-
កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង កូឡាឡាំពួរ, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។ ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។ ភាគីកម្ពុជាក៏បានស្នើសុំឱ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃឱ្យបានឆាប់រហ័សផងដែរ។ ___________________ ប្រភព: Channel Telegram…
-
វីដេអូ៖ សង្រ្គាម គឺជាទីលានដែលយុវជនវ័យក្មេងអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា ប៉ុន្តែសម្លាប់គ្នា

-
វីដេអូ៖ ជាតិត្រូវតែតម្តល់ទី១ ក្នុងជីវិត ទើបជាតិរស់

-
“សូមជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព”

ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទំាងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៍ដោយខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្រ្តីនោះឡើយ។ បទពិសោធន៍ជានាយកមន្រ្តីជាង៣៨ឆ្នំា ខ្ញុំមានបទពិសោធន៍ជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព។ __________________ ប្រភព: សម្រង់ប្រសាសន៍ សម្តេចតេជោ To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចតេជោ #ជឿទុកចិត្ត #លើការងារកងទ័ព #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
-
វីដេអូ៖ តម្លៃនៃសន្តិភាព

-
វីដេអូ៖ តើប្រទេសថៃបានបំពានច្បាប់អន្តរជាតិអ្វីខ្លះ?

-
“កុំថាឡើយខ្ញុំជាថ្នាក់ដឹកនំាប្រទេសសូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៍ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ”

-
វីដេអូ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប “ខ្ញុំបានឃើញនូវភាពសោកសង្រេង របស់ជនរងគ្រោះ និងផលប៉ះពាល់មនុស្សធម៌យ៉ាងធំធេង”

-
វីដេអូ៖ ចិនបានរៀបចំកិច្ចប្រជុំក្រៅផ្លូវការត្រីភាគីរវាង ចិន ថៃ និងកម្ពុជា ដើម្បីជម្រុញឱ្យថៃ-កម្ពុជា គោរព “បទឈប់បាញ់”

-
វីដេអូ៖ Anthony Ellis “កម្ពុជាមិនចង់បានសង្គ្រាមកម្ពុជាចង់បានសន្តិភាព”
