉ៃលិន ចាប់ផ្តើមមានការប្រែប្រួល ដោយសារតែមូលហេតុមកពីដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះក្នុងអាណត្តិទី១ គណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅអូសទាញ និងបញ្ចុះបញ្ចូលបងប្អូនផ្តាច់ខ្លួនស្របនឹងយុទ្ធសាស្ត្រដ៏ខុសឆ្គង ដែលខ្លួនបានដាក់ចេញនៅឯទីក្រុងព្រះសីហនុនាថ្ងៃទី២១ និង ២២ ខែមករា ឆ្នាំ១៩៩៦ គឺ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ»។ ទំនាក់ទំនងជាមួយក្រុមខ្មែរក្រហមផ្តាច់ខ្លួន ត្រូវបានគេដឹងថាបានធ្វើឡើងជាមួយលោក ព្រំ ស៊ូ ដែលត្រូវជាឪពុកមារបស់ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ។ ដោយសារតែបញ្ហានេះ កម្លាំងផ្តាច់ខ្លួនកងពល ៤៥០ និង ៤១៥ ដែលស្ថិតក្រោមឆ័ត្ររបស់ អៀង សារី មិនព្រមធ្វើសមាហរណកម្ម ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនាមួយឈ្មោះថា «ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ» ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ចាប់ពីពេលនេះហើយដែលប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ត្រូវបានពង្រីកដើម្បីឆ្លើយតបទៅ នឹងសភាពការណ៍ជាក់ស្តែង ហើយម្យ៉ាងទៀតផែនការសម្ងាត់ដែលអនុវត្តកន្លងមក ក៏បានយោគជ័យជាហូរហែរ…