-
បក្សពលករកម្ពុជា ១៩៦០…

មហាសន្និបាតបក្សប្រជាជនបដិវត្តន៍ខ្មែរ បានប្រារព្ធធ្វើឡើងជាសម្ងាត់នៅ នៅក្នុងស្ថានីយរថភ្លើងក្រុងភ្នំពេញ ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ដែលក្នុងនោះមាន៧រូបមកពីសាខាបក្សក្នុងក្រុងភ្នំពេញ និង១៤រូបមកពីសាខា បក្សនៅតាមជនបទ។ មហាសន្និបាតបានសម្រេចរៀបចំបក្សឡើងវិញ ដោយបង្កើតគោលនយោបាយថ្មី និងប្តូរឈ្មោះបក្សទៅជា “បក្សពលករកម្ពុជា”។ ទូ សាមុត ត្រូវ បានតែងតាំងជាលេខាបក្ស, នួន ជា ជាអនុលេខាបក្ស និង ប៉ុល ពតមានឋានៈលំដាប់ ទី៣ក្នុងបក្ស។ នៅឆ្នាំ១៩៦១ ប៉ុល ពត បានទទួលតំណែងជាអនុលេខាបក្សទី២។ ____________ ប្រភព៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ក្អែកខ្មៅ#បក្សពលករកម្ពុជា១៩៦០
-
វីដេអូ៖ “ការស្តារឡើងវិញវិស័យកសិកម្ម ក្រោយរំដោះ១៩៧៩”

-
ការបង្កេីតបក្សប្រជាជនបដិវត្តន៍ខ្មែរ

ក្នុងឆ្នាំ១៩៥១ នៅពេលដែលការប្រយុទ្ធប្រឆាំងនឹងបារាំងកាន់តែមានភាពខ្លាំងក្លាទៅៗ នៅក្នុងឧបទ្វីបឥណ្ឌូចិន ជនកុម្មុយនីស្តវៀតណាមបានផ្ដួចផ្ដើមឱ្យមានការបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរ។ សមាជិករបស់គណៈកម្មាធិការមជ្ឈឹមបក្សសម្ងាត់នេះរួមមាន÷ – សឺង ង៉ុកមិញ កាន់តំណែងកំពូល – ស៊ីវ ហេង ទទួលបន្ទុកកិច្ចការយោធា – ទូ សាមុត (ហៅអាចារ្យ សុខ ជាអតីតព្រះសង្ឃមកពីកម្ពុជាក្រោម) – ទទួលបន្ទុកកិច្ចការអប់រំមនោគមវិជ្ជា – ចាន់ សាម័យ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច នៅពេលដែលសង្គ្រាមឥណ្ឌូចិនលើកទីមួយ បញ្ចប់នៅក្នុងឆ្នាំ១៩៥៤ កងទ័ពបារាំងបានដកចេញពីឥណ្ឌូចិន ហើយកងកម្លាំងរបស់វៀតមិញ ក៏បាន ដកចេញពីកម្ពុជា»។ ទោះជាយ៉ាងដូច្នេះក៏ដោយ ក៏យោធាវៀតណាមមួយចំនួននៅ តែបន្តស្នាក់នៅក្នុងប្រទេសកម្ពុជាដដែល។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាព បដិវត្តន៍ក្នុងអំឡុងពេលនយោបាយក្នុងប្រទេសកម្ពុជាមានការផ្លាស់ប្តូរ ស៊ីវ ហេង, ចាន់ សាម័យ, កម្មាភិបាល និងសកម្មជនរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរជាង មួយពាន់នាក់ទៀត បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមជាមួយ សឺង ង៉ុកមិញ និងសកម្មជនដទៃទៀតដែលបានភៀសខ្លួនទៅកាន់ទីនោះមុន។ ______________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ក្អែកខ្មៅ#ការបង្កើត#បក្សប្រជាជនបដិវត្តន៍ខ្មែរ
-
វីដេអូ៖ “ដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតនៅកម្ពុជា ១៩៨១”

-
រណសិរ្សឯកភាពឥស្សរៈ “ខ្មែរឥស្សរៈ…..

