-
ប៉ុល ពត កែនទ័ពជិតពាក់កណ្ដាលដាក់នៅសមរភូមិទិសអាគ្នេយ៍។ ប៉ុន្តែកងទ័ពវៀតណាមវាយលុកខ្លាំងចេញពីប៉ែកខាងជើង និងប៉ែកខាងត្បូង កៀបខាងមុខ និងកៀបខាងក្រោយពួកយោធាខ្មែរក្រហម។ ដំណាក់កាលចុងក្រោយ ប៉ុល ពត សង្ឃឹមថានឹងមានអន្តរាគមន៍យោធាពីសំណាក់កងទ័ពចិន ប៉ុន្តែ ចិន បដិសេធព្រោះខ្លាចប្រតិកម្មពីសូវៀត និងប្រទេស ដែលជាសមាជិកអាស៊ាន។

-
“ខ្មែរក្រហមបែងចែកប្រទេសកម្ពុជា ជា៦ភូមិភាគ និង៣២តំបន់”

-
១៧ មេសា ១៩៧៥ ប្រជាជននៅភ្នំពេញ មានភាពចលាចល ភ័យខ្លាចការមកដល់របស់ពួកខ្មែរក្រហម។ មន្ត្រីរាជការ មន្ត្រីទូត អង្គការសង្គមស៊ីវិល និងជនបរទេសជាច្រើនរូប ប្រញាប់រត់ឡើងរបងស្ថានទូតបារាំង ដើម្បីរត់គេចពីការសម្លាប់ ដោយរំពឹងអាចចាកចេញពីកម្ពុជាដោយសុវត្ថិភាព។

-
ក្រុមសួរចម្លើយទាំង៣ក្រុម នៅមន្ទីរស-២១ “គុកទួលស្លែង”

-
ការអភិវឌ្ឍ និងការកសាងប្រទេសក្រោយសង្គ្រាមអាចធ្វើទៅបានអាស្រ័យលើ“សន្តិភាព”។ មានសន្តិភាព មានអ្វីៗគ្រប់យ៉ាង

-
រូបភាពមួយសន្លឹកនេះបង្ហាញពីការដើរលេង ថ្ងៃបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីជាតិខ្មែរ នៅម្តុំមាត់ទន្លេចតុមុខ មុខព្រះបរមរាជវាំង។ ទឹកមុខពោរពេញដោយក្តីកង្វល់ ព្រោះដឹងថា ពួកខ្មែរក្រហមវាយចូលជិតដល់ភ្នំពេញហើយ កងទ័ពសាធារណរដ្ឋ របស់ លន់ នល់ បានបរាជ័យគ្រប់សមរភូមិ រួមទាំងភ្នំពេញផងដែរ។

១៧ មេសា ១៩៧៩ លន់ នល់ បរាជ័យ រត់ចោលកម្ពុជា ប្រជាជនរស់វេទនាក្នុងរបបអាវខ្មៅស្ទើរបាត់បង់ពូជសាសន៍ទាំងស្រុង អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #រូបភាពបង្ហាញពីការដើរលេង #ខ្មែរក្រហមវាយចូលជិតដល់ភ្នំពេញ
-
កម្មាភិបាលខ្មែរក្រហមឈរនៅមុខគំនរអាវុធក្នុងពិធីធ្វើសមាហរណកម្មនៅអន្លង់វែង នៅដើមឆ្នាំ១៩៩៩

-
គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយសមមិត្ត ប្រធាន ជា ស៊ីម បានអញ្ជើញទៅទស្សនកិច្ចនៅសហករណ៍កសិកម្ម ដាទូន (DaTon) ក្នុងស្រុកយ៉ា ឡឹម (Gia Lam) ទីក្រុងហាណូយ ក្នុងអំឡុងពេលនៃ ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម កាលពី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៨២
-
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យស្ថានភាពនេសាទ ការទិញស្រូវ និងការចែកចាយទំនិញដល់ប្រជាពលរដ្ឋ។ ពិសេស សម្តេច ក៏បានសម្រេចផលិតចានជ័រកៅស៊ូចំនួន ២ លានចាន តាមរយៈសិប្បកម្មផលិតឥដ្ឋក្បឿង ដែលមានទីតាំងនៅស្រុកកំពង់លែងផងដែរនៅ ខែធ្នូ ឆ្នាំ១៩៨៥

-
វិស័យអប់រំត្រូវបានរដ្ឋាភិបាលកំណត់យកជាវិស័យអទិភាព ហើយសាលារៀនត្រូវបានបើកដំណើរការឡើងវិញ ក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ព្រោះនៅក្នុងរបបខ្មែរក្រហម វិស័យអប់រំត្រូវបានលុបបំបាត់ចោលទាំងស្រុង ជំនួសវិញនូវការបណ្តុះមនោគមវិជ្ជាបដិវត្តន៍។ ក្នុងគ្រាដ៏លំបាកនោះ បញ្ញាវន្ត អ្នកចេះដឹងត្រូវបានលើកទឹកចិត្តឱ្យចូករួមក្នុងការបង្រៀន ដោយអ្នកចេះបង្រៀន អ្នកចេះតិច ហើយអ្នកចេះតិចតួចបង្រៀនអ្នកមិនចេះ
