Category: ដំណើររបស់កម្ពុជា

  • លក្ខណៈពិសេសរបស់ទស្សនវិជ្ជាខ្មែរ

    លក្ខណៈពិសេសរបស់ទស្សនវិជ្ជាខ្មែរ

    លក្ខណៈពិសេសរបស់ជនជាតិខ្មែរ គឺពូកែធ្វើសំយោគទស្សនវិជ្ជារបស់ប្រទេសដែលមានអរិយធម៌ចំណាស់ជាមួយទស្សនវិជ្ជាក្នុងស្រុកដែលមានស្រាប់ ហើយបង្កើតបានជាទស្សនវិជ្ជាពិសេសមួយដែលត្រូវនឹងស្ថានភាពនៅក្នុងស្រុក។ ពិតណាស់ ខ្មែរគឺមានជំនឿដើមរបស់ខ្លួនស្រាប់ដែលហៅថា ជំនឿតូទឹម ឬជំនឿបែបនិមិត្តរូប កាលណាខ្មែរមានជំនឿទៅលើអ្វីមួយ ខ្មែរតែងតែនិមិត្តរបស់នោះឱ្យទៅជារបស់ដែលមាននាមនិងរូប ដូច្នេះគោលការណ៍របស់ខ្មែរ គឺសំយោគ ហើយគោលការណ៍ធំបំផុតនៃទស្សនវិជ្ជារបស់ខ្មែរ គឺនាមនិងរូប។ សតវត្សទី១ចាប់ផ្ដើមមានព្រហ្មញ្ញសាសនា ហើយមកដល់សតវត្សទី៣ក៏ចាប់មានពុទ្ធសាសនា។ ការមកដល់កម្ពុជានូវសាសនាពីឥណ្ឌាក៏បាននាំមកជាមួយនូវទស្សនវិជ្ជាផងដែរ ហើយដូនតាខ្មែរទទួលយកសាសនាទាំងពីរនេះដូចគ្នា ប៉ុន្តែភាពអស្ចារ្យរបស់ខ្មែរ គឺមិនទទួលយកអ្វីដែលមិនល្អទេ ហើយអ្វីដែលល្អខ្មែរទទួលយក និងសំយោគជាមួយអ្វីដែលមានស្រាប់ ចំណុចដែលមិនសមស្របជាមួយឥរិយាបថ ឬគំនិត គឺខ្មែរមិនទទួលយកទេ។ ភាពអស្ចារ្យរបស់ទស្សនវិទូខ្មែរ គឺការសំយោគឱ្យជំនឿ សាសនា ទស្សនវិជ្ជាទាំងអស់នោះបាននៅជាមួយគ្នា ដោយរួមរស់ជាមួយគ្នា មិនមាននូវជម្លោះ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #វប្បធម៌ #ទស្សនវិជ្ជាខ្មែរ #ទស្សនវិទូខ្មែរ #សាសនា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • រាជរដ្ឋាភិបាល ស៉ីសុវត្ថិ វឌ្ឍឆាយាវង្ស ( ២៥ កក្កដា ១៩៤៧ ដល់ ២០ កុម្ភៈ ១៩៤៨ )

    រាជរដ្ឋាភិបាល ស៉ីសុវត្ថិ វឌ្ឍឆាយាវង្ស ( ២៥ កក្កដា ១៩៤៧ ដល់ ២០ កុម្ភៈ ១៩៤៨ )

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #រាជរដ្ឋាភិបាល #នាយករដ្ឋមន្រ្តី #រដ្ឋមន្រ្តី Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ការបង្កើតប្រាក់រៀលដំបូង

    ការបង្កើតប្រាក់រៀលដំបូង

    ប្រាក់បែបថ្មីក្នុងសម័យទំនើបរបស់កម្ពុជា គឺមានតែប្រាក់រៀលនេះឯង ដែលត្រូវបានបោះពុម្ភឡើងជាមួយនឹងការបង្កើតធនាគារជាតិនៃកម្ពុជា តាំងពីឆ្នាំ១៩៥៥ ពោលគឺភ្លាមៗក្រោយពេលកម្ពុជាទាមទារឯករាជ្យបានពីប្រទេសបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសម្ដេចព្រះបរមនាថ សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះវររាជបិតាជាតិខ្មែរ។ ប្រាក់រៀល ត្រូវបានបិទលែងឱ្យប្រើប្រាស់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និងកាត់ផ្ដាច់ប្រព័ន្ធសេដ្ឋកិច្ច បំផ្លិចបំផ្លាញសមិទ្ធផលជាតិទាំងស្រុង។ ឆ្នាំ១៩៧៩ ជាឆ្នាំរំដោះប្រទេសនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ទើបមានការបើកដំណើរការធនាគារជាតិនៃកម្ពុជាឡើងវិញ ហើយនៅឆ្នាំ១៩៨០ ទើបមានការដាក់ឱ្យចរាចរណ៍ប្រាក់រៀលសាជាថ្មី។ មុនមានប្រាក់រៀល អាណានិគមបារាំងបាននាំយកប្រាក់ព្យាស (Piastre) មកដាក់ឱ្យចរាចរណ៍ចាយវាយទូទាំងតំបន់ឥណ្ឌូចិន ដែលមានទាំងកម្ពុជា លាវ តុងកឹង អណ្ណាម និងកូសាំងស៊ីន (កម្ពុជាក្រោម)៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ #សមាជិកអាស៊ាន #ដំណើរកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • អត្ថន័យនៃព្រះភក្ត្រទាំង៤នៅប្រាសាទបាយ័ន្ត

