-
“កម្ពុជា ប្រើប្រាស់យន្តការច្បាប់ យន្តការអន្តរជាតិ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែន”

ទី១ ៖ រាជរដ្ឋាភិបាលស្ងាត់ តែមិនស្ងៀមឡើយទី២៖ រាជរដ្ឋាភិបាលមិនបានទុកពលរដ្ឋ និងកងទ័ពចោលឡើយ គ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលពីថ្នាក់លើដល់មូលដ្ឋាន គឺនៅជាមួយពលរដ្ឋ និងកងទ័ព ប្រភព: សម្រង់ប្រសាសន៍ សម្តេចធិបតី TelegramFacebookTikTokYoutube សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចធិបតី #កម្ពុជា #ប្រើប្រាស់យន្តការច្បាប់ #យន្តការអន្តរជាតិ #ដើម្បីជួយដោះស្រាយ #បញ្ហាព្រំដែន
-
វីដេអូ៖ ជំនួបចរចា សីហនុ-ហ៊ុនសែន

-
“ជំនួបរវាងសម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន បើកផ្លូវដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស”

ចាប់តាំងពីជំនួបបើកផ្លូវរវាងសម្តេចព្រះ បរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ទាំងពីរលើក គេបានមើលឃើញថា ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើង ហើយវេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយចំនួនដូចជាកិច្ចប្រជុំ JIM1 JIM2 IMC រហូតទៅដល់សន្និសីទទីក្រុងប៉ារីស ដែលបានបើកធ្វើនៅខែកក្កដា និងខែសីហា ឆ្នាំ ១៩៨៩ តែពុំទទួលបានលទ្ធផលផ្លែផ្កាអ្វីឡើយ។ នៅចំពោះមុខនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវខិតខំស្វះស្វែងរកគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើការងារជាមួយសម្តេចព្រះ នរោត្តម សីហនុ តាមរយៈការរៀបចំឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅកាត់ថា អេស អ៊ិន ស៊ី (Supreme National Council) ដែលចែកចេញជាបីដំណាក់កាល៖ * ដំណាក់កាលទី១៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ១៩៩០ ចុះហត្ថលេខារវាងសម្តេចព្រះ បរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងបាងកក ប្រទេសថៃ។ * ដំណាក់កាលទី២៖ ថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ១៩៩០ ទីក្រុងតូក្យូ ប្រទេសជប៉ុន…
-
វីដេអូ៖ កម្ពុជាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ

-
សេចក្តីប្រកាសរួមរវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះបរមរតនកោដ្ឋ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧

ការចាប់ផ្តើមចរចាដំបូងគឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់ តាដឺន័រ ប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្ថលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេច ហ៊ុន សែន។ សេចក្តីប្រកាសរួមរវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ បានសរសេរថា៖ «ដោយសារតែមានគោលបំណងរួមមួយក្នុងការបញ្ចប់ជម្លោះកម្ពុជាតាមរយៈ មធ្យោបាយសន្តិវិធី និងដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិ សម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន បានជួបចរចាគ្នាពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់តាដឺន័រ ប្រទេសបារាំង។ នៅក្នុងអំឡុង ពេលនៃជំនួបជាប្រវត្តិសាស្ត្រនេះ ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងដូចខាងក្រោម៖ ១៖ ជម្លោះកម្ពុជាចាំបាច់ត្រូវឆ្លងតាមរយៈដំណោះស្រាយនយោបាយមួយ។ ទី២៖ បញ្ហាកម្ពុជា ចាំបាច់ត្រូវដឡស្រាយដោយប្រជាជន កម្ពុជាខ្លួនឯងតាមរយៈការចរចារវាងគ្រប់ភាគីទាំងអស់នៅក្នុងជម្លោះ ដើម្បីបញ្ចប់សង្គ្រាម ការបង្ហូរឈាម និងដើម្បី កសាងឡើងវិញនូវកម្ពុជាមួយដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ…
-
វីដេអូ៖ ជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ បានផ្តល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ

-
វីដេអូ៖ មេដឹកនំាគំរូតែងគិតពីប្រជាជន

-
“ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សករាជដ៍ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា”

“ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សករាជដ៍ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីគ្រោះមហន្តរាយ ពីគ្រោះមរណៈ និងនំាមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលបានបាត់បង់ទំាងស្រុងក្នុងរបបអាវខ្មៅ ជាពិសេសការទទួលបានសិទ្ធិរស់រានមានជីវិត បានធ្វើឱ្យរាល់តម្លៃខាងស្មារតី និងសម្ភារៈរបស់ប្រជាជន ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រុំនៅក្នុងប្រវត្តិសាស្រ្តារាប់ពាន់ឆ្នំាមកហើយរបស់ខ្លួននោះរស់ឡើងវិញ។” ___________________ សម្រង់ប្រសាសន៍៖ សម្តេចតេជោ To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចតេជោ #ជ័យជម្នះ៧មករា១៩៧៩ #បញ្ចប់សករាជដ៍ខ្មៅងងឹត
-
វីដេអូ៖ ១២ ឧសភា ១៩៧៨ គឺជាថ្ងៃកំណើត កងកម្លាំងប្រដាប់អាវុធនៃចលនាតស៊ូរំដោះជាតិកម្ពុជា

១២ ឧសភា ១៩៧៨ គឺជាថ្ងៃកំណើត កងកម្លាំងប្រដាប់អាវុធនៃចលនាតស៊ូរំដោះជាតិកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨។ កងកម្លាំងប្រដាប់អាវុធនៃចលនាតស៊ូរំដោះជាតិកម្ពុជា មានឈ្មោះថា អង្គភាព១២៥ ដែលអង្គភាពនេះមានទីតាំងដំបូងស្ថិតនៅ ឃុំឡុងយ៉ាវ ស្រុកគីមមី ខេត្តដុងណាយ ប្រទេសវៀតណាម បង្កើតឡើងក្នុងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅប្រទេសវៀតណាម ជាពេលដែលសម្ដេច និងយុទ្ធមិត្ត ៤ រូបទៀត ធ្វើដំណើរទៅស្នើសុំការជួយពីមិត្តវៀតណាមដើម្បីផ្ដួររំលំរបបកម្ពុជាប្រជាធិបតេយ្យ។ ការបង្កើតកងកម្លាំងប្រដាប់អាវុធដំបូង ដែលបានបង្កើតឡើងកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៧៨ គឺមានសារៈសំខាន់សម្រាប់ឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិតធ្វើជាដើមទុនជាច្រើនលើករហូតប្រទេសជាតិកម្ពុជា បានចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាឆ្នាំ១៩៧៩ និងទទួលបានសុខសន្តិភាពពេញលេញនាឆ្នាំ១៩៩៨ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ ___________________ សម្រង់ប្រសាសន៍៖ សម្តេចតេជោ To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ…
-
វីដេអូ៖ “បើពលរដ្ឋស្រឡាញ់ជាតិដោយស្មោះ គឺត្រូវតែលះបង់ដោយផ្តើមចេញពីការអភិវឌ្ឍខ្លួនឯង”

សម្រាប់ពួកយើងដែលស្រឡាញ់ជាតិ ដំបូងបំផុតត្រូវតែអភិវឌ្ឍន៍ខ្លួនឯងទៅតាមទេពកោសល្យ និងការងារដែលខ្លួនធ្វើ ដោយទទួលខុសត្រូវលើភាពជាពលរដ្ឋរបស់ខ្លួនក្នុងនាមជាជនជាតិកម្ពុជា។ នេះ ជារឿងចាំបាច់ណាស់ ជាពិសេសគឺត្រូវតែធ្វើជាពលរដ្ឋល្អមានប្រយោជន៍ដើម្បីជាតិ និងស្មោះត្រង់ចំពោះជាតិ ដោយមិនឆ្លៀតឱកាសកេងចំណេញ ឬគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈចលនាជាតិនិយមកំពុងកើតឡើងនោះទេ ។ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ « ជាតិនិយម នៃចំណុចចាប់ផ្តើមសម្រាប់ប្រជាពលរដ្ឋរបស់យើង គឺត្រូវព្យាយាមទទួលខុសត្រូវនូវភាពជាភាវ នៃភាពជាពលរដ្ឋរបស់ខ្លួនរបស់កម្ពុជា។ ត្រូវខំអភិវឌ្ឍន៍ខ្លួន ខំសិក្សា ត្រូវធ្វើយ៉ាងណាឱ្យខ្លួនជាពលរដ្ឋមានប្រយោជន៍ចំពោះជាតិ ព្រោះប្រទេសមួយខ្លាំង ទាល់តែពលរដ្ឋមានចំណេះដឹង»៕ ________________ សម្រង់ប្រសាសន៍÷ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀក To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ព្រឹត្តិការណ៍សំខាន់ៗ #សម្តេចព្រះមហាអរិយវង្ស #បណ្ឌិតយ៉នសេងយៀក #២ចំណុច #បង្ហាញថាអ្នកស្រឡាញ់ជាតិ