Category: សច្ចធម៌ប្រវត្តិសាស្ត្រ

  • ប៉ុល ពត បន្លំភ្នែកសាធារណមតិជាតិ និងអន្តរជាតិ

    ប៉ុល ពត បន្លំភ្នែកសាធារណមតិជាតិ និងអន្តរជាតិ

    នៅដើមខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញនៃរបបយង់ឃ្នងខ្មែរក្រហមរបស់ ប៉ុល ពត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងផ្លាស់ឈ្មោះប្រទេសមកជា «កម្ពុជាប្រជាធិបតេយ្យ»។ រដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យនេះ ខ្លឹមសារហាក់បីដូចជាគិតគូរពីសុខទុកប្រជាជាតិ និងប្រទេសជាតិខ្លាំងណាស់ ដែលគ្រប់យ៉ាងនៃកម្ពុជាប្រជាធិបតេយ្យជារបស់ប្រជាជនមួយគត់ ឬឱ្យតម្លៃទៅលើសមូហភាព។ ការឱ្យតម្លៃទៅលើសមូហភាព ដែលក្រុមប៉ុល ពត តែងតែនិយាយរត់មាត់ដូចសត្វសេកនេះ កំណត់ថា អង្គការបដិវត្តន៍ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន។ ប៉ុន្តែធាតុពិត វាគ្រាន់តែជាគ្រឿងបំភាន់ភ្នែកប្រជាជនឯង និងអន្តរជាតិប៉ុណ្ណោះ។ ធាតុពិត រដ្ឋមិនមែនជារបស់ប្រជាជនទេ គឺរដ្ឋបានយកប្រជាជនខ្លួន ដាក់ឱ្យក្លាយជាទាសករ រស់នៅមិនបាននឹងសត្វធាតុ ធ្វើការគ្មានពេលសម្រាករហូតដល់ស្លាប់។ ខ្មែរក្រហម បានរឹបអូសគ្រប់បែបយ៉ាងពីប្រជាជន ទ្រព្យសម្បត្តិ សិទ្ធិរស់នៅជាមូលដ្ឋាន និងសូម្បីតែអាយុជីវិត។ ចំណែកអំណាចធ្វើច្បាប់ជាអំណាចរបស់សភាតំណាងប្រជាជន កម្មករ កសិករ និងពលករ។ សភានេះ មានឈ្មោះជាផ្លូវការថា “សភាតំណាងប្រជាជនកម្ពុជា”។ អ្វីដែលយើងគួរហៅនោះ គឺសភាសម្លាប់ប្រជាជន ទើបត្រឹមត្រូវ។ មេដឹកនាំខ្មែរក្រហម ដែលតាំងខ្លួនជាតំណាងប្រជាជន ក្រៅពីបញ្ជាឱ្យប្រជាជនធ្វើការជាទម្ងន់ដោយភាពអត់ឃ្លាន គឺបញ្ជាឱ្យចាប់ចង ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ប្រជាជន ដែលចោទយ៉ាងខ្លីថា ជាខ្មាំង។ រដ្ឋាភិបាល ឬសភាប្រជាជន…

  • វីដេអូ ២៦/៣៣ (#Episode26/33) ៖ កិច្ចព្រមព្រៀងរវាង សម្ដេច សីហនុ និងសម្ដេច ហ៊ុន សែន

    វីដេអូ ២៦/៣៣ (#Episode26/33) ៖ កិច្ចព្រមព្រៀងរវាង សម្ដេច សីហនុ និងសម្ដេច ហ៊ុន សែន

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ដំណើរកម្ពុជា #សម្ដេចសីហនុ #សម្ដេចហ៊ុនសែន #កិច្ចព្រមព្រៀង Facebook Page: Black-Crow Telegram Channel