    អត្ថន័យនៃព្រះភក្ត្រទាំង៤នៅប្រាសាទបាយ័ន្ត

    ប្រាសាទបាយ័ន្ត នៅចំកណ្ដាលក្រុងអង្គរធំ ដែលត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន «ព្រះពោធិសត្វអវលោកេស្វរៈ» និងសម្រាប់ជាប្រាសាទរាជ្យរបស់ព្រះបាទជយវម៌្មទី៧ផង។ ១. ព្រះភក្ត្រព្រះពោធិសត្វ ព្រះបាទជយវម៌្មទី៧ មានជំនឿយ៉ាងមុតមាំទៅលើព្រះពុទ្ធសាសនាមហាយាន ហើយបានគោរពបូជាចំពោះព្រះពុទ្ធអង្គព្រះនាម «ព្រះពោធិសត្វអវលោកេស្វរៈ»។ អត្ថន័យនៃពាក្យ «ព្រះពោធិសត្វ» មានន័យថាជាអ្នកដែលប្រាថ្នាជាប់ជានិច្ចនូវពោធិញាណ គឺជាអ្នកដែលកំពុងខំប្រឹងបំពេញបារមី ព្រោះចង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។ ២. ព្រះភក្ត្រព្រះបាទជយវម៌្មទី៧ មុខទាំង៤នេះក៏តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនរបស់ព្រះបាទជយវម៌្មទី៧ដែលមានចំពោះប្រជារាស្ត្រ នោះគឺមេត្តា ករុណា មុទិតា និងឧបេក្ខា ដែលព្រះអង្គរមែងយកព្រះទ័យទុកដាក់ជាប់ជានិច្ចលើសុខទុក្ខរបស់ប្រជារាស្ត្រជាងព្រះកាយរបស់ព្រះអង្គទៅទៀត។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ប្រាសាទបាយ័ន្ត #ព្រះភក្ត្រ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ភ្នំពេញ ធ្លាប់ជារាជធានីរបស់កម្ពុជាប៉ុន្មានលើក ហើយមានអាយុកាលប៉ុន្មានឆ្នាំ?

    ភ្នំពេញ ធ្លាប់ជារាជធានីរបស់កម្ពុជាប៉ុន្មានលើក ហើយមានអាយុកាលប៉ុន្មានឆ្នាំ?

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #រាជធានី #ភ្នំពេញ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • តើប្រទេសកម្ពុជាយើងត្រូវបានបញ្ចូលទៅក្នុងផែនទីពិភពលោកដំបូងនៅឆ្នាំណា?

    តើប្រទេសកម្ពុជាយើងត្រូវបានបញ្ចូលទៅក្នុងផែនទីពិភពលោកដំបូងនៅឆ្នាំណា?

    ក្រុមបស្ចិមលោកចាប់ផ្ដើមមានទំនាក់ទំនងលើកដំបូងជាមួយអាណាចក្រខ្មែរ គឺចាប់ពីដើមសតវត្សរ៍ទី១៦ ពោលគឺនៅចុងរជ្ជកាលព្រះបាទស្រីសុគន្ធបទ (១៥០៤-១៥១២) និងដើមរជ្ជកាលព្រះបាទស្រីជេដ្ឋា-ស្ដេចកន (១៥១២-១៥២៥)។ អឺរ៉ុបចូលចិត្តរស់នៅប្រទេសកម្ពុជា និងបានកត់ត្រារឿងរ៉ាវជាច្រើនអំពីកម្ពុជាផងដែរ។ នៅគ្រិស្ដសករាជ ១៥១១ ពួកព័រទុយហ្កាល់បានកត់ត្រាឈ្មោះប្រទេសកម្ពុជាចូលទៅក្នុងសៀវភៅរបស់ពួកគេ។ លុះដល់គ្រិស្ដសករាជ ១៥២៧ ពួកគេបានគូរផែនទីប្រទេសកម្ពុជាទៅក្នុងផែនទីសមុទ្រ និងកំពង់ផែសំខាន់ៗ ដោយបានសរសេរឈ្មោះប្រទេសកម្ពុជាថា «Cambuxa»។ សូមជម្រាបថា នៅសម័យក្រោយៗមកទៀត ពេលខ្លះប្រទេសកម្ពុជាត្រូវបានពួកអឺរ៉ុបសរសេរនៅលើផែនទីថា «Camboya»៕ ប្រភព: ឯកសារស្រាវជ្រាវ #សច្ចធម៌ប្រវត្តិសាស្រ្ត #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ផែនទីកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ព្រែកស្រមោច

    ព្រែកស្រមោច

    ព្រែកស្រមោច សណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលេខ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគមន៍។ ព្រែកជីកនេះលាតសន្ធឹងមិនដល់ភ្នំគូលែនទេ គឺនៅត្រឹមម្ដុំវត្តសំរោងតែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។ ព្រែកជីកនេះមានប្រវែងសរុប២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹងពី៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពីទន្លេសាបច្រាល់ចូលក្នុងព្រែក។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ព្រែកស្រមោច #ព្រែក Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ទិវាមាតាអន្ដរជាតិ ១២ ឧសភា

    ទិវាមាតាអន្ដរជាតិ ១២ ឧសភា

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ទិវាមាតាអន្ដរជាតិ #TheInternationalMotherday Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ហេតុនាំឱ្យកើតសង្រ្គាមនៅកម្ពុជា ១៩៧០-១៩៧៥

    ហេតុនាំឱ្យកើតសង្រ្គាមនៅកម្ពុជា ១៩៧០-១៩៧៥

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរ #សង្រ្គាម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ខេត្តពោធិ៍សាត់ ១៨៩៦

    ខេត្តពោធិ៍សាត់ ១៨៩៦

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #អតីតកាល #ខេត្តពោធិ៍សាត់ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media