-
សម្លាប់ច្រឡំ ជាជាងលែងច្រឡំ

“សម្លាប់ច្រឡំ ជាជាងលែងច្រឡំ” ពាក្យមួយឃ្លានេះហើយដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត។ ខ្មែរក្រហមមិនទុកជនដែលខ្លួនសង្ស័យឱ្យរស់បានយូរនោះទេ បើទោះបីជាពួកគេគ្មានកំហុសអ្វីក៏ដោយ។ កត្ដាទាំងនេះគឺ ដោយសារតែការមិនទុកចិត្តគ្នារៀងៗខ្លួន ពេលខ្លះសូម្បីតែក្នុងចំណោមកម្មាភិបាលក៏កើតការសង្ស័យគ្នាទៅវិញទៅមកផងដែរ ដ្បិតសកម្មភាពទាំងនោះបញ្ជាក់ឱ្យឃើញថាវាជាជំងឺភ័យខ្លាច ឬជំងឺខ្លាចស្លាប់។ សរុបមកវិញគឺ បើទោះបីជាខ្មែរក្រហមត្រូវសម្លាប់ច្រឡំអស់មនុស្ស ១០០០ នាក់ ដើម្បីតែកម្ចាត់ខ្មាំងម្នាក់ នោះក៏ពួកគេមិននឹកស្ដាយអ្វីនោះដែរ។ https://www.facebook.com/blackcrowkh/posts/183366460211650
-
លាក់ការណ៍ ជាកត្ដាជ័យជម្នះ

សម័យខ្មែរក្រហមខ្មៅងងឹត ជុំជិតគ្មានកន្លែងភ្លឺ បើចង់រស់បានសុខធ្វើតាមអង្គការ មិនចង់ដាច់កពីស្មារកុំលួចខ្ចិល។ សាវតារជាកត្តាសំខាន់ខ្លាំងណាស់ ព្រោះថាអង្គការមិនពេញចិត្តនឹងបញ្ញវន្ត រួមទាំងមន្ត្រីរដ្ឋាភិបាលមុនប៉ុន្មានទេ ដូច្នេះហើយមានតែខាំមាត់ពួនសម្ងំចាំរហូតឱកាសមកដល់តែប៉ុណ្ណោះ ដូចពាក្យចាស់លោកពោលថា “ចូលស្ទឹងតាមបទ”។ មានគោលបំណងធំ មានមិត្តពិត និងមហិច្ចតាគួរលាក់ឲ្យជិតសឹមយកសញ្ជ័យ ដោយគ្រប់យ៉ាងត្រូវការពេលវេលា ដែលនៅសម័យខ្មែរក្រហមមានតែ “លាក់ការណ៍ ជាកត្តាជ័យជម្នះ”។ https://www.facebook.com/blackcrowkh/posts/181983490349947
-
អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង និងបាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ

ការពិតណាស់ការអប់រំគឺ ជាកត្តាមួយដែលសំខាន់ខ្លាំងបំផុតសម្រាប់មនុស្សគ្រប់រូប។ ក៏ប៉ុន្តែ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យវិញការអប់ពុំមានភាពទូលំទូលាយនោះទេ ផ្ទុយទៅវិញការអប់រំក្នុងរបបដ៏ខ្មៅងងឹតមួយនេះគឺ គេផ្ដោតសំខាន់តែទៅលើបដិវត្តន៍ប៉ុណ្ណោះ ហើយខ្មែរក្រហមក៏ធ្លាប់និយាយថា ពួកគេគ្មានសញ្ញាបត្រអោយនោះទេ បើចង់បានមានតែសញ្ញាឃើញដែលនៅលើភ្លឺស្រែ នៅលើទំនប់ នៅកន្លែងជីកប្រឡាយ ដែលអាចឲ្យពួកគេឃើញនូវស្នាដៃពិតៗមិនមែនសរសេរលើក្រដាសនោះទេ។ ហេតុនេះហើយបានជាមានពាក្យស្លោកមួយឃ្លាថា “ អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង និងបាក់ឌុបត្រូវទៅយកនៅទំនប់ប្រឡាយ” ។
-
ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងអ្នកដែលមិនទទួលស្គាល់នូវវិនាសកម្មដែលបន្សល់មកពីកត្ដាប្រវត្ដិសាស្រ្ដរបស់ព្រះរាជាណាចក្រកម្ពុជា

-
ចង់រស់បានយូរត្រូវចេះលាក់ការ ព្រោះថាអង្គការមានភ្នែកច្រើនណាស់ដូចជាម្នាស់អញ្ចឹង!!។ លាក់សាវតារខ្លួនឲ្យបានល្អជាមុន ព្រោះថាដល់ដំណាក់កាលស្លាប់រស់ សូម្បីមិត្តជិតស្និតក៏អាចក្លាយជាសត្រូវបានដែរ បើអង្គការហៅទៅសួរនាំនោះ!! ហេតុនេះហើយទើបលេចចេញជាពាក្យស្លោកមួយឃ្លាថា ” លាក់ការខ្ពស់រស់បានយូរ“។

-
វីដេអូឯកសារ៖ ស្ថានភាពកុមារកម្ពុជាក្រោយឆ្លងកាត់ដំណាក់ដ៏វេទនា គ្រាំគ្រា ខ្លោចផ្សាក្រោមការដឹកនាំរបស់ ប៉ុល ពត កំឡុងឆ្នាំ១៩៧៥-១៩៧៩

-
វីដេអូឯកសារ៖ ប្រវត្ដិដ៏ខ្មៅងងឹត បានកេីតឡេីង នៅតំបន់ភ្នំបាសិទ្ធ ដែលជារមណីយដ្ឋានមួយស្ថិតក្នុងខេត្ដកណ្ដាល

-
វីដេអូឯកសារ៖ ទិដ្ឋភាពគុកឃុំឃាំងមួយកន្លែង នៅក្នុងខេត្ដព្រៃវែង ដែលក្រុមប៉ុល ពត បានប្រើប្រាស់សម្លាប់ជីវិតពលរដ្ឋខ្មែរ។ វីដេអូឯកសារនេះថតបាននៅក្រោយថ្ងៃរំដោះ ៨ មករា ១៩៧៩។

-
វីដេអូប្រវត្ដិសាស្រ្ដ : ទិដ្ឋភាពដែលថតបានដំបូងពីគុកទួលស្លែង ប៉ុន្មានថ្ងៃក្រោយការរំដោះរាជធានីភ្នំពេញ

-
វីដេអូឯកសារ៖ ទិដ្ឋភាពនៃកំពង់ផែក្រុងព្រះសីហនុ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៨
