-
ព្រះមហាក្សត្រខ្មែរ ៤ ព្រះអង្គ ក្នុងសម័យអាណាព្យាបាលបារាំង

សម័យអាណាព្យាបាលបារាំង គឺជាដំណាក់កាលដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានចាប់ផ្តើមនៅឆ្នាំ ១៨៦៣ និងបន្តរហូតដល់ការទទួលបានឯករាជ្យនៅ ឆ្នាំ ១៩៥៣។ ក្នុងរយៈពេលនេះ កម្ពុជាមានព្រះមហាក្សត្រ ៤ ព្រះអង្គបានសោយរាជ្យជាបន្តបន្ទាប់៖• ព្រះបាទ នរោត្តម — ១៨៦០–១៩០៤• ព្រះបាទ ស៊ីសុវត្ថិ — ១៩០៤–១៩២៧• ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស — ១៩២៧–១៩៤១• ព្រះបាទ នរោត្តម សីហនុ — ១៩៤១–១៩៥៥ (សោយរាជ្យលើកទី១) ព្រះមហាក្សត្រទាំង ៤ ព្រះអង្គ បានសោយរាជ្យក្នុងបរិបទនយោបាយ និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ជាពិសេស ក្នុងរាជកាលព្រះបាទ នរោត្តម សីហនុ កម្ពុជាបានឈានទៅរកការទាមទារ និងសម្រេចបាន ឯករាជ្យពីបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។_____________ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើររបស់កម្ពុជា#ប្រវត្តិសាស្រ្តថ្នាក់ទី១២#ព្រះមហាក្សត្រខ្មែរ#៤ព្រះអង្គ#សម័យអាណាព្យាបាលបារាំង
-
រណសិរ្សឯកភាពឥស្សរៈ “ខ្មែរឥស្សរៈ…..

រណសិរ្សឯកភាពឥស្សរៈ “ខ្មែរឥស្សរៈ” ដឹកនាំដោយ សឺង ង៉ុកមិញ ហៅក្រៅ “អាចារ្យ មៀន” ដែលជាអាចារ្យនៅវត្តឧណ្ណាលោម។ ចាន់ សាម័យ ជាអនុប្រធាន និង ស៊ីវ ហេង ជាលេខាធិការ។ សមាជិករណសិរ្សស្ទើរតែទាំងអស់គឺជាជនជាតិខ្មែរដែលចេះនិយាយភាសាវៀតណាម។ សមាជិកភាគច្រើនជាកសិករ និងជាក្រុមនិស្សិតជាតិនិយម ដែលបានក្លាយទៅជាជនកុម្មុយនីស្តក្នុងពេលរៀនសូត្រនៅបរទេស។ និស្សិតមួយចំនួននោះរួមមាន ប៉ុល ពត, សុន សេន, ខៀវសំផន និងអៀង សារី ក្រោយមកក្លាយជាមេដឹកនាំបក្សកុម្មុយនីស្តកម្ពុជា។ ______________ ប្រភព៖ ប្រវត្តិវិទ្យាថ្នាក់ទី១២ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ប្រវត្តិសាស្រ្តថ្នាក់ទី១២#រណសិរ្សឯកភាពឥស្សរៈ#ខ្មែរឥស្សរៈ
-
“ចលនាកុម្មុនីស្តដំបូងបំផុតនៅកម្ពុជា”

“ចលនាកុម្មុនីស្តដំបូងបំផុតនៅកម្ពុជា” កើតចេញពីចលនាតស៊ូប្រឆាំងនឹងអាណានិគមបារាំង ឆ្នាំ១៩៤០។ នៅខែមេសា ឆ្នាំ១៩៥០ ចលនាកុម្មុយនីស្តនៅកម្ពុជា គឺក្នុងអំឡុងពេលនៃសង្គ្រាមឥណ្ឌូចិន ចូលមកនៃសង្គ្រាមឥណ្ឌូចិនលើកទី១៣ គណៈប្រតិភូចំនួន២០០នាក់បានជួបជុំគ្នា នៅខេត្តកំពត ហើយបានបង្កើតរណសិរ្សឯកភាពឥស្សរៈ (ខ្មែរឥស្សរៈ) ដែល ដឹកនាំដោយក្រុមកុម្មុយនីស្ត។ ក្រុមនេះបានសហការជាមួយវៀតណាម ដើម្បីធ្វើការតស៊ូប្រឆាំង នឹងអាណានិគមបារាំង។ ______________ ប្រភព៖ ប្រវត្តិវិទ្យាថ្នាក់ទី១២ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ប្រវត្តិសាស្រ្តថ្នាក់ទី១២#ចលនាកុម្មុនីស្តដំបូង#នៅកម្ពុជា
-
វីដេអូ៖ ប្រវត្តិកសាង ប្រាសាទខ្មែរ “តាមាន់ធំ”

-
វីដេអូ៖ ប្រវត្តិប្រាសាទខ្មែរ “ប្រាសាទតាក្របី”

-
សមាជជាតិគឺជា វេទិកានៃលទ្ធិប្រជាធិបតេយ្យដែលប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈ គ្រប់និន្នាការ នយោបាយ ជួបជាមួយរាជរដ្ឋាភិបាលដើម្បី ពិភាក្សាពីប្រយោជន៍រួមរបស់ជាតិ។

-
អង្គការសង្គមរាស្រ្តនិយមបង្កើតឡើងនៅ ថ្ងៃទី២៣ ខែមីនា ឆ្នំា១៩៥៥ ដោយព្រះបាទនរោត្តមសីហនុ។ អង្គការសង្គមរាស្រ្តនិយមបង្កើតឡើង ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតសកលនៅខែកញ្ញាឆ្នំា១៩៥៥។

-
សិក្សាពាក្យ “ប្រវត្តិសាស្រ្ត”

សិក្សាពាក្យ “ប្រវត្តិសាស្រ្ត” គម្ពីរ ឬក្បួនសម្តែងអំពីពង្សាវតា ឬសន្តតិវង្ស(វង្សត្រកូល, ពូជពង្ស,ជាតិ) និងជាជាព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងពេលអតីតកាល ដូចជាការអភិវឌ្ឍវិស័យនយោបាយ សង្គម ឬសេដ្ឋកិច្ចរបស់ជាតិមួយ។ _____________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរបស់កម្ពុជា #ប្រវត្តិសាស្រ្តថ្នាក់ទី១២ #ពាក្យប្រវត្តិសាស្រ្ត