-
វីដេអូ៖ ក្រុមគ្រួសារអ្នកទោស ស-២១ ក៏ត្រូវចាប់ខ្លួនដែរ

-
“នយោបាយជ្រុលនិយម ប៉ុល ពត”

-
វីដេអូ៖ ហ៊ូ យន់ អតីតប្រធានសមាគមនិស្សិតខ្មែរ(AEK) ដែលមាននិន្នាការម៉ាក្សស៊ីសនិយម ឆ្នាំ១៩៥១

-
“សាលសន្និសីទ ចតុមុខ”

-
វីដេអូ៖ ប្រវត្តិវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ – History of The Institute of Technology of Cambodia

-
វីដេអូ៖ “កម្មាភិបាលមានកំហុសយកទៅអប់រំនៅព្រៃស”

-
ហេតុអ្វីខ្មែរក្រហមកម្ទេចស្ពានជ្រោយចង្វារ?

-
វីដេអូ៖ “កត្តានាំឱ្យរដ្ឋាភិបាលមិនស្របច្បាប់ សាធារណរដ្ឋខ្មែរ ដួលរលំ”

-
វីដេអូ៖ ខៀវ សំផន “ប៉ុល ពត” គឺជាក្បាលម៉ាសុីនធំ នៃការបញ្ជាឲចាប់ចង និងកម្ទេចនៅមន្ទីរ ស-២១

-
ជីវប្រវត្តិសង្ខេប តា ម៉ុក

ជីវប្រវត្តិសង្ខេប ឈិត ជឿន ហៅ តា ម៉ុក អតីតមេភូមិភាគនិរតី ជាបុគ្គលដែលល្បីរន្ទឺខាងបញ្ជា និងសម្លាប់មនុស្សគ្មានញញើតដៃ។ តាម៉ុក ជាជនសកម្មបំផុតក្នុងអំឡុងពេលធ្វើវិសុទ្ធកម្មផ្ទៃក្នុងបក្ស ក្នុងការចាប់ចង និងសម្លាប់កម្មាភិបាល យុទ្ធជន ឬប្រជាជនស្លូតត្រង់តាមបណ្តាភូមិភាគនានា ដែលអង្គការចោទថាខ្មាំង។ ប្រជាជន និងកម្មាភិបាលខ្មែរក្រហមខ្លួនឯង រាប់ពាន់នាក់ត្រូវបានសម្លាប់ក្រោមស្នាដៃមេពេជឃាតរូបនេះ។ តាម៉ុក គឺមេដឹកនាំខ្មែរក្រហមក្បាលរឹងបំផុត ដែលមិនព្រមចុះចូលធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះតាម៉ុក បានចាប់មេរបស់ខ្លួន ប៉ុល ពត ដែលជាមនុស្សដែលតាម៉ុកគោរពបំផុត ដាក់គុក និងនាំមកកាត់ទោសនៅចំពោះមុខប្រជាជន នៅឆ្នាំ១៩៩៧។ ប៉ុល ពត និងបក្ខពួក ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត៕ _________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #តាម៉ុក #មេទ័ពខ្មែរក្រហម #ប្រល័យពូជសាសន៍ #របបប្រជាធិបតេយ្យ #ប៉ុលពត