-
រាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបានរំដោះពីខ្មែរក្រហមទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩

-
វីដេអូ៖ “កម្ពុជាថ្ងៃនេះ” 🇰🇭

បើយើងក្រឡេកទៅមើលអតីតកាលបន្តិច នោះយើងនឹងដឹងថា យើងមានការអភិវឌ្ឍកម្រិតណា? ផ្តើមចេញពីផេះផង់នៃសង្គ្រាម បាទដៃទទេជាមួយនឹងរបួស កម្ពុជាបានប្រវាប្រទាញរើបម្រះខ្លួនពីបាតធូលី ឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនឥតគណនារហូតសម្រេចបានជោគជ័យក្នុងការស្ដារ កសាង និងការពារមាតុភូមិ ការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានរួចផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី និងសង្គ្រាមរ៉ាំរ៉ៃ ឈានដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសុខសន្តិភាព។ ឈរលើមូលដ្ឋានសន្តិភាព និងការអភិវឌ្ឍ ស្មារតីជ័យជម្នះ៧មករា នៅតែស្ថិតក្នុងដួងចិត្ត និងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ជាពិសេសក្នុងនាមយើងជាអ្នកជំនាន់ក្រោយត្រូវពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលរកបានមកដោយលំបាកឱ្យគង់វង្សស្ថិតស្ថេរជាអមតៈ ដោយមិនអនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ។ ស្មារតី៧ មករា មានគុណតម្លៃធំធេងជាអមតៈ សម្រាប់ប្រជាជនយើងទាំងអស់គ្នា៕ អរគុណសន្តិភាព ! សន្តិភាពប្រែក្លាយពីសម្រែកនៃការឈឺចាប់ មកជាសម្រែកការសប្បាយហ៊ោកញ្ជ្រាវយ៉ាងកងរំពងពោរពេញដោយក្តីរីករាយ និងសុខសុភមង្គល៕ ________________________ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ទិវាជ័យជម្នះ #៧មករា
-
វីដេអូ៖ ជ័យជម្នះ ៧មករា

-
វីដេអូ៖ ភ័ព្វសំណាងរបស់កូនខ្មែរជំនាន់ក្រោយ

-
“អបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ១៩៧៩”

៧ មករា ១៩៧៩ គឺជាថ្ងៃប្រវត្តិសាស្រ្តដែលកើតចេញពីយុទ្ធជនស្នេហាជាតិកម្ពុជា ប្តូរឈាមស្រស់សាច់ស្រស់ហើយពុំមាននរណាបំភ្លេច បំភ្លៃ បំភ្លើស និងបំផ្លាញបានឡើយ ០៧ មករា ១៩៧៩-០៧ មករា ២០២៥ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: (https://linktr.ee/cambotory) #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ទិវាជ័យជម្នះ #៧មករា #រំដោះជាតិ #មាតុភូមិ #យុទ្ធជនស្នេហាជាតិ
-
ខេត្តកំពង់ចាមត្រូវបានរំដោះពីខ្មែរក្រហមទាំងស្រុងនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩

-
ខេត្តស្វាយរៀង ត្រូវបានរំដោះពីខ្មែរក្រហមទាំងស្រុងនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៩

-
ខេត្តស្ទឹងត្រែង ត្រូវបានរំដោះពីខ្មែរក្រហមទាំងស្រុងនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៩

-
ខេត្តមណ្ឌលគិរី ត្រូវបានរំដោះពីខ្មែរក្រហមទាំងស្រុងនៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៩

-
ថ្ងៃនេះកាលពី៤៦ឆ្នាំមុន “ខេត្តរតនគិរី ត្រូវបានរំដោះពីខ្មែរក្រហមទំាងស្រុងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៨”