រណសិរ្សឯកភាពឥស្សរៈ “ខ្មែរឥស្សរៈ” ដឹកនាំដោយ សឺង ង៉ុកមិញ ហៅក្រៅ “អាចារ្យ មៀន” ដែលជាអាចារ្យនៅវត្តឧណ្ណាលោម។ ចាន់ សាម័យ ជាអនុប្រធាន និង ស៊ីវ ហេង ជាលេខាធិការ។ សមាជិករណសិរ្សស្ទើរតែទាំងអស់គឺជាជនជាតិខ្មែរដែលចេះនិយាយភាសាវៀតណាម។ សមាជិកភាគច្រើនជាកសិករ និងជាក្រុមនិស្សិតជាតិនិយម ដែលបានក្លាយទៅជាជនកុម្មុយនីស្តក្នុងពេលរៀនសូត្រនៅបរទេស។ និស្សិតមួយចំនួននោះរួមមាន ប៉ុល ពត, សុន សេន, ខៀវសំផន និងអៀង សារី ក្រោយមកក្លាយជាមេដឹកនាំបក្សកុម្មុយនីស្តកម្ពុជា។ ______________ ប្រភព៖ ប្រវត្តិវិទ្យាថ្នាក់ទី១២ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ប្រវត្តិសាស្រ្តថ្នាក់ទី១២#រណសិរ្សឯកភាពឥស្សរៈ#ខ្មែរឥស្សរៈ
-
វីដេអូ៖ មនុស្ស “សមាសភាពចែកជា ៣ក្រុម”

-
“ចលនាកុម្មុនីស្តដំបូងបំផុតនៅកម្ពុជា”

“ចលនាកុម្មុនីស្តដំបូងបំផុតនៅកម្ពុជា” កើតចេញពីចលនាតស៊ូប្រឆាំងនឹងអាណានិគមបារាំង ឆ្នាំ១៩៤០។ នៅខែមេសា ឆ្នាំ១៩៥០ ចលនាកុម្មុយនីស្តនៅកម្ពុជា គឺក្នុងអំឡុងពេលនៃសង្គ្រាមឥណ្ឌូចិន ចូលមកនៃសង្គ្រាមឥណ្ឌូចិនលើកទី១៣ គណៈប្រតិភូចំនួន២០០នាក់បានជួបជុំគ្នា នៅខេត្តកំពត ហើយបានបង្កើតរណសិរ្សឯកភាពឥស្សរៈ (ខ្មែរឥស្សរៈ) ដែល ដឹកនាំដោយក្រុមកុម្មុយនីស្ត។ ក្រុមនេះបានសហការជាមួយវៀតណាម ដើម្បីធ្វើការតស៊ូប្រឆាំង នឹងអាណានិគមបារាំង។ ______________ ប្រភព៖ ប្រវត្តិវិទ្យាថ្នាក់ទី១២ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ប្រវត្តិសាស្រ្តថ្នាក់ទី១២#ចលនាកុម្មុនីស្តដំបូង#នៅកម្ពុជា
-
វីដេអូ៖ “បក្សប្រជាជនបដិវត្តន៍កម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា”

-
“បេីគ្មាន ២០ មិថុនា ១៩៧៧ ក៏គ្មាន ២ធ្នូ ១៩៧៨និង ៧មករា ១៩៧៨ ដែរ”

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេច ហ៊ុន សែន ជាមួយនឹងកម្មាភិបាលបួននាក់ទៀត បានធ្វើដំណើរភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយក្នុងការរំដោះជាតិមាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងយកសុខសន្តិភាពជូនប្រជាជនខ្មែរវិញ។ ផ្ដើមចេញពីដំណាក់ជាប្រវត្តិសាស្រ្តនេះ ទើបនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ក៏ត្រូវបានបង្កើតឡើង ដោយសមមិត្តហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងស្មារតី ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ _________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#សុខសន្តិភាពជូនប្រជាជនខ្មែរ
-
វីដេអូ៖ “ការយកជីវិតជាដើមទុនដើម្បីរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍១៩៧៧”