  • ជ័យជម្នះសមរភូមិឱរ៉ាល់

    ជ័យជម្នះសមរភូមិឱរ៉ាល់

    នយោបាយ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន វាយលុកលើនយោបាយច្រែះស៊ីដែករបស់ខ្មែរក្រហម នៅក្នុងន័យឃោសនាអូសទាញក្រុមខ្មែរក្រហមប្រើប្រាស់ដោយដោយក្រុមប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ។ គោលការណ៍ទាំងបីសំខាន់នៃនយោបាយជាប្រវត្តិសាស្ត្រនេះ ក្នុងនោះរួមមាន៖ ទី១-ធានាសុវត្ថិភាពនិងអាយុជីវិត ទី២-ធានអាជីពនិងមុខរបរ និង ទី៣-ធានារក្សាទ្រព្យសម្បត្តិ។ ដោយមានការចូលរួមពីឧត្តមសេនីយ៍ កែវ ពង្ស ដែលជាអតីតមេបញ្ជាការកងទ័ពលេខ១៨ ជាកម្លាំងទ័ពពិសេសរបស់ខ្មែរក្រហម ឈរជើងនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានផ្តាច់ខ្លួន និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រោះរបបនេះធ្វើទុក្ខបុកម្នេញប្រជារាស្ដ្ររៀងរាល់ថ្ងៃក្នុងសកម្មភាពស្វែងរកខ្មាំង និងមិនមានកម្មសិទ្ធិឯកជន។ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឲ្យឧត្តមសេនីយ៍ កែវ ពង្ស ចូលជួបនៅគេហដ្ឋានរបស់សម្ដេចនៅឯក្រុងតាខ្មៅ ដើម្បីរាយកាណ៍ពីស្ថានភាពរបស់មេដឹកនាំខ្មែរក្រហមទាំងស្រុង។ ដោយសារតែវរភាពរបស់សម្ដេចតេជោ បានពន្យល់ឲ្យឧត្តមសេនីយ៍ កែវ ពង្ស បានយល់នូវគោលនយោបាយពិតប្រាកដដែលសម្ដេចចង់បង្រួបបង្រួមជាតិឡើងវិញ និងបញ្ចប់សង្គ្រាមនៅកម្ពុជា។ សមាហរណកម្មនេះហើយគឺជាជោគជ័យដ៏មហាអស្ចារ្យបំផុតបន្ទាប់ពីសម្ដេចបានអនុវត្តន៍នយោបាយ ឈ្នះ-ឈ្នះ ដោយគោរពតាមគោលកាណ៍ទាំងស្រុង ដោយមិនយកទោសពៃឧត្តមសេនីយ៍ កែវ ពង្ស នោះទេថែមប្រគល់តំណែងជូន ឧត្តមសេនីយ៍ កែវ ពង្ស ថែមទៀត។ ក្រោយពីបានទទួលនូវដំណឹងដ៏អស្ចារ្យនេះមានបងប្អូនខ្មែរក្រហមជាច្រើនសម្រុកកចុះចូលនឹងរាជរដ្ឋាភិបាល ដែលនេះក៏ដោយសារតែឆន្ទៈមោះមុតរបស់សម្ដេចតេជោក្នុងការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីផ្សះផ្សារជាតិ និងប្រយោជន៍ប្រជាជនខ្មែរដូចគ្នា៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ…

  • កត្ដាសន្ដិភាព ជាចំណុចចាប់ផ្ដើមដំបូង បើគ្មានសុខសន្ដិភាពគ្មានការអភិវឌ្ឍអ្វីទាំងអស់

    កត្ដាសន្ដិភាព ជាចំណុចចាប់ផ្ដើមដំបូង បើគ្មានសុខសន្ដិភាពគ្មានការអភិវឌ្ឍអ្វីទាំងអស់

    សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ព្រោះប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយពីការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឱ្យសោះ សម្រាប់កម្ពុជាបច្ចុប្បន្ន គឺមានសន្តិភាពពេញលេញហើយ ប៉ុន្តែក៏កំពុងរួមគ្នាខិតខំការពារសន្តិភាពនៅស្ថិតស្ថិរ គង់វង្ស សម្រាប់ខ្លួនយើង ប្រទេសជាតិយើង និងអ្នកជំនាន់ក្រោយៗទៀត។ មានសន្តិភាពទើបផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបន្តកិច្ចការអភិវឌ្ឍប្រទេស ពង្រឹងប្រជាធិបតេយ្យ ពង្រឹងសិទ្ធិមនុស្ស និងកិច្ចគាំពារជាបន្តបន្ទាប់ទៀត។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កត្ដាសន្ដិភាព #ព្រះរាជាណាចក្រកម្ពុជា #សុខសន្ដិភាព #ការអភិវឌ្ឍ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ ២៥/៣៣ (#Episode25/33) ៖ រាជរដ្ឋាភិបាល ចាន់ ស៊ី

    វីដេអូ ២៥/៣៣ (#Episode25/33) ៖ រាជរដ្ឋាភិបាល ចាន់ ស៊ី

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ដំណើរកម្ពុជា #សម្ដេចហ៊ុនសែន #រាជរដ្ឋាភិបាល #ចាន់ស៊ី Facebook Page: Black-Crow Telegram Channel

