-
វីដេអូ៖ ផ្សារអ្នកលឿង ១៩៧២

-
ការពង្រឹងសេដ្ឋកិច្ច

-
វីដេអូ៖ កំពង់ចាម ១៩៧០

-
វីដេអូ៖ ទុក្ខវេទនារបស់ស្ត្រី ក្នុងរបបយង់ឃ្នងខ្មែរក្រហម

-
វីដេអូ៖ បុគ្គលដែលមានឥទ្ធិពលខ្លាំងលើ ឌុច

-
វីដេអូ៖ ប្រវត្ដិស្ពានជ្រោយចង្វារទី១

-
វីដេអូ៖ មោទនភាពផលិតផលជាតិ

-
វីដេអូ៖ ខេត្តព្រះសីហនុ ១៩៦៣

-
កម្ពុជា-ចិនភ្ជាប់ទំនាក់ទំនងដំបូងបង្អស់តាំងពីពេលណា?

ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិនបានពន្លាតយ៉ាងវែងឆ្ងាយតាំងពីប្រមាណជាង២ពាន់ឆ្នាំមកហើយ ពោលគឺតាំងពីសម័យនគរភ្នំ ដែលចិនហៅថា «នគរហ្វូណន», នេះបើតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន។ ប៉ុន្តែបើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់សាស្ត្រាចារ្យ ត្រឹង ងា បានពន្យល់ថា ថ្វីដ្បិតទំនាក់ទំនងរវាងរាជការខ្មែរនិងរាជការចិនបានចាប់ផ្ដើមចាប់ពីសម័យនគរភ្នំក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺកើតមានតាំងពីមុនសម័យនគរភ្នំមកម្ល៉េះ ដោយគេបានស្រាវជ្រាវដឹងថាជនជាតិចិនបានមកដល់ទឹកដីអាស៉ីអាគ្នេយ៍ ធ្វើជំនួញជួញដូរជាមួយអ្នកស្រុកនេះជាយូរមកហើយ នេះក៏ព្រោះតែជនជាតិចិនមានអារ្យធម៌យូរលង់ អាចធ្វើសំពៅបរជិះតាមសមុទ្របានឆ្ងាយ។ យោងតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន នៅសម័យរាជវង្សហាន (Han dynasty 202 BC-220 AD) ពិសេសគឺសម័យហានខាងកើត (Eastern Han (25–220 AD) ទំនាក់ទំនងរវាងរាជការខ្មែរនិងរាជការចិនក៏បានផ្ដើមជាលើកដំបូងបង្អស់។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ភ្ជាប់ទំនាក់ទំនងដំបូងបង្អស់ #ប្រវត្តិទំនាក់ទំនងកម្ពុជានិងចិន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
លក្ខណៈពិសេសរបស់ទស្សនវិជ្ជាខ្មែរ

លក្ខណៈពិសេសរបស់ជនជាតិខ្មែរ គឺពូកែធ្វើសំយោគទស្សនវិជ្ជារបស់ប្រទេសដែលមានអរិយធម៌ចំណាស់ជាមួយទស្សនវិជ្ជាក្នុងស្រុកដែលមានស្រាប់ ហើយបង្កើតបានជាទស្សនវិជ្ជាពិសេសមួយដែលត្រូវនឹងស្ថានភាពនៅក្នុងស្រុក។ ពិតណាស់ ខ្មែរគឺមានជំនឿដើមរបស់ខ្លួនស្រាប់ដែលហៅថា ជំនឿតូទឹម ឬជំនឿបែបនិមិត្តរូប កាលណាខ្មែរមានជំនឿទៅលើអ្វីមួយ ខ្មែរតែងតែនិមិត្តរបស់នោះឱ្យទៅជារបស់ដែលមាននាមនិងរូប ដូច្នេះគោលការណ៍របស់ខ្មែរ គឺសំយោគ ហើយគោលការណ៍ធំបំផុតនៃទស្សនវិជ្ជារបស់ខ្មែរ គឺនាមនិងរូប។ សតវត្សទី១ចាប់ផ្ដើមមានព្រហ្មញ្ញសាសនា ហើយមកដល់សតវត្សទី៣ក៏ចាប់មានពុទ្ធសាសនា។ ការមកដល់កម្ពុជានូវសាសនាពីឥណ្ឌាក៏បាននាំមកជាមួយនូវទស្សនវិជ្ជាផងដែរ ហើយដូនតាខ្មែរទទួលយកសាសនាទាំងពីរនេះដូចគ្នា ប៉ុន្តែភាពអស្ចារ្យរបស់ខ្មែរ គឺមិនទទួលយកអ្វីដែលមិនល្អទេ ហើយអ្វីដែលល្អខ្មែរទទួលយក និងសំយោគជាមួយអ្វីដែលមានស្រាប់ ចំណុចដែលមិនសមស្របជាមួយឥរិយាបថ ឬគំនិត គឺខ្មែរមិនទទួលយកទេ។ ភាពអស្ចារ្យរបស់ទស្សនវិទូខ្មែរ គឺការសំយោគឱ្យជំនឿ សាសនា ទស្សនវិជ្ជាទាំងអស់នោះបាននៅជាមួយគ្នា ដោយរួមរស់ជាមួយគ្នា មិនមាននូវជម្លោះ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #វប្បធម៌ #ទស្សនវិជ្ជាខ្មែរ #ទស្សនវិទូខ្មែរ #សាសនា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media