-
វីដេអូ៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាទ្វេភាគីជាមួយថៃក្រៅពីតំបន់៤ ដែលប្តឹងទៅ ICJ

-
វីដេអូ៖ ការបង្កើត “ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC”

-
វីដេអូ៖ ជំនួប សីហនុ – ហ៊ុន សែន (កិច្ចប្រជុំផ្លូវការ Jakarta ជុំទី១ (JIM 1) ១៩៨៨ )

-
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេច ហ៊ុន សែន ជាមួយនឹងកម្មាភិបាលបួននាក់ទៀត បានធ្វើដំណើរភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយក្នុងការរំដោះជាតិមាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងយកសុខសន្តិភាពជូនប្រជាជនខ្មែរវិញ។

ផ្ដើមចេញពីដំណាក់ជាប្រវត្តិសាស្រ្តនេះ ទើបនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ក៏ត្រូវបានបង្កើតឡើង ដោយសមមិត្តហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងស្មារតី ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ការរំដោះជាតិ #សុខសន្តិភាព #សមមិត្តហេងសំរិន #សម្តេចជាស៊ីម #សម្តេចហ៊ុនសែន
-
កាលពី៤៨ឆ្នាំមុន សមមិត្ត ហ៊ុន សែន ព្រមទាំងយុទ្ធមិត្តបួនរូបទៀត បានយកអាយុជីវិតជាដើមទុន ធ្វើដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត

ផ្ដើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏ក្លាហានមុះមុតឥតរួញរានេះហើយ ទើបអាចរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបយង់ឃ្នងខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសរីកចម្រើនដូចពេលបច្ចុប្បន្ន។ កម្ពុជា ពីអតីតកាលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងការឈ្លានពានពីបរទេសយ៉ាងឆ្អែតឆ្អន់ទៅហើយ។ ហេតុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជារឿយៗប្រកាសយ៉ាងដាច់អហង្ការថា ត្រូវរក្សា «សន្តិភាព» ឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ ទោះក្នុងតម្លៃណាក៏ដោយ៕ _______________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #សមមិត្តហ៊ុនសែន #ការរំដោះជាតិ #សន្តិភាព
-
គោលការណ៍កុងសង់សុីស

-
វីដេអូ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១

-
ជំនួប “សីហនុ-ហ៊ុន សែន” ២ ធ្នូ ១៩៨៧ នៅប្រទេសបារំាង

-
“ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤”

ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤។ ព្រះករុណាព្រះមហាវីរក្សក្សត្រ ព្រះបរមរតនកោដ្ឋ (នរោត្ដម សីហនុ) បានប្តឹងទៅតុលាការយុត្តិធម៌អន្តជាតិ ទីក្រុងឡាអេ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩។ សាលក្រមតុលាការអន្តរជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានកាត់សេចក្តីដោយសម្រេចប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញ ក្រោយពីថៃបានឈ្លានពានកាន់កាប់ប្រាសាទព្រះវិហារ។ ប្រភព: សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើម #ព្រឹត្តិការណ៍សំខាន់ៗ #កម្ពុជា #ព្រះបរមរតនកោដ្ឋ #តុលាការអន្តរជាតិ #ប្រាសាទព្រះវិហារ #ប្រគល់ឱ្យកម្ពុជា
-
វីដេអូ៖ អន្តរាគមន៍របស់អាស៊ានក្នុងដំណើរចរចាស្វែងរកសន្តិភាពនៅកម្ពុជា
