-
វីដេអូ៖ “សច្ចភាពប្រវត្តិសាស្រ្តដែលខ្មែរគប្បីមានការយល់ដឹង និងចងចំា”

-
“ការរៀបចំកងកម្លំាង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដីនិងអធិបតេយ្យជាតិ”

-
វីដេអូ៖ កាលពី៧៤ឆ្នាំមុន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាទាំងមូល បាននិងកំពុងរីករាយទទួលបាននូវផ្លែផ្កានៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកនេះ ដែលទាំងអស់នេះ បានមកពីការតស៊ូលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ ឥស្សរជន និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា។ បើទោះបីជាមានអ្នកមួយចំនួនមិនពេញចិត្ត មិនទទួលស្គាល់ក្តី ប៉ុន្តែការលះបង់ទាំងនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយដែលមិនអាចប្រកែកបាន។ គណបក្សប្រជាជនកម្ពុជា បានកសាងប្រវត្តិសាស្ត្រមួយពោរពេញដោយការលះបង់ឥតរួញរា ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ក្នុងការតស៊ូដើម្បីឯករាជ្យ សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស។ គណបក្សប្រជាជនកម្ពុជា ជាអាវក្រោះយ៉ាងរឹងមាំសង្គ្រោះ ការពារជាតិ និងប្រជាជនឆ្លងកាត់ឧបសគ្គ សមរភូមិយ៉ាងច្រើនរាប់មិនអស់ ជាពិសេសសង្គ្រោះជាតិ មាតុភូមិ និងប្រជាជនចេញពីសមុទ្ទឈាម ទន្លេទឹកភ្នែក ភ្នំឆ្អឹង និងផេះផង់នៃសង្គ្រាម ពីរបបយង់ឃ្នងខ្មែរក្រហម ហើយបានបុកគ្រឹងយ៉ាងរឹងមាំក្នុងការធានាបាននូវសិទ្ធិសេរីភាព សន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងការអភិឌ្ឍ។ ជារួម គណបក្សប្រជាជនកម្ពុជា គឺអ្នកបម្រើប្រជាជនយ៉ាងស្មោះស្ម័គ្រ ហើយក៏ជាខ្នងបង្អែកយ៉ាងរឹងមាំពោរពេញដោយភាពកក់ក្តៅ និងក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំជាតិ និងប្រជាជន បន្តឈានឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ទៅរកអនាគតដ៏រុងរឿងត្រចះត្រចង់ជាអមតៈ។ ___________________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social…
-
វីដេអូ៖ ដំណាក់កាលប្រវត្តិសាស្រ្តទី១ ចលនាតស៊ូរំដោះជាតិ និងប្រជាជន ១៩៧៧

-
“ជូនសារទៅថៃ កុំភ្លេចប្រវត្តិសាស្រ្ត កុំបំភ្លៃប្រវត្តិសាស្រ្ត អ្នកត្រូវគោរពកិច្ចព្រមព្រៀង បើមិនគោរពទេស្មើចោរ”

-
“ព្រឹត្តិការណ៍សាទរកម្ពុជា បានបង្ហាញឱ្យឃើញស្មារតីវេញជាធ្លុងមួយក្នុងការអបអរ និងបន្តថែរក្សានូវស្នាដៃ និងសមិន្ធផលដ៍ថ្លៃថ្លាដែលថ្នាក់ដឹកនំាជំនាន់មុនបានទុកជាមរតកហើយថ្នាក់ដឹកនំាបន្តវេន និងយុវជនយើងគ្រប់រូបត្រូវថែរក្សាការពារ និងបន្តអភិវឌ្ឍបន្ថែមឱ្យបានកាន់តែខ្លំាងក្លា”

-
វីដេអូ៖ ជម្លោះរវាងកម្ពុជា-ថៃ ពេលនេះ គឺផ្តើមឡើងពីចលនាជាតិនិយមរបស់ថៃ

-
“ក្រៅពីតំបន់ ៤ រួមមាន តាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ គឺកម្ពុជា នៅតែរក្សាការដោះស្រាយទ្វេភាគី។ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាជាមួយថៃ ប៉ុន្តែមិនឱនមិនទន់ជ្រាយ ឱ្យគេប្រមាថនោះទេ”

-
វីដេអូ៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាទ្វេភាគីជាមួយថៃក្រៅពីតំបន់៤ ដែលប្តឹងទៅ ICJ

-
វីដេអូ៖ ការបង្កើត “ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC”
