-
ប្រវត្ដិសង្ខេបនៃទំនាក់ទំនងការទូតរវាង កម្ពុជា-ជប៉ុន

ក្រោយពីកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន បានចាប់ផ្តើម និងបន្តកាន់តែស្អិតរមួតក្រោយពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព កម្ពុជា-ជប៉ុន នៅឆ្នាំ១៩៥៥។ រហូតដល់ឆ្នាំ១៩៧៥ ចំណងមិត្តភាព កម្ពុជា-ជប៉ុន ត្រូវបានកាត់ផ្តាច់ ក្រោយកម្ពុជាត្រូវបានគ្រប់គ្រងដោយពួកខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំ កម្ពុជាដែលកំពុងស្ថិតក្នុងដំណើរស្វែងរកសន្តិភាពផងនោះ ត្រូវបានភាគីជប៉ុនផ្ដល់នូវការគាំទ្រតាមរយៈការបញ្ជូនកងរក្សាសន្តិភាពមកក្នុងប្រទេសនៅឆ្នាំ១៩៩២ ដើម្បីធានាសន្ដិសុខជាតិជូនកម្ពុជា រួមទាំងក្នុងគោលបំណងបង្កើតទំនាក់ទំនងការទូតឡើងវិញផងដែរ។ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំរបស់បិតាស្ថាបនិកនៃការបង្រួបបង្រួមជាតិ សម្តេចតេជោ ហ៊ុន សែន រួចមក។ នៅក្នុងឆ្នាំ២០១៣ ទំនាក់ទំនង កម្ពុជា-ជប៉ុន បានវិវឌ្ឍទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុងកិច្ចសហការអភិវឌ្ឍឆ្ពោះទៅកាន់ភាពរីកចម្រើនលើគ្រប់វិស័យរហូតមកទល់បច្ចប្បន្ន និងទៅអនាគត៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សាធារណរដ្ឋខ្មែរ #ឥស្សរជនឆ្នើមកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #ជប៉ុន #ទំនាក់ទំនងការទូត #ភាពជាដៃគូយុទ្ធសាស្រ្ដ #សម្ដេចតេជោហ៊ុនសែន #ប្រវត្ដិសង្ខេប #ចំណងមិត្ដភាព #ប្រវត្ដិសាស្រ្ដខ្មែរ Facebook Page: Black-Crow Telegram Channel
-
និមិត្ដរូបនៃសន្ដិភាពកម្ពុជា

កម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ គឺក្រោមការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់បិតាស្ថាបនិកនៃការបង្រួបបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោបាននាំមកនូវសនិ្តភាព សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។ សន្តិភាព និងការបិទបញ្ចប់សង្គ្រាម ដែលសម្តេចតេជោរកបានយ៉ាងលំបាក បានផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាជនកម្ពុជាគ្រប់ៗរូប។ #និមិត្ដរូបនៃសន្ដិភាព #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ឥស្សរជនឆ្នើមកម្ពុជា #អគ្គមគ្គទេសក៍ដ៏ឆ្នើម #បញ្ចប់សង្រ្គាម #ប្រជាជនកម្ពុជា Facebook Page: Black-Crow Telegram Channel
-
កិច្ចប្រជុំ 5-PERM លើកទី៣ នៅទីក្រុងប៉ារីស

នៅក្នុងដំណើរនៃការស្វែងរកសន្ដិភាពជូនមាតុប្រទេស ថ្នាក់ដឹកនាំសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា រួមមានសម្ដេច ហ៊ុន សែន និងមន្រ្ដីជាន់ខ្ពស់ផ្សេងៗជាច្រើនទៀត បានខិតខំអស់កម្លាំងកាយចិត្ដក្នុងការពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ក្នុងន័យធ្វើយ៉ាងណាបញ្ចប់ឱ្យបាននូវសង្រ្គាមដ៏រាំរ៉ៃនៅក្នុងប្រទេស។ តួយ៉ាងនៅក្នុងថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៩០ ថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូបបានមានវត្ដមាននៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលដៅនៃការប្រឹក្សារកនូវដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីជាឈ្នាន់ឈានទៅរកសន្ដិភាពជូនជាតិមាតុភូមិ តាមរយៈកិច្ចប្រជុំ 5-PERM នេះ។ #5PERM #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ឥស្សរជនឆ្នើមកម្ពុជា #ទីក្រុងប៉ារីស #ប្រទេសបារាំង #សន្ដិភាព Facebook Page: Black-Crow Telegram Channel
-
សម្ដេច ហ៊ុន សែន ទស្សនកិច្ចនៅបាងកក ថ្ងៃទី២១ ខែកុម្ភៈ ១៩៩០

ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨១ ដល់១៩៨៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យមានមនុញ្ញផលការបរទេសជាមួយប្រទេសជិតខាង និងបណ្ដាប្រទេសក្នុង និងក្រៅតំបន់គួរឱ្យកត់សម្គាល់ជាច្រើនដែលរៀបរៀងបានជាមូលដ្ឋានសម្រាប់ធ្វើឱ្យមានសន្តិភាព ការបង្រួបបង្រួមជាតិ និងអភិវឌ្ឍនៅកម្ពុជា។ តាមរយៈការរួមចំណែកប្រកបដោយសុច្ឆន្ទៈ និងការ ប្រឹងប្រែងនេះ បានសម្តែងឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ជាស្ថាបត្យករដ៏មោះមុតមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #ទីក្រុងបាងកក #សម្ដេចហ៊ុនសែន #ទស្សនកិច្ច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២ នៅប្រទេសកូរ៉េ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ និងថ្លែងសុន្ទរកថាក្នុងពិធីទទួលពានរង្វាន់ សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២ នៅប្រទេសកូរ៉េ។ ពានរង្វាន់សន្តិភាព ស៊ុន ហាក់ គឺជាការទទួលស្គាល់ ភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ សម្ដេចតេជោ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែករបស់ សម្តេចតេជោ ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជា និងតំបន់ទាំងមូល។ សន្តិភាពដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់ប្រទេស និងប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ និងទីក្រុង។ សម្តេចតេជោ ហ៊ុន សែន “សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់, សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត”។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #សម្ដេចតេជោហ៊ុនសែន #សន្ដិភាព #សម្ដេចតេជោហ៊ុនសែន #ពានរង្វាន់ #SUNHAKPEACEPRIZE #ស៊ុនហាក់ #KOREA Facebook Page: Black-Crow Telegram Channel
-
កម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា

កម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាកម្លាំងស្នូលនៃកម្លាំងប្រមូលផ្ដុំ ដឹកនាំដោយសម្ដេច ហ៊ុន សែន ក្នុងឆ្នាំ១៩៧៧ បង្កើតឡើងក្នុងគោលបំណងស្វែងរកនូវសន្ដិភាពជូនជាតិមាតុភូមិ តាមរយៈការក្រោកឈរឡើងតទល់ជាមួយនឹងរបបតិរច្ឆានខ្មែរក្រហម។ #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កម្លាំងប្រដាប់អាវុធ #រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា #កម្លាំង #ឥស្សរជនឆ្នើមកម្ពុជា #សម្ដេចហ៊ុនសែន #ខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #កម្លាំងប្រមូលផ្ដុំ #ហែមសាមិន #កងវរសេនាតូច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ភាពជាម្ចាស់ប្រទេស គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញប្រកបដោយនិរន្ដរភាព

មានតែភាពជាម្ចាស់ប្រទេស ចេញមកពីភាគីពាក់ព័ន្ធនៅក្នុងប្រទេសតែប៉ុណ្ណោះ ទើបអាចរកសុខសន្តិភាពពិតប្រាកដបាន។ ប្រទេសដទៃមិនអាចមកដើរតួជំនួសក្នុងការកសាងសន្ដិភាពសម្រាប់ប្រទេសណាមួយឡើយ។ ជាក់ស្ដែង តាមរយៈបទពិសោធន៍របស់កម្ពុជា គឺកម្ពុជាមិនអាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកា អស់ប្រមាណ ២ ពាន់លានដុល្លារក៏ដោយ ក៏សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង។ #ភាពជាម្ចាស់ប្រទេស #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ឥស្សរជនឆ្នើមកម្ពុជា #សន្ដិភាព #សង្រ្គាម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
មនុស្ស ទឹក ភ្លើង និងផ្លូវ គឺជាដង្ហើមរបស់សេដ្ឋកិច្ច និងប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាគោលនយោបាយអាទិភាព និងមានប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ និងអនុវត្តន៍គ្រប់សម័យកាលចាប់តាំងពីឆ្នាំ១៩៨៧ មកម្ល៉េះ

-
អបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានគណៈកម្មាធិការមូលនិធិពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២

ការសម្រេចផ្ដល់ជូនសម្ដេចតេនាយករដ្ឋមន្ត្រីនេះ គឺដោយផ្អែកលើការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ជាប់ខ្ជួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ យើងខ្ញុំទាំងអស់គ្នាជាប្រជាជនកម្ពុជា ពិតមានមោទនភាព និងសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក និងការកសាងប្រទេសជាតិឲ្យមានភាពរីកចម្រើនរុងរឿងដល់សព្វថ្ងៃនេះ។ សូមអរគុណសន្តិភាព #SUNHAKPEACEPRIZE#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#សាមគ្គីភាព#ប្រវត្ដិសាស្រ្ដខ្មែរ#ឥស្សរជនឆ្នើម#ពាន់រង្វាន់សន្ដិភាព#សម្ដេចតេជោហ៊ុនសែន#សាធារណរដ្ឋកូរ៉េ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖ កុំជឿខ្ញុំពេក! សូមមើលប្រវត្ដិសាស្រ្ដក្រោយរាជ្យកាលព្រះបាទពញាយ៉ាត កម្ពុជាគ្មានសន្ដិភាពពេញលេញ និងយូរអង្វែងដូចពេញនេះទេ។
