-
វីដេអូ៖ ទសវត្សរ៍៩០ ដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប

-
វីដេអូ៖ អង្គការចាប់ក្មេងយកទៅសម្លាប់ព្រោះខ្លាចពួកគេសងសឹក

-
លាក់កន្សែង

ជាល្បែងមួយបែបសម្រាប់កម្សាន្តសប្បាយនៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្តងៗ។ គេយកកន្សែង ឬក្រមាតូចមួយមករុំមូរឆ្មូលរឹតឱ្យតឹងណែនល្អ ទុកជាយបន្តិចសម្រាប់កាន់យួរបាន ហៅថា «កន្សែង»។ របៀបលេង៖ អ្នកលេងមានគ្នា ៦ ទៅ ៧នាក់ ត្រូវអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ។ មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះដើរព័ទ្ធជុំវិញយ៉ាងលឿនពីខាងក្រោយខ្នងអ្នកអង្គុយ បញ្ឆោតអ្នកអង្គុយមិនឱ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយ ខ្នងអ្នកណាទេ។ល្បែងនេះមានត្រណមយ៉ាងតឹងរ៉ឹងមិនឱ្យអ្នកលេងងាកក្រោយ ឬលូកដៃទៅខាងក្រោយខ្នង បើអ្នកណាមួយហ៊ានងាក ឬលូកស្ទាបខាងក្រោយខ្នង អ្នកលាក់មានអំណាចដាក់ទណ្ឌកម្មអ្នកនោះ។អ្នកលាក់ លុះរត់ក្រឡឹងអ្នកអង្គុយ២ទៅ៣ជុំហើយ មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួនគេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឱ្យឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា #ល្បែងប្រជាប្រិយខ្មែរ #អរិយធម៌ខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
វីដេអូ៖ ទស្សនា មូតូឡើងជញ្ជាំង ពេលរាត្រីខេត្តព្រះសីហនុ ទសវត្សរ៍៩០

-
វីដេអូ៖ ការពង្រឹងច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ

-
កម្ពុជាប្រើរយៈពេលជាង ២០ឆ្នាំ

-
ល្បែងប្រជាប្រិយខ្មែរ៖

១.ល្បែងស្ដេចចង់ ឬអៀវ ២.ល្បែងឈូង ៣.ល្បែងចាប់កូនខ្លែង ៤.ល្បែងលោតអន្ទាក់ ៥.ល្បែងលាក់កន្សែង ៦.ល្បែងឱបត្រឡាច ៧.ល្បែងប្រជល់មាន់ ៨.ល្បែងគ្របមាន់ ៩.ល្បែងបិទពួន ១០.ល្បែងអង្គញ់ ១១.ល្បែងគោះពព្លាក់ ១២.ល្បែងគោះត្រឡោក ១៣.ល្បែងសី ១៤.ល្បែងទាញព្រ័ត្រ ១៥.ល្បែងកូនគោល ១៦.ល្បែងរាវបង្កង ១៧.ល្បែងចោះប្រមាត់ ១៨.ល្បែងបាយខុំ ១៩.ល្បែងលាក់កូនកាស ២០.ល្បែងលាក់ធ្យូង ២១.ល្បែងប៉ក់ចាប ២២.ល្បែងចត្រង្គ #សច្ចធម៌ប្រវត្តិសាស្រ្ត #ព្រះរាជាណាចក្រកម្ពុជា #ប្រពៃណីខ្មែរ #ទំនៀមទំលាប់ #ល្បែងប្រជាប្រិយខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
វីដេអូ៖ ព្រៃស មានលក្ខណៈខុសប្លែកអ្វីខ្លះពីសហករណ៍មូលដ្ឋាន

-
វីដេអូ៖ កម្មករស្រែអំបិល ខេត្តកោះកុង ១៩៧៩

-
ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៥ ស្ថានភាពក្នុងមន្ទីរពេទ្យមានសភាពយ៉ាប់យ៉ឺនខ្លាំង ដោយសារតែចង្អៀតណែនណាន់តាន់តាប់ គ្មានបុគ្គលិក និងខ្វះខាតថ្នាំសង្កូវសម្រាប់ព្យាបាល។ គ្រួសារទាហានដែលរងរបួសត្រូវរស់នៅមន្ទីរពេទ្យ និងមើលថែអ្នកជំងឺ
