-
“ការរៀបចំកងកម្លំាង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដីនិងអធិបតេយ្យជាតិ”

-
“ព្រឹត្តិការណ៍សាទរកម្ពុជា បានបង្ហាញឱ្យឃើញស្មារតីវេញជាធ្លុងមួយក្នុងការអបអរ និងបន្តថែរក្សានូវស្នាដៃ និងសមិន្ធផលដ៍ថ្លៃថ្លាដែលថ្នាក់ដឹកនំាជំនាន់មុនបានទុកជាមរតកហើយថ្នាក់ដឹកនំាបន្តវេន និងយុវជនយើងគ្រប់រូបត្រូវថែរក្សាការពារ និងបន្តអភិវឌ្ឍបន្ថែមឱ្យបានកាន់តែខ្លំាងក្លា”

-
វីដេអូ៖ ជម្លោះរវាងកម្ពុជា-ថៃ ពេលនេះ គឺផ្តើមឡើងពីចលនាជាតិនិយមរបស់ថៃ

-
“ក្រៅពីតំបន់ ៤ រួមមាន តាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ គឺកម្ពុជា នៅតែរក្សាការដោះស្រាយទ្វេភាគី។ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាជាមួយថៃ ប៉ុន្តែមិនឱនមិនទន់ជ្រាយ ឱ្យគេប្រមាថនោះទេ”

-
វីដេអូ៖ ភាពមមាញឹក នៃសិប្បកម្មបែបសហគមន៍ សង្គមរាស្រ្តនិយម

-
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេច ហ៊ុន សែន ជាមួយនឹងកម្មាភិបាលបួននាក់ទៀត បានធ្វើដំណើរភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយក្នុងការរំដោះជាតិមាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងយកសុខសន្តិភាពជូនប្រជាជនខ្មែរវិញ។

ផ្ដើមចេញពីដំណាក់ជាប្រវត្តិសាស្រ្តនេះ ទើបនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ក៏ត្រូវបានបង្កើតឡើង ដោយសមមិត្តហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងស្មារតី ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ការរំដោះជាតិ #សុខសន្តិភាព #សមមិត្តហេងសំរិន #សម្តេចជាស៊ីម #សម្តេចហ៊ុនសែន
-
កាលពី៤៨ឆ្នាំមុន សមមិត្ត ហ៊ុន សែន ព្រមទាំងយុទ្ធមិត្តបួនរូបទៀត បានយកអាយុជីវិតជាដើមទុន ធ្វើដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត

ផ្ដើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏ក្លាហានមុះមុតឥតរួញរានេះហើយ ទើបអាចរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបយង់ឃ្នងខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសរីកចម្រើនដូចពេលបច្ចុប្បន្ន។ កម្ពុជា ពីអតីតកាលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងការឈ្លានពានពីបរទេសយ៉ាងឆ្អែតឆ្អន់ទៅហើយ។ ហេតុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជារឿយៗប្រកាសយ៉ាងដាច់អហង្ការថា ត្រូវរក្សា «សន្តិភាព» ឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ ទោះក្នុងតម្លៃណាក៏ដោយ៕ _______________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #សមមិត្តហ៊ុនសែន #ការរំដោះជាតិ #សន្តិភាព
-
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុគង្គល គម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា

សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ និងព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា។ _____________________________ ប្រភព៖ ក្រុមការងារសច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ព្រះមហាក្សត្រី #សម្តេចម៉ែ #សម្តេចយាយ #សម្តេចយាយទួត #ចម្រើនព្រះជន្ម #គង់ប្រថាប់ជាម្លប់ #ប្រជានុរាស្រ្ត
-
តើអ្វីជា JBC,GBC,RBC?

-
វីដេអូ៖ ការកសាងធនធានមនុស្សនៃវិស័យអប់រំ សម័យសង្គមរាស្រ្តនិយម