  • អ្វីដែលជាក្ដីបារម្មណ៍ពិតប្រាកដរបស់កម្ពុជា គឺផលប៉ះពាល់ពីសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន 

    អ្វីដែលជាក្ដីបារម្មណ៍ពិតប្រាកដរបស់កម្ពុជា គឺផលប៉ះពាល់ពីសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន 

    ខណៈដែលកម្ពុជាជាប្រទេសមានសន្តិភាព កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅប្រទេសអ៊ុយក្រែនឯណោះវិញ កំពុងតែរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម។ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថេរភាពពិភពលោក ជាពិសេសផ្នែកសេដ្ឋកិច្ចតែម្តង។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្ដិភាព #ផលប៉ះពាល់ #សង្រ្គាម #ព្រះរាជាណាចក្រកម្ពុជា #រុស្សី #អ៊ុយក្រែន  Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ តំបន់រំដោះជាមន្ទីរពិសោធន៍នៃបដិវត្ដន៍ខ្មែរក្រហម

    វីដេអូ៖ តំបន់រំដោះជាមន្ទីរពិសោធន៍នៃបដិវត្ដន៍ខ្មែរក្រហម

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ក្អែកខ្មៅ #JeanFrançoisTain #តំបន់រំដោះ #មន្ទីរពិសោធន៍ #ប្រវត្ដិសាស្រ្ដខ្មែរ #បដិវត្ដន៍ខ្មែរក្រហម Facebook Page: Black-Crow Telegram Channel

  • វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន “ស្ពានអាកាសទាំង ៦ នៅរាជធានីភ្នំពេញ”

    វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន “ស្ពានអាកាសទាំង ៦ នៅរាជធានីភ្នំពេញ”

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្ដិភាព #ប្រវត្ដិសាស្រ្ដខ្មែរ #សមិទ្ធផលថ្មី #ព្រះរាជាណាចក្រកម្ពុជា #រាជធានីភ្នំពេញ #ស្ពានអាកាស #ដំណើរកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • “ជោគជ័យនៃការគ្រប់គ្រង កូវីដ-១៩ នៅកម្ពុជា”

    “ជោគជ័យនៃការគ្រប់គ្រង កូវីដ-១៩ នៅកម្ពុជា”

    ទោះបីករណីឆ្លងជំងឺកូវីង-១៩ នៅបន្តមាន និងការវាយលុកពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវព្រួយបារម្ភអំពីករណីឈឺធ្ងន់ ឬស្លាប់ ដោយសារអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសយើងមានកម្រិតខ្ពស់ធៀបនឹងប្រទេសដទៃ។ ជោគជ័យនេះ មិនមែនជាការចៃដន្យឡើយ គឺកើតចេញពីសាមគ្គីភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងប្រជាជន ក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានភាពជាអ្នកដឹកនាំអង់អាចម្ចាស់ការ មានទស្សនវិស័យ និងភាពឈ្លាសវៃក្នុងការប្រឈមដោះស្រាយវិបត្តិ រហូតស្ថានការណ៍អាចវិលមករកភាពប្រក្រតី និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #វិបត្តិ #វ៉ាក់សាំង #ព្រះរាជាណាចក្រកម្ពុជា #កូវីដ១៩ #សម្ដេចតេជោហ៊ុនសែន #ជោគជ័យ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • “នយោបាយយកក្រុង ចិញ្ចឹមក្រុង”

    “នយោបាយយកក្រុង ចិញ្ចឹមក្រុង”

    ដោយសារកត្តាសុខសន្តិភាព ទើបផ្តល់ឱកាសដល់អ្នកវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស មកបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ការវិនិយោគនានាក្នុងរាជធានីភ្នំពេញនេះហើយ ទើបយើងអាចទាញយកថវិកានៃការវិនិយោគ មកអភិវឌ្ឍន៍រាជធានីភ្នំពេញកាន់តែរីកចម្រើនជឿនលឿនឆាប់រហ័សដូចសព្វថ្ងៃនេះ ដែលយើងហៅថា នយោបាយយកក្រុងចិញ្ចឹមក្រុង។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្ដិភាព #ប្រវត្ដិសាស្រ្ដខ្មែរ #សមិទ្ធផលថ្មី #ព្រះរាជាណាចក្រកម្ពុជា #រាជធានីភ្នំពេញ #ការអភិវឌ្ឍ #សម្ដេចតេជោហ៊ុនសែន #ក្រុងចិញ្ចឹមក្រុង Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel