-
តើខេត្តណាត្រូវបានរំដោះចុងក្រោយគេពីរបបខ្មែរក្រហម?

-
“ខេត្តព្រះវិហារ”

-
បុព្វហេតុរំដោះជាតិ និងប្រជាជន សច្ចភាពជាប្រវត្តិសាស្ត្រពលរដ្ឋកម្ពុជានៅចងចាំជានិច្ចនូវសច្ចភាពជាប្រវត្តិសាស្ត្រ ចំពោះកងទ័ពស្ម័គ្រចិត្ត ដែលបានបូជាសាច់ស្រស់ ឈាម ស្រស់ ចូលរួមជួយកម្ពុជា នៅក្នុងបុព្វហេតុរំដោះជាតិ និង ប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

-
ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់យុទ្ធជន-យុទ្ធនារីនិងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ បាននាំឱ្យកម្ពុជាអាចរំដោះមាតុភូមិដ៏កម្សត់ពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងរបស់ប៉ុលពត និងនាំឱ្យកម្ពុជាកសាងបានសុខសន្តិភាព ស្ថិរភាពសង្គមជាតិ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។

-
“ខេត្តពោធិ៍សាត់”

-
“យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ”

របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៩៦ សភាពការណ៍នៅម៉ាឡៃ និងប៉ៃលិន ចាប់ផ្តើមមានការប្រែប្រួល ដោយសារតែមូលហេតុមកពីដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះក្នុងអាណត្តិទី១ គណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅអូសទាញ និងបញ្ចុះបញ្ចូលបងប្អូនផ្តាច់ខ្លួនស្របនឹងយុទ្ធសាស្ត្រដ៏ខុសឆ្គង ដែលខ្លួនបានដាក់ចេញនៅឯទីក្រុងព្រះសីហនុនាថ្ងៃទី២១ និង ២២ ខែមករា ឆ្នាំ១៩៩៦ គឺ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ»។ ទំនាក់ទំនងជាមួយក្រុមខ្មែរក្រហមផ្តាច់ខ្លួន ត្រូវបានគេដឹងថាបានធ្វើឡើងជាមួយលោក ព្រំ ស៊ូ ដែលត្រូវជាឪពុកមារបស់ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ។ ដោយសារតែបញ្ហានេះ កម្លាំងផ្តាច់ខ្លួនកងពល ៤៥០ និង ៤១៥ ដែលស្ថិតក្រោមឆ័ត្ររបស់ អៀង សារី មិនព្រមធ្វើសមាហរណកម្ម ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនាមួយឈ្មោះថា «ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ» ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ចាប់ពីពេលនេះហើយដែលប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ត្រូវបានពង្រីកដើម្បីឆ្លើយតបទៅ នឹងសភាពការណ៍ជាក់ស្តែង ហើយម្យ៉ាងទៀតផែនការសម្ងាត់ដែលអនុវត្តកន្លងមក ក៏បានយោគជ័យជាហូរហែរ…
-
“ខេត្តបាត់ដំបង”

-
ចាស់ៗតែងហៅជនដែលបំផ្លាញសំណង់សាសនាថា “ទមិឡឥតសាសនា”

-
” តួនាទី និងបេសកកម្មក្រុមការងារចំពោះកិច្ច “

ការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ, សមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋារចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ លើសពីនេះទៀត ក្រុមការងារចំពោះកិច្ចនិងសម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ។ ប្រភព៖ សម្រង់ប្រសាសន៍ សម្តេចធិបតី FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចធិបតី #តួនាទីនិងបេសកកម្ម
-
“ខេត្តកំពង់ឆ្នាំង”
