-
វីដេអូ៖ ជឿជាក់លើកកម្ពុជា “កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ឆ្នាំ២០២២”

-
វីដេអូ៖ ព្រះរាជាណាចក្រកម្ពុជាសុខសុវត្ថិភាព សន្តិភាព និងស្ថេរភាព

វត្តមានរបស់លោកប្រធានាធិបតីអាមេរិក Joe Biden មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ គឺជាការទទួលស្គាល់ ផ្តល់កិត្តិយស និងជាសក្ខីភាពប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាក្នុងនាមកជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលស្មើមុខស្មើមាត់លើការដឹកនាំនយោបាយការទូតទាំងក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិ។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។#ប្រវត្ដិសាស្រ្ដកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កិច្ចប្រជុំកំពូលអាស៊ាន #ប្រធានាធិបតីសហរដ្ឋអាមេរិក #ជូបៃឌិន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ៣.០ នឹងជួយដោះស្រាយបញ្ហាប្រឈមទាំងក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន រហូតដល់វិស័យថាមពល

-
ប្រព័ន្ធពាណិជ្ជកម្មពហុភាគី

-
កិច្ចព្រមព្រៀង (RCEP)

-
គោលដៅយុទ្ធសាស្រ្ដចំនួន ៤

សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ានដោយយើងប្រារព្ធពិធីខួបអនុវស្សាវរីយ៍៥៥ឆ្នាំ នៃវឌ្ឍនភាពនិងការអភិវឌ្ឍចាប់តាំងពីការបង្កើតសមាគម។ យើងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងនាមជាអង្គការថ្នាក់តំបន់ ក៏ដូចជា គ្រួសារ និងបងប្អូន។ យើងរួមគ្នាសម្រេចបាននូវគោលបំណងចម្បង ក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាប័ន្ន។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត។ #ម្ចាស់ផ្ទះ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កិច្ចប្រជុំកំពូលអាស៊ាន #ដែនដីសុវណ្ណាភូមិ #ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ #ប្រព័ន្ធពាណិជ្ជកម្មពហុភាគី #RCEP #កិច្ចព្រមព្រៀង #គោលដៅយុទ្ធសាស្រ្ដ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ សមិទ្ធផលសំខាន់ៗក្នុងរបបសង្គមរាស្រ្ដនិយមរបស់សម្ដេចនរោត្ដមសីហនុ

-
តើប្រទេសកម្ពុជាធ្លាប់ធ្វើប្រធានអាស៊ានប៉ុន្មានលើក?

-
ចំណេះដឹងសំខាន់ៗ ទាក់ទងនឹងព្រឹត្ដិការណ៍របស់អាស៊ាន ស្របពេល កម្ពុជា បាន និងកំពុងតែដើរតួនាទីជាច្បាស់ផ្ទះនៃកិច្ចប្រជុំសំខាន់ៗ ក្នុងដែនដីសុវណ្ណាភូមិ

-
វីដេអូ៖ មរតកឯករាជ្យជាតិ ៩ វិច្ឆិកា

ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៩ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកដល់ប្រជាជនកម្ពុជាឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយគ្រប់និន្នាការ និងស្ថាបនាសង្គមរាស្ត្រនិយម ហើយត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍសម្រាប់សង្គមជាតិខ្មែរទាំងមូល។ ជាអកុសល នៅចន្លោះឆ្នាំ១៩៧០ ដល់១៩៧៩ កម្ពុជាបានធ្លាក់ទៅក្នុងផ្នក់ភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដោយសេនាប្រមុខលន់ នល់ ពីឆ្នាំ១៩៧០-១៩៧៥ និងការដណ្តើមបានអំណាចរបស់របបយង់ឃ្នងខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩ ដែលធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង៣លាននាក់ បានបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ធនធានមនុស្ស ក៏ដូចជាកម្ពុជាទាំងមូល បានធ្លាក់ដល់ចំណុចសូន្យ។ ក្រោយឆ្នាំ១៩៧៩ បើទោះបីជារបបប្រល័យពូជសាសន៍ឯងខ្មែរក្រហមបានដួលរលំក៏ពិតមែន កម្ពុជានៅតែបន្តមានសង្គ្រាមស៊ីវិលរវាងភាគីជម្លោះមួយចំនួនក្នុងប្រទេស។ ក្នុងស្មារតីស្នេហាជាតិ និងប្រជាជន…