Category: នយោបាយឈ្នះ-ឈ្នះ

  • ក្រោយទទួលរងការបរាជ័យ និងការបាត់បង់ទំនុកចិត្តលើមេដឹកនាំរបបប្រល័យពូជសាសន៍ ប៉ុលពត ទាហានខ្មែរក្រហមព្រមទទួលយកនូវគោលនយោបាយឈ្នះ-ឈ្នះ ព្រោះពួកគេស្អប់សង្គ្រាម ហើយចង់បានសន្តិភាព

    ក្រោយទទួលរងការបរាជ័យ និងការបាត់បង់ទំនុកចិត្តលើមេដឹកនាំរបបប្រល័យពូជសាសន៍ ប៉ុលពត ទាហានខ្មែរក្រហមព្រមទទួលយកនូវគោលនយោបាយឈ្នះ-ឈ្នះ ព្រោះពួកគេស្អប់សង្គ្រាម ហើយចង់បានសន្តិភាព

    រូបថតទាហានខ្មែរក្រហមនៅក្នុងពិធីសមាហរណកម្ម នៅអន្លង់វែង នៅដើមឆ្នាំ១៩៩៩ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នយោបាយឈ្នះឈ្នះ #បញ្ឈប់ការសម្លាប់រង្គាល #សាម្គីភាព

  • ”អវសានអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម”

    ”អវសានអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម”

    ផ្តើមចេញពីទស្សនៈ «មិនត្រូវអង្គុយបក់ផ្សែង ប៉ុន្តែត្រូវពន្លត់ភ្លើង» ជុំវិញសំណុំរឿងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវ «នយោបាយឈ្នះ-ឈ្នះ» នៅដើមឆ្នាំ ១៩៩៦ ដើម្បីឈានទៅបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលកំពុងតែទន់ខ្សោយ ក្រោយពីពួកគេបានប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ និងគោលការណ៍បង្រួបបង្រួម និងផ្សះផ្សាជាតិដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១។ ក្រុមខ្មែរក្រហម ត្រូវប្រឈមមុខនឹងការថ្កោលទោសរបស់អន្តរជាតិចំពោះឧក្រិដ្ឋកម្ម ដែលខ្លួនបានប្រព្រឹត្តនៅក្នុងអំឡុងពេលកាន់កាប់ដឹកនាំប្រទេសពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងការដើរផ្លូវខុសដោយសារតែ នយោបាយរឹងត្អឹងរបស់ ប៉ុល ពត ក្នុងការមិនចូលរួមក្នុងការបោះឆ្នោតនាខែឧសភា ឆ្នាំ ១៩៩៤។ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នយោបាយឈ្នះឈ្នះ #សម្តេចតេជោហ៊ុនសែន #អវសាន #អាណត្តិទី១

  • “មនុស្សដំបូង៤នាក់ ដែលដឹងពីនយោបាយឈ្នះ-ឈ្នះ”

    “មនុស្សដំបូង៤នាក់ ដែលដឹងពីនយោបាយឈ្នះ-ឈ្នះ”

    សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា «នយោបាយឈ្នះ-ឈ្នះ» នេះគឺជាផែនការយុទ្ធសាស្ត្រនយោបាយសម្ងាត់បំផុត ហើយដំបូងឡើយមានតែមនុស្ស ៤នាក់ប៉ុណ្ណោះ ដែលបានដឹងពីផែនការ នេះគឺរួមមានសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះមិនបានកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការកើតឡើងដោយការគិតគូរគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ដោយយកផលប្រយោជន៍ជាតិដាក់លើផលប្រយោជន៍បក្ស និងក្រុមអ្នកនយោបាយ។ បើមិនដូច្នេះទេ នយោបាយឈ្នះ-ឈ្នះ មិនអាចក្លាយទៅជាចរន្តរបស់ជាតិដែលទទួលយកបានទាំងអស់គ្នានោះឡើយ។ ______________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នយោបាយឈ្នះឈ្នះ #សម្តេចតេជោហ៊ុនសែន #មនុស្សដំបូង៤នាក់ #ដែលដឹងពីនយោបាយឈ្នះឈ្នះ

