-
សម្ដេចតេជោ ហ៊ុន សែន “ទីតាំងព្រលានយន្ដហោះអន្ដរជាតិ សៀមរាប-អង្គរ ជាទីតាំងមួយ នៃគោលដៅរបស់សម្ដេចក្នុងការប្រែក្លាយតំបន់សង្រ្គាមទៅជាតំបន់អភិវឌ្ឍន៍”

អតីតដែនដី ដែលជោកជាំដោយសង្គ្រាម បានប្រែមុខមាត់ថ្មី ក្លាយជាដែនសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ចក្ខុវិស័យវែងឆ្ងាយ #ការអភិវឌ្ឍ #សម្ដេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ ការយល់ខុសរបស់ ប៉ុល ពត អំពីព្រះពុទ្ធសាសនា

-
សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺបង្ហាញថាលទ្ធិសម្ភារនិយមតែងតែកើតឡើងមុនលទ្ធិនៃគំនិត

ចាប់ផ្ដើមពីការរីកលូតលាស់ ការរីកចម្រើនរបស់ប្រជាជនយើង ដែលតម្រូវឱ្យមានការសាងសង់នូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ព្រោះថាតំបន់នេះ ជាតំបន់កកស្ទះយ៉ាងខ្លាំង ដូច្នេះវាមានតម្រូវការឱ្យយើងចាំបាច់ត្រូវធ្វើ។ ##សច្ចធម៌ប្រវត្ដិសាស្រ្ដ #សមិទ្ធផលស្ពានអាកាស #ព្រះរាជាណាចក្រកម្ពុជា #ចោមចៅ #ការអភិវឌ្ឍ #ផ្លូវក្រោមដី #សម្ដេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ ២៧/៣៣ (#Episode27/33) ៖ មរណភាពលោកនាយករដ្ឋមន្រ្ដី ចាន់ ស៊ី

-
អបអរសាទរ សមិទ្ធផលថ្មីលើទឹកដីមហានគរខេត្ដសៀមរាប

ផ្លូវក្រាលកៅស៊ូដ៏រលោងស្រិលទាំង ៣៨ ខ្សែ ជាចំណងដៃជូនដល់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលជាទឹកដីពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។ មហាសមិទ្ធផលមួយនេះ ក៏ដូចជាមហាសមិទ្ធផលផ្សេងៗទៀតរាប់មិនអស់ អាចលេចចេញជារូបរាងឡើង គឺអាស្រ័យដោយស្រុកទេសមានសុខសន្តិភាពពេញលេញ ក្រោមការកាច់ចង្កូតនាវាកម្ពុជាដោយសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៏នៃសន្តិភាព និងការបង្រួបបង្រួមជាតិ។ កត្តាសន្តិភាព គឺជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍរីកចម្រើនអ្វីទាំងអស់។ មានសន្តិភាពទើបផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបន្តកិច្ចការអភិវឌ្ឍប្រទេស ពង្រឹងប្រជាធិបតេយ្យ ពង្រឹងសិទ្ធិមនុស្ស និងកិច្ចគាំពារនានាជាបន្តបន្ទាប់ទៀត។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ខេត្ដសៀមរាប #ព្រះរាជាណាចក្រកម្ពុជា #សុខសន្ដិភាព #ការអភិវឌ្ឍ #សមិទ្ធផលថ្មី #ទឹកដីមហានគរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ប៉ុល ពត បន្លំភ្នែកសាធារណមតិជាតិ និងអន្តរជាតិ

នៅដើមខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញនៃរបបយង់ឃ្នងខ្មែរក្រហមរបស់ ប៉ុល ពត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងផ្លាស់ឈ្មោះប្រទេសមកជា «កម្ពុជាប្រជាធិបតេយ្យ»។ រដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យនេះ ខ្លឹមសារហាក់បីដូចជាគិតគូរពីសុខទុកប្រជាជាតិ និងប្រទេសជាតិខ្លាំងណាស់ ដែលគ្រប់យ៉ាងនៃកម្ពុជាប្រជាធិបតេយ្យជារបស់ប្រជាជនមួយគត់ ឬឱ្យតម្លៃទៅលើសមូហភាព។ ការឱ្យតម្លៃទៅលើសមូហភាព ដែលក្រុមប៉ុល ពត តែងតែនិយាយរត់មាត់ដូចសត្វសេកនេះ កំណត់ថា អង្គការបដិវត្តន៍ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន។ ប៉ុន្តែធាតុពិត វាគ្រាន់តែជាគ្រឿងបំភាន់ភ្នែកប្រជាជនឯង និងអន្តរជាតិប៉ុណ្ណោះ។ ធាតុពិត រដ្ឋមិនមែនជារបស់ប្រជាជនទេ គឺរដ្ឋបានយកប្រជាជនខ្លួន ដាក់ឱ្យក្លាយជាទាសករ រស់នៅមិនបាននឹងសត្វធាតុ ធ្វើការគ្មានពេលសម្រាករហូតដល់ស្លាប់។ ខ្មែរក្រហម បានរឹបអូសគ្រប់បែបយ៉ាងពីប្រជាជន ទ្រព្យសម្បត្តិ សិទ្ធិរស់នៅជាមូលដ្ឋាន និងសូម្បីតែអាយុជីវិត។ ចំណែកអំណាចធ្វើច្បាប់ជាអំណាចរបស់សភាតំណាងប្រជាជន កម្មករ កសិករ និងពលករ។ សភានេះ មានឈ្មោះជាផ្លូវការថា “សភាតំណាងប្រជាជនកម្ពុជា”។ អ្វីដែលយើងគួរហៅនោះ គឺសភាសម្លាប់ប្រជាជន ទើបត្រឹមត្រូវ។ មេដឹកនាំខ្មែរក្រហម ដែលតាំងខ្លួនជាតំណាងប្រជាជន ក្រៅពីបញ្ជាឱ្យប្រជាជនធ្វើការជាទម្ងន់ដោយភាពអត់ឃ្លាន គឺបញ្ជាឱ្យចាប់ចង ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ប្រជាជន ដែលចោទយ៉ាងខ្លីថា ជាខ្មាំង។ រដ្ឋាភិបាល ឬសភាប្រជាជន…
-
វីដេអូ ២៦/៣៣ (#Episode26/33) ៖ កិច្ចព្រមព្រៀងរវាង សម្ដេច សីហនុ និងសម្ដេច ហ៊ុន សែន

