-
ដើមចាន់គិរី ដែលស្ថិតនៅខាងកើតស្តូបក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

ដើមចាន់គិរី ដែលស្ថិតនៅខាងកើតស្តូបក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាកន្លែងសោកនាដកម្មប្រវត្តិសាស្រ្តដែលមនុស្សគ្រប់គ្នាទៅទស្សនាហើយ គឺចងចាំមិនអាចបំភ្លេចបាននូវអំពើយ៉ាងព្រៃផ្សៃរបស់ពួកខ្មែរក្រហមក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩) ទៅលើ ទារក និងកុមារ។ បើយោងតាមសក្ខីកម្មរបស់អ្នករស់រានមានជីវិតបានឱ្យដឹងថាដើមឈើនេះ ត្រូវបានគេស្គាល់ថាជា “ដើមឈើពិឃាដ” ដែលពួកពេជ្ឈឃាដប្រើដើម្បីសម្លាប់ទារក និងកុមារ ក្រោមរូបភាពដូចជា ការយកកុមារទៅវាយ ឬបោកក្បាល ទៅនឹងដើមចាន់គិរីរួចទើបទម្លាក់ចូលទៅក្នុងរណ្តៅជាមួយសាកសពស្រ្តី ឬម្តាយ។ ដើមឈើនេះ បានក្លាយជាកន្លែងតំណាងឱ្យអំពើហិង្សា និងអំពើអមនុស្សធម៌របស់ពួកខ្មែរក្រហម ចំពោះទារក និងកុមារ។ បច្ចុប្បន្នដើមចាន់គិរី គេឃើញមានខ្សែដៃចម្រុះពណ៌ជាច្រើនដែលអ្នកទស្សនាមកពីជុំវិញពិភពលោកបានបន្សល់ទុកនៅទីនោះ ដោយអារម្មណ៍សោកសៅ សេចក្តីឈឺចាប់ និងដើម្បីជាការឧទ្ទិសវត្ថុទាំងអស់នោះទៅឱ្យជនរងគ្រោះដែលបាត់បង់ជីវិតផងដែរ។ នេះជាការចងចាំដ៏ក្រៀមក្រំមួយសម្រាប់ប្រទេសកម្ពុជា ដែលកើតឡើងចំពោះកុមារទាំងអស់ ដោយភាពអមនុស្សធម៌នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ____________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរបស់កម្ពុជា #មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម #ប្រល័យពូជសាសន៍ជើងឯក #ដើមឈើចាន់គិរី #ដើមឈើពិឃាត #ខ្មែរក្រហម #របបប្រល័យពូជសាសន៍
-
វីដេអូ៖ ចម្រៀងបទ «ពង្សាវតារខ្មែរ»

-
វីដេអូ៖ អ្វីជាបូជនីយដ្ឋានការចងចាំនៃកម្ពុជា?

ងៃនេះសច្ចធម៌ប្រវត្តិសាស្ត្រនិងចែករំលែកនូវគោលបំណងសំខាន់ៗ ៦ចំណុច ក្នុងការចុះបញ្ជីអតីតមន្ទីរឃុំឃាំងម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ដែលរួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ មានគោលបំណងសំខាន់ៗ៖ ១. ដើម្បីរំឭក និងផ្តល់កិត្តិយសដល់វិញ្ញាណក្ខន្ធជនរងគ្រោដែលបាត់បង់ជីវិតរាប់លាននាក់ក្នុងរបបប្រល័យពូជសាសន៍។ ២. ដើម្បីប្រែក្លាយទីតាំងឧក្រិដ្ឋកម្មទាំងនេះផ្តល់អោយទៅជាមជ្ឈមណ្ឌលនៃការចងចាំ ការសិក្សារៀនសូត្រ និងការផ្សះផ្សាជាតិ ដែលរួមចំណែកដល់ការកសាងសន្តិភាពប្រកបដោយនិរន្តរភាព។ ៣. ជាសារមួយទៅកាន់ពិភពលោកថា កម្ពុជាប្រឆាំងដាច់ខាតនូវសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រមទាំងរំឭកពីសារៈសំខាន់នៃរួបរួមគ្នាដើម្បីការពារសន្តិភាព។ ៤. ដើម្បីមនុស្សជំនាន់ថ្មីបានរៀនពីប្រវត្តិសាស្ត្រពិតរបស់ខ្លួនផ្ទាល់ យល់ពីតម្លៃនៃសន្តិភាព និងការគោរពសិទ្ធិមនុស្ស ដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្មបែបនេះកើតឡើងម្តងទៀតនាពេលអនាគត។ ៥. ការចុះបញ្ជីនេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅក្នុងការក្រោកឈរឡើងពីសោកនាដកម្មដ៏អាក្រក់ ដើម្បីបង្កើតអនាគតល្អប្រសើរ ដោយមិនបំភ្លេចប្រវត្តិសាស្ត្រ។ ៦. ការទទួលស្គាល់ដោយអង្គការយូណេស្កូជួយដល់ការសិក្សាអំពីបូជនីយដ្ឋានទាំងនេះនៅលើឆាកពិភពលោក និងធានាបាននូវកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងការពារ និងថែរក្សា។ _____________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរបស់កម្ពុជា #បូជនីយដ្ឋានការចងចាំ…
-
វីដេអូ៖ តើអ្នកដឹងទេថា នៅភ្នំពេញ ក្រៅពីគុកទួលស្លែង ដែលឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់មនុស្សជាង១ម៉ឺន៤ពាន់នាក់ តើទីតាំងណាដែលសម្លាប់មនុស្សយ៉ាងសកម្មនៃរបបយង់ឃ្នងខ្មែរក្រហមមួយទៀត ឈ្មោះអ្វី?

-
មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក

វាលពិឃាតជើងឯក គឺជាកន្លែងប្រហារជីវិតទ្រង់ទ្រាយធំ ជនរងគ្រោះជាង ២ម៉ឺននាក់មកពី មន្ទីរស-២១ និងកន្លែងផ្សេងទៀតត្រូវបានប្រហារជីវិតនៅទីតាំងជើងឯកនេះ។ _____________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរបស់កម្ពុជា #មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម #ប្រល័យពូជសាសន៍ជើងឯក #ខ្មែរក្រហម #របបប្រល័យពូជសាសន៍
-
វីដេអូ៤នាទីនេះ និងផ្លាស់ប្តូរការគិតរបស់អ្នកអំពីរបបខ្មែរក្រហម!

មើលឱ្យដល់ចប់! ការពិតនៅខាងចុងវីដេអូ! ក្នុងរបបយង់ឃ្នងខ្មែរក្រហម មន្ទីរស-២១ ជាគុកសម្ងាត់ដ៏ធំបំផុត ហើយក៏ជាមជ្ឈមណ្ឌលធ្វើការយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ក្នុងការចាប់ចង ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ មន្ទីរស-២១ ជាទីដែលមនុស្សចូលហើយ នឹងមិនមានវាសនាអាចចេញរួចឡើយ។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ គឺខួបទី១៦ឆ្នាំ ដែលបណ្ណសាររបស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស (Barbados)។ ការចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់យូណេស្កូរបស់បណ្ណសារសារមន្ទីរទួលស្លែង ពិតជាមានសារៈសំខាន់ណាស់ ព្រោះបង្ហាញពីគុណតម្លៃនៃប្រវត្ថិសាស្រ្តដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ នូវរឿងរ៉ាវមហាសោកនាដកម្មដែលបានកើតឡើងនៅកម្ពុជា គឺជារឿងពិត។ តាមរយៈនេះ ក៏ជាការជំរុញ និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ចងចាំ បង្ការទប់ស្កាត់កុំឱ្យរបបដ៏ព្រៃផ្សៃនេះកើតមានឡើងម្តងទៀត និងចូលរួមថែរក្សាការពារដើមនៃសុខសន្តិភាពដែលអ្នកជំនាន់មុនលះបង់ សាច់ស្រស់ ឈាមស្រស់ ពុះពារជម្នះឧបសគ្គរាប់ពាន់ជំពូកបានមកយ៉ាងលំបាកបំផុតនេះ ឱ្យស្ថិតស្ថេរគង់វង្សជាអមតៈ៕ _______________________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #៦០វិនាទីនៃប្រវត្តិសាស្រ្ត #សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
-
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

មន្ទីរស-២១ “គុកទួលស្លែង” ជាកន្លែងចងចាំពីព្រឹត្តិការណ៍នៃការសួរចម្លើយនិងឃុំឃាំងក្នុងមន្ទីរស‑២១នាសម័យខ្មែរក្រហម។ សារមន្ទីរនេះ បានរក្សាទុកនិងបង្ហាញភស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្រ្តកម្ពុជាដើម្បីឲ្យសាធារណជនសិក្សាស្វែងយល់ក្នុងបំណងជម្រុញនិងលើកទឹកចិត្តឲ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព។ _____________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរបស់កម្ពុជា #គុកទួលស្លែង #មន្ទីរស២១ #ខ្មែរក្រហម #របបប្រល័យពូជសាសន៍
-
វីដេអូ៖ អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង (១១ កក្កដា ២០២៥)

ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន៖ អតីតមន្ទីរឃុំឃាំង១៣ ក្នុងខេត្តកំពង់ស្ពឺ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅរាជធានីភ្នំពេញ។ ______________________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរបស់កម្ពុជា #ចុះបញ្ជី #បូជនីយដ្ឋានចងចំា #អង្គការយូណេស្កូ
-
ទិដ្ឋភាពវិមានឯករាជ្យ កាលពីអតីតកាល និងបច្ចុប្បន្ន ពោរពេញដោយសន្តានុពល

-
អង្គការសង្គមរាស្រ្តនិយមបង្កើតឡើងនៅ ថ្ងៃទី២៣ ខែមីនា ឆ្នំា១៩៥៥ ដោយព្រះបាទនរោត្តមសីហនុ។ អង្គការសង្គមរាស្រ្តនិយមបង្កើតឡើង ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតសកលនៅខែកញ្ញាឆ្នំា១៩៥៥។