  • “យុទ្ធសាស្ត្រឌីហ្វីដ ធ្វើឱ្យខ្មែរក្រហមឯកកោ”

    “យុទ្ធសាស្ត្រឌីហ្វីដ ធ្វើឱ្យខ្មែរក្រហមឯកកោ”

    យុទ្ធសាស្ត្រធ្វើឱឯកោ គឺធ្វើឱ្យក្រុម ខ្មែរក្រហមបែកចេញពីចលនាផ្សេងទៀតតាមរយៈការធ្វើឱ្យបាត់បង់សម្ព័ន្ធភាពពីចលនាផ្សេងៗ បាត់ការគាំទ្រពីចលនាផ្សេង និងប្រទេសដែលធ្លាប់បានផ្តល់ជំនួយ ហើ់យកែប្រែឥរិយាបថរបស់ពួកគេពីការគាំទ្រក្រុមខ្មែរក្រហមមកជាការថ្កោលទោសខ្មែរក្រហមវិញ ចំពោះឧក្រិដ្ឋកម្មដែលខ្លួនបាន ប្រព្រឹត្តពីអតីតកាល។ យុទ្ធសាស្ត្របំបែក និងធ្វើឱ្យឯកោនេះកាន់តែមានប្រសិទ្ធភាព នៅពេលដែលក្រុមខ្មែរក្រហមបានសម្រេចចិត្តខុសផ្នែកយុទ្ធសាស្ត្រនយោបាយ ដោយបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ដែលខ្លួនជាហត្ថលេខីមួយ និងធ្វើពហិការមិនចូលរួម ក្នុងការបោះឆ្នោតសកលដែលរៀបចំឡើង ដោយអង្គការសហប្រជាជាតិ។ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#សម្តេចតេជោហ៊ុនសែន#យុទ្ធសាស្ត្រឌីហ្វីដ#ធ្វើឱ្យខ្មែរក្រហមឯកកោ

  • “ការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ”

    “ការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ”

    យុទ្ធសាស្ត្រឌីហ្វីដត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រើប្រាស់ដំបូងនៅអំឡុងពេលនៃការ ចាប់ផ្តើមចរចាស្វែងរកសន្តិភាពជូនប្រទេសជាតិនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រវាងភាគីរដ្ឋកម្ពុជា និងរដ្ឋា ភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យដែលរួមមានរណសិរ្សហ៊្វុនស៊ិនប៉ិច រណសិរ្សរំដោះប្រជាពលរដ្ឋ ខ្មែរនិងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ស្របគ្នានោះ ក្នុងនាមជានាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុន សែន បានធ្វើចលនាសហគមន៍អន្តរជាតិឱ្យកែប្រែឥរិយាបថរបស់ពួកគេចំពោះខ្មែរក្រហមដែលជាអ្នកទទួលខុស ត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣ លាននាក់នៅអំឡុងពេលខ្លួនកាន់កាប់ដឹកនាំប្រទេសចន្លោះពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ យុទ្ធសាស្ត្រពីរផ្គួបគ្នាដើម្បីបំបែកក្រុមខ្មែរក្រហមចេញពីចលនាត្រីភាគីគឺយុទ្ធសាស្ត្រ «បំបែក» (Divide) និង «ធ្វើឱ្យឯកោ» (Isolate)។ យុទ្ធសាស្ត្របំបែកគឺបំបែកក្រុមខ្មែរក្រហមចេញពីក្រុមចលនាផ្សេងទៀតតាមរយៈការកៀងគរញែកបំបែកក្រុមចលនាផ្សេងៗឱ្យមកចូលរួមក្នុងដំណើរការសន្តិភាព។ ______________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#សម្តេចតេជោហ៊ុនសែន#ការចាប់ផ្តើមអនុវត្ត#យុទ្ធសាស្ត្រឌីហ្វីដ