-
ជ័យជម្នះសមរភូមិឱរ៉ាល់

នយោបាយ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន វាយលុកលើនយោបាយច្រែះស៊ីដែករបស់ខ្មែរក្រហម នៅក្នុងន័យឃោសនាអូសទាញក្រុមខ្មែរក្រហមប្រើប្រាស់ដោយដោយក្រុមប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ។ គោលការណ៍ទាំងបីសំខាន់នៃនយោបាយជាប្រវត្តិសាស្ត្រនេះ ក្នុងនោះរួមមាន៖ ទី១-ធានាសុវត្ថិភាពនិងអាយុជីវិត ទី២-ធានអាជីពនិងមុខរបរ និង ទី៣-ធានារក្សាទ្រព្យសម្បត្តិ។ ដោយមានការចូលរួមពីឧត្តមសេនីយ៍ កែវ ពង្ស ដែលជាអតីតមេបញ្ជាការកងទ័ពលេខ១៨ ជាកម្លាំងទ័ពពិសេសរបស់ខ្មែរក្រហម ឈរជើងនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានផ្តាច់ខ្លួន និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រោះរបបនេះធ្វើទុក្ខបុកម្នេញប្រជារាស្ដ្ររៀងរាល់ថ្ងៃក្នុងសកម្មភាពស្វែងរកខ្មាំង និងមិនមានកម្មសិទ្ធិឯកជន។ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឲ្យឧត្តមសេនីយ៍ កែវ ពង្ស ចូលជួបនៅគេហដ្ឋានរបស់សម្ដេចនៅឯក្រុងតាខ្មៅ ដើម្បីរាយកាណ៍ពីស្ថានភាពរបស់មេដឹកនាំខ្មែរក្រហមទាំងស្រុង។ ដោយសារតែវរភាពរបស់សម្ដេចតេជោ បានពន្យល់ឲ្យឧត្តមសេនីយ៍ កែវ ពង្ស បានយល់នូវគោលនយោបាយពិតប្រាកដដែលសម្ដេចចង់បង្រួបបង្រួមជាតិឡើងវិញ និងបញ្ចប់សង្គ្រាមនៅកម្ពុជា។ សមាហរណកម្មនេះហើយគឺជាជោគជ័យដ៏មហាអស្ចារ្យបំផុតបន្ទាប់ពីសម្ដេចបានអនុវត្តន៍នយោបាយ ឈ្នះ-ឈ្នះ ដោយគោរពតាមគោលកាណ៍ទាំងស្រុង ដោយមិនយកទោសពៃឧត្តមសេនីយ៍ កែវ ពង្ស នោះទេថែមប្រគល់តំណែងជូន ឧត្តមសេនីយ៍ កែវ ពង្ស ថែមទៀត។ ក្រោយពីបានទទួលនូវដំណឹងដ៏អស្ចារ្យនេះមានបងប្អូនខ្មែរក្រហមជាច្រើនសម្រុកកចុះចូលនឹងរាជរដ្ឋាភិបាល ដែលនេះក៏ដោយសារតែឆន្ទៈមោះមុតរបស់សម្ដេចតេជោក្នុងការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីផ្សះផ្សារជាតិ និងប្រយោជន៍ប្រជាជនខ្មែរដូចគ្នា៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ…
-
កត្ដាសន្ដិភាព ជាចំណុចចាប់ផ្ដើមដំបូង បើគ្មានសុខសន្ដិភាពគ្មានការអភិវឌ្ឍអ្វីទាំងអស់

សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ព្រោះប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយពីការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឱ្យសោះ សម្រាប់កម្ពុជាបច្ចុប្បន្ន គឺមានសន្តិភាពពេញលេញហើយ ប៉ុន្តែក៏កំពុងរួមគ្នាខិតខំការពារសន្តិភាពនៅស្ថិតស្ថិរ គង់វង្ស សម្រាប់ខ្លួនយើង ប្រទេសជាតិយើង និងអ្នកជំនាន់ក្រោយៗទៀត។ មានសន្តិភាពទើបផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបន្តកិច្ចការអភិវឌ្ឍប្រទេស ពង្រឹងប្រជាធិបតេយ្យ ពង្រឹងសិទ្ធិមនុស្ស និងកិច្ចគាំពារជាបន្តបន្ទាប់ទៀត។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កត្ដាសន្ដិភាព #ព្រះរាជាណាចក្រកម្ពុជា #សុខសន្ដិភាព #ការអភិវឌ្ឍ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ ២៥/៣៣ (#Episode25/33) ៖ រាជរដ្ឋាភិបាល ចាន់ ស៊ី
