-
គំនរឆ្អឹង និងលលាដ៍ក្បាលមនុស្សដែលលោកអ្នកបានឃើញនេះ ជាមហាសោកនាដកម្មដែលបានកើតឡើងចំពោះប្រជាជនស្លូតត្រង់ខ្មែរ ក្រោមស្នាដៃខ្មែរក្រហម ដែលត្រូវបានរកឃើញបន្ទាប់ពីរបបតិរិច្ឆានមួយនេះ ត្រូវបានដួលរលំ

រណ្តៅសាកសពរាប់ពាន់រណ្តៅត្រូវបានរកឃើញ ហើយរណ្តៅមួយចំនួនមានសាកសពរហូតទៅដល់ជាង១,០០០នាក់ផងដែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#របបយង់ឃ្នងខ្មែរក្រហម#គំនរឆ្អឹងនិងលលាដ៍ក្បាលមនុស្ស#មហាសោកនាដកម្ម#ក្រោមស្នាដៃខ្មែរក្រហម#រណ្តៅសាកសព Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
វីដេអូ៖ អាងកំពីងពួយអនុស្សាវរីយ៍ដ៏សែនឈឺចាប់

-
អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ត្រៀមជួបជាមួយនឹង ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) អតីតព្រះមហាក្សត្រ និងជាប្រមុខរដ្ឋរបស់កម្ពុជា ដែលទ្រង់គង់នៅទីក្រុង Fere-en-Tardenois ប្រទេសបារាំង។

-
វីដេអូ៖ ប្រទេសដែលជួយជ្រោមជ្រែងក្នុងដំណើរចរណាស្វែងរកសន្ដិភាពរបស់កម្ពុជា

-
ប្រទេសចូលរួមជាសក្ខីកម្ម នៃសន្ធិសញ្ញាទីក្រុងប៉ារីស

សន្ធិសញ្ញាទីក្រុងប៉ារីសមានប្រទេសចូលរួមដូចជា៖ប្រទេសចំនួន១៨គឺ៖ ប្រទេសអូស្រ្តាលី, ចិន, ប្រ៊ុយណេ, កាណាដា, យូហ្គោស្លាវី, សហរដ្ឋអាមេរិក, ឥណ្ឌា, ឥណ្ឌូនេស៊ី, ជប៉ុន, ឡាវ, ម៉ាឡេស៊ី, ភីលីពីន, អង់គ្លេស, ថៃ, សហភាពសូវៀត, និងវៀតណាម លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ តំណាងចលនាមិនចូលបក្សសម្ព័ន្ធជាសក្ខីកម្ម។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សន្ធិសញ្ញាទីក្រុងប៉ារីស #សក្ខីកម្ម #ប្រវត្ដិសាស្រ្ដកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
វីដេអូ៖ ចងចាំ បង្ការ និងការពារ ជាបេសកកម្មរបស់យើងទាំងស់គ្នា

-
គោលបំណង សន្ធិសញ្ញាក្រុងប៉ារីស

សន្ធិសញ្ញាក្រុងប៉ារីសធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មានគោលបំណងនៃសន្ធិសញ្ញាគឺ ៖ បញ្ចប់ជម្លោះនយោបាយនិងសង្រ្គាមស៊ីវិលដ៏រ៉ាំរៃនៅកម្ពុជាជាកិច្ចព្រមព្រៀងសន្ដិភាពរវាងភាគីខ្មែរទាំង៤ គឺ ៖ ភាគីរដ្ឋកម្ពុជា ហ្វុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងភាគីខ្មែរក្រហម រួមជាមួយប្រទេសចំនួន ទៀតគឺ សហរដ្ឋអាមេរិក, បារាំង, ចិន, ថៃ, អង់គ្លេស, វៀតណាម, ឥណ្ឌូណេស៊ី, ឡាវ, ជប៉ុន, អូស្ដា្រលី, កាណាដា, ឥណ្ឌា, សិង្ហបុរី, រូស៊ី, ភីលីពីន, ម៉ាឡេស៊ី, ប្រ៊ុយណេ, យូហ្គស្លាវី។ រៀបចំការបោះឆ្នោតលើដំបូងនៅឆ្នាំ១៩៩៣ និមិត្តរូបនៃការដោះស្រាយបញ្ហារបស់ខ្លួនក្រោមការជួយជ្រោមជ្រែងពីបរទេស។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ចងចាំ #បង្ការ #ការពារ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
សារៈសំខាន់ នៃកិច្ចចរចារទីក្រុងប៉ារីសចំពោះកម្ពុជា

កិច្ចចរចារទីក្រុងប៉ារីសផ្ដល់សារៈសំខាន់ដល់កម្ពុជាដូចជា៖ ការឈប់បាញ់រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ ការកាត់រំសាយទ័ព ការដកកងទ័ពបរទេសចេញពីកម្ពុជា (ដោយសារតែនៅក្នុងអំឡុងសង្រ្គាមស៊ីវិលនោះ វៀតណាមដាក់ទ័ពនៅកម្ពុជាដើម្បីជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងការប្រយុទ្ធជាមួយនឹងចលនាតស៊ូ នៅជាយដែន) ការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ការកំណត់អាណត្តិរបស់អ៊ុនតាក់ដើម្បីមកពិនិត្យមើលបទឈប់បាញ់ រក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរជាពិសេសពីជំរំជនភៀសខ្លួននៅជាយដែនខ្មែរ-ថៃ ឲ្យវិលត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ កំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា (រួមមានដូចជា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស, ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋ ជាដើម)។ #កិច្ចចរចារទីក្រុងប៉ារីស #ព្រះរាជាណាចក្រកម្ពុចា #ប្រវត្តិសាស្រ្ដកម្ពុជា #សច្ចធម៌ប្រវត្តិសាស្រ្ដ #ដំណើរកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
ឆ្អឹង និងលលាដ៍ក្បាលជនរគ្រោះនៅក្បែរអង់តែនទួលគោក ក្នុងក្រុងភ្នំពេញ

-
វីដេអូ៖ បញ្ហាផ្ទៃក្នុងបក្សកុម្មុយនីស្ដកម្ពុជា

ប្រភព ៖ សាលាក្តីខ្មែរក្រហម ដើម្បីជ្រាប់ច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #បក្សកុម្មុយនីស្ដកម្ពុជា #របបកម្ពុជាប្រជាធិបតេយ្យ #ប្រវត្តិសាស្រ្ត #KhmerRouge #សម័យខ្មែរក្រហម #បញ្ហាផ្ទៃ #BlackCrow #ក្អែកខ្មៅ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media