  • នៅឆ្នាំ១៩៨៧ រដ្ឋាភិបាលរដ្ឋកម្ពុជាបានប្រកាសការវាយលុកខាងនយោបាយ និងការទូត

    នៅឆ្នាំ១៩៨៧ រដ្ឋាភិបាលរដ្ឋកម្ពុជាបានប្រកាសការវាយលុកខាងនយោបាយ និងការទូត

    នៅឆ្នាំ១៩៨៧ រដ្ឋាភិបាលរដ្ឋកម្ពុជាបានប្រកាសការវាយលុកខាងនយោបាយ និងការទូតដើម្បីសម្រេចនូវដំណោះស្រាយនយោបាយមួយឈរលើលក្ខខណ្ឌពីរ។ លក្ខខណ្ឌទី១ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រោះការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម។ លក្ខខណ្ឌ ទី២ គឺរក្សាសមិទ្ធផលសង្គម ដែលសម្រេចបាន ការកសាងសន្តិភាព។ បន្ទាប់មកពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩១ ជាដំណាក់កាលវាយប្រយុទ្ធផង ចរចាផង គឺក្នុងដំណាក់កាលកម្ពុជា មានសង្គ្រាមផង និងមានសន្តិភាពផង។ ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលកសាងសន្តិភាពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ចំណែកពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ ១៩៩៨ គឺជាដំណាក់កាលសន្តិភាពផង និងសង្គ្រាមផងដោយសារតែខ្មែរក្រហមប្រដាប់អាវុធនៅតែបន្តចិញ្ចឹមចិត្តធ្វើសង្គ្រាមឈ្លបបំផ្លាញកម្ពុជា។ _______ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#សម្តេចតេជោហ៊ុនសែន#ទប់ស្កាត់ការវិលត្រឡប់#របបប្រល័យពូជសាសន៍ប៉ុលពត

  • “មូលហេតុនៃការដាក់ចុះ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន”

    “មូលហេតុនៃការដាក់ចុះ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន”

    ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃខ្មែរក្រហម ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុន និងរួមកម្លាំងគ្នាបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ រហូតដល់ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៧ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលសង្គ្រាមទាំងស្រុង ដែលភាគីកម្ពុជានៅក្នុងជម្លោះ បានវាយប្រយុទ្ធគ្នាបង្កឱ្យមានការស្លាប់ និងរបួសប្រជាជន ក៏ដូចជាបន្តបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចយ៉ាងច្រើន បន្ថែមលើការបំផ្លាញបំផ្លាញស្ទើរដល់ឫសគល់របស់ខ្មែរ ខណៈរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានរំដោះប្រទេសចេញពីក្រញ៉ាំដៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត និងខិតខំក្នុងការកសាងប្រទេសជាតិឡើងវិញ ស្តារ និងលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជនកម្ពុជាឡើងវិញ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ទិមប្រទេសទាំងអយុត្តិធម៌។ _____________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#សម្តេចតេជោហ៊ុនសែន#ដើម្បីរំដោះជាតិ#និងប្រជាជនកម្ពុជា

  • “ដំណើរស្វែងរកសន្តិភាពពិតជាលំបាក តែប្រសើរជាងការបន្តសង្រ្គាម”

    “ដំណើរស្វែងរកសន្តិភាពពិតជាលំបាក តែប្រសើរជាងការបន្តសង្រ្គាម”

    ប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលសង្គ្រាមទាំងស្រុង ដំណាក់កាលវាយផង ចរចាផង និងដំណាក់កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបានគឺនៅពេល អ៊ុនតាក់ដកចេញ បានបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ជម្រើសចុងក្រោយសម្រាប់សន្តិភាពទាំងស្រុងនៅកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បន្តអនុវត្តយុទ្ធសាស្ត្រឌីហ្វីដដំណាក់កាលបន្ទាប់គឺ «បញ្ចប់» តាមរយៈការអនុម័តច្បាប់ដាