-
វីដេអូ៖ ថៃ ចិញ្ចឹមចិត្តឈ្លានពានកម្ពុជាជាង៥០០ឆ្នាំ

-
តួនាទីសំខាន់ៗរបស់យុវជនក្នុងសង្គម រួមមាន៖

១. ទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិ ២. គោរពគោលការណ៍សន្តិសហវិជ្ជមាន ៣. ពង្រឹងការផ្សះផ្សារ និងបង្រួបបង្រួមជាតិកម្ពុជា ៤. ជម្រុញការលើកកម្ពស់ឱ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ៥. លើកកម្ពស់សេចក្ដីថ្លៃថ្នូរ ការគោរពចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ ការគោរពអ្នកមាន វ័យប្រហាក់ប្រហែល ៦. លើកកម្ពស់គ្រួសារល្អ តម្លៃនិងសុខុមាលភាពសហគមន៍ ៧. ថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងសហគមន៍ ៨. ធានាកសាងសង្គមមួយគ្មានអំពើហឹង្សា ការបង្ខិតបង្ខំ ឧក្រឹដ្ឋកម្ម ទុព្វលភាព ការកេងប្រវ័ញ្ចនិងការបំភិតបំភ័យ ៩. ជម្រុញ និងលើកកម្ពស់សមត្ថភាព សមធម៌យេនឌ័រ ១០. លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងកាយ រួមទាំងសុខភាពបន្តពូជ ១១. បង្កើនសមត្ថភាពដោយប្រឹងប្រែងក្រេបជញ្ជក់យកជំនាញដើម្បីអភិវឌ្ឍប្រទេស ជាតិ ១២. លើកកម្ពស់ក្រមសីលធម៌ការងារវិជ្ជាជីវៈ និងការសិក្សាពេញមួយជិវិត ១៣. បម្រើប្រទេសជាតិ តាមរយៈការងារស្ម័គ្រចិត្តនៅតាមសហគមន៍ តំបន់ ។ __________________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត To…
-
អ្វីជាក្រុមអ្នកសង្កេតការអន្តរកាល?

IOT មានតួនាទីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់អំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ __________________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ក្រុមអ្នកសង្កេតការ #អន្តរកាល #IOT #កម្ពុជាចង់បានសន្តិភាព
-
វីដេអូ៖ Michael B Alfaro“ថៃជ្រើសរើសសង្រ្គាម មិនឱ្យតម្លៃសន្តិភាព ហើយរំលោភលើបទឈប់បាញ់ ដែលផ្ទុយពីការចង់បានរបស់ ប្រធានាធិបតី Trump”

-
អ្វីជាអនុព័ន្ធយោធា?

_________________ អនុព័ន្ធជាមន្ត្រីយោធា ដែលបំពេញបេសកកម្មការទូត ដើម្បីជាតំណាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសណាមួយនៅបរទេស។ មន្ត្រីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានទូតរួមមាន: ១.អនុព័ន្ធស្ថានទូត (Attaché) បម្រើការជាអ្នកបច្ចេកទេស មានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិពេញលេញក្រោមអនុសញ្ញាទីក្រុង Vienna ឆ្នាំ១៩៦១ គឺមិនអាចចាប់ខ្លួន និងឃាត់ខ្លួនបានឡើយ។ ២.សេនានុព័ន្ធ /អនុព័ន្ធយោធា ( Military Attaché) អមស្ថានទូត គឺនាយទាហានជាន់ខ្ពស់ធ្វើកិច្ចការយោធារវាងប្រទេសទាំងពីរ (មានបុព្វសិទ្ធិអភ័យឯកសិទ្ធិមិនដូចអនុព័ន្ធស្ថានទូតទេ អាស្រ័យលើកិច្ចព្រមព្រៀង) តែប្រទេសខ្លះក៏ផ្តល់បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិស្មើអនុព័ន្ធស្ថានទូតដែរ។ ៣.អនុព័ន្ធពាណិជ្ជកម្ម ( Commercial/Trade Attaché) អមស្ថានទូត ធ្វើកិច្ចការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (មានបុព្វសិទ្ធិអភ័យឯកសិទ្ធិមិនដូចអនុព័ន្ធស្ថានទូតទេ អាស្រ័យលើកិច្ចព្រមព្រៀង)។ ៤.អគ្គកុងស៊ុល/កុងស៊ុល (Consul General/ Consul) បំពេញកិច្ចការច្បាប់ សម្រាប់ការពារអាណិកជនរបស់ខ្លួននៅក្នុងរដ្ឋម្ចាស់ផ្ទះ និងផ្តល់ទិដ្ឋាការឱ្យទេសចរ (មានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិក្រោមអនុសញ្ញាទីក្រុង Vienna ឆ្នាំ១៩៦៣។ __________________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #អនុព័ន្ធយោធា #មន្រ្តីយោធា…
-
វីដេអូ៖ សាវតារ និងភាពជាម្ចាស់ប្រាសាទខ្មែរ-The Truth of Khmer Temple

-
វីដេអូ៖ កម្ពុជាស្អប់សង្រ្គាមកម្ពុជាស្រលាញ់សន្តិភាព

-
ពានរង្វាន់ណូបែលសន្តិភាព Nobel Peace Prize ត្រូវបានបង្កើតឡើងតាមឆន្ទៈរបស់លោក Alfred Nobel

ពានរង្វាន់ណូបែលសន្តិភាព Nobel Peace Prize ត្រូវបានបង្កើតឡើងតាមឆន្ទៈរបស់លោក Alfred Nobel ក្នុងបំណងទទួលស្គាល់ការរួមចំណែកដ៏ឆ្នើមចំពោះសន្តិភាព ការរំសាយអាវុធ និងភាតរភាពអន្តរជាតិ។ រង្វាន់ណូបែលសន្តិភាព គ្រប់គ្រងដោយគណៈកម្មាធិការពិសេសដែលមានមូលដ្ឋាននៅប្រទេសន័រវេស។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនតាំងពីឆ្នាំ ១៩០១ ដល់បុគ្គល និងអង្គការនានាដែលបានខិតខំប្រឹងប្រែងយ៉ាងសំខាន់ឆ្ពោះទៅរកការលើកកម្ពស់សន្តិភាព និងការដោះស្រាយជម្លោះ។ ទោះបីជារង្វាន់ត្រូវបានផ្តល់ដោយគណៈកម្មាធិការដែលតែងតាំងដោយសភាន័រវេសក៏ដោយ វាមិនត្រូវបានចាត់ទុកជារង្វាន់ជាតិទេ។ រង្វាន់នេះផ្តល់ជូនដល់បុគ្គល ឬអង្គការណាមួយមកពីជុំវិញពិភពលោក ដែលបានរួមចំណែកដល់ការរក្សាសន្តិភាព កាត់បន្ថយអំពើហិង្សា និងលើកកម្ពស់សមាជសន្តិភាព។ វាជារង្វាន់អន្តរជាតិដែលមានន័យសំខាន់សម្រាប់មនុស្សជាតិទាំងមូល។ __________________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #រង្វាន់ #ណូបែល #សន្តិភាព
-
វីដេអូ៖ វិនាសកម្មនៃសង្រ្គាមដោយចោរសៀមឈ្លានពាន

-
“គ្រាប់បែក MK-84 ដែលចោរសៀមទម្លាក់លើដែនអធិបតេយ្យភាពកម្ពុជា”
