-
វីដេអូ៖ ជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ បានផ្តល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ

-
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមនានាដែលរមែងកើតមាន និងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិយើង នាអំឡុងជាង៥០០ ឆ្នាំចុងក្រោយកន្លងមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈ ជោគជ័យនៃការបង្កើតសាលាក្ដីខ្មែរក្រហម ដែលបានដំណើរការរយៈពេល១៦ឆ្នាំ (២០០៦ ដល់ ២០២២) ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម និងនាំយកយុត្តិធម៌ជូនជនរងគ្រោះ

-
វីដេអូ៖ កត្តា ៤ទាក់ទាញកម្ពុជាចូលជាសមាជិក អាស៊ាន

-
សមាជជាតិគឺជា វេទិកានៃលទ្ធិប្រជាធិបតេយ្យដែលប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈ គ្រប់និន្នាការ នយោបាយ ជួបជាមួយរាជរដ្ឋាភិបាលដើម្បី ពិភាក្សាពីប្រយោជន៍រួមរបស់ជាតិ។

-
វីដេអូ៖ ការបោះឆ្នោតជ្រើសរើស សមាជិករដ្ឋសភាជាតិ ១៩៨១

-
សម្តេច ហ៊ុន សែន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិករដ្ឋសភាផ្សេងទៀតបានអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាជាតិ ឆ្នាំ១៩៨១ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។

-
វីដេអូ៖ ពិធីសម្ពោធសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមព្រះរាជវត្តមាន សម្តេច ព្រះបាទ នរោត្តម សីហនុ ៨ វិច្ឆិកា ១៩៦៨

-
ដើមចាន់គិរី ដែលស្ថិតនៅខាងកើតស្តូបក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

ដើមចាន់គិរី ដែលស្ថិតនៅខាងកើតស្តូបក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាកន្លែងសោកនាដកម្មប្រវត្តិសាស្រ្តដែលមនុស្សគ្រប់គ្នាទៅទស្សនាហើយ គឺចងចាំមិនអាចបំភ្លេចបាននូវអំពើយ៉ាងព្រៃផ្សៃរបស់ពួកខ្មែរក្រហមក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩) ទៅលើ ទារក និងកុមារ។ បើយោងតាមសក្ខីកម្មរបស់អ្នករស់រានមានជីវិតបានឱ្យដឹងថាដើមឈើនេះ ត្រូវបានគេស្គាល់ថាជា “ដើមឈើពិឃាដ” ដែលពួកពេជ្ឈឃាដប្រើដើម្បីសម្លាប់ទារក និងកុមារ ក្រោមរូបភាពដូចជា ការយកកុមារទៅវាយ ឬបោកក្បាល ទៅនឹងដើមចាន់គិរីរួចទើបទម្លាក់ចូលទៅក្នុងរណ្តៅជាមួយសាកសពស្រ្តី ឬម្តាយ។ ដើមឈើនេះ បានក្លាយជាកន្លែងតំណាងឱ្យអំពើហិង្សា និងអំពើអមនុស្សធម៌របស់ពួកខ្មែរក្រហម ចំពោះទារក និងកុមារ។ បច្ចុប្បន្នដើមចាន់គិរី គេឃើញមានខ្សែដៃចម្រុះពណ៌ជាច្រើនដែលអ្នកទស្សនាមកពីជុំវិញពិភពលោកបានបន្សល់ទុកនៅទីនោះ ដោយអារម្មណ៍សោកសៅ សេចក្តីឈឺចាប់ និងដើម្បីជាការឧទ្ទិសវត្ថុទាំងអស់នោះទៅឱ្យជនរងគ្រោះដែលបាត់បង់ជីវិតផងដែរ។ នេះជាការចងចាំដ៏ក្រៀមក្រំមួយសម្រាប់ប្រទេសកម្ពុជា ដែលកើតឡើងចំពោះកុមារទាំងអស់ ដោយភាពអមនុស្សធម៌នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ____________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរបស់កម្ពុជា #មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម #ប្រល័យពូជសាសន៍ជើងឯក #ដើមឈើចាន់គិរី #ដើមឈើពិឃាត #ខ្មែរក្រហម #របបប្រល័យពូជសាសន៍
-
វីដេអូ៖ ចម្រៀងបទ «ពង្សាវតារខ្មែរ»

-
វីដេអូ៖ អ្វីជាបូជនីយដ្ឋានការចងចាំនៃកម្ពុជា?

ងៃនេះសច្ចធម៌ប្រវត្តិសាស្ត្រនិងចែករំលែកនូវគោលបំណងសំខាន់ៗ ៦ចំណុច ក្នុងការចុះបញ្ជីអតីតមន្ទីរឃុំឃាំងម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ដែលរួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ មានគោលបំណងសំខាន់ៗ៖ ១. ដើម្បីរំឭក និងផ្តល់កិត្តិយសដល់វិញ្ញាណក្ខន្ធជនរងគ្រោដែលបាត់បង់ជីវិតរាប់លាននាក់ក្នុងរបបប្រល័យពូជសាសន៍។ ២. ដើម្បីប្រែក្លាយទីតាំងឧក្រិដ្ឋកម្មទាំងនេះផ្តល់អោយទៅជាមជ្ឈមណ្ឌលនៃការចងចាំ ការសិក្សារៀនសូត្រ និងការផ្សះផ្សាជាតិ ដែលរួមចំណែកដល់ការកសាងសន្តិភាពប្រកបដោយនិរន្តរភាព។ ៣. ជាសារមួយទៅកាន់ពិភពលោកថា កម្ពុជាប្រឆាំងដាច់ខាតនូវសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រមទាំងរំឭកពីសារៈសំខាន់នៃរួបរួមគ្នាដើម្បីការពារសន្តិភាព។ ៤. ដើម្បីមនុស្សជំនាន់ថ្មីបានរៀនពីប្រវត្តិសាស្ត្រពិតរបស់ខ្លួនផ្ទាល់ យល់ពីតម្លៃនៃសន្តិភាព និងការគោរពសិទ្ធិមនុស្ស ដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្មបែបនេះកើតឡើងម្តងទៀតនាពេលអនាគត។ ៥. ការចុះបញ្ជីនេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅក្នុងការក្រោកឈរឡើងពីសោកនាដកម្មដ៏អាក្រក់ ដើម្បីបង្កើតអនាគតល្អប្រសើរ ដោយមិនបំភ្លេចប្រវត្តិសាស្ត្រ។ ៦. ការទទួលស្គាល់ដោយអង្គការយូណេស្កូជួយដល់ការសិក្សាអំពីបូជនីយដ្ឋានទាំងនេះនៅលើឆាកពិភពលោក និងធានាបាននូវកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងការពារ និងថែរក្សា។ _____________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរបស់កម្ពុជា #បូជនីយដ្ឋានការចងចាំ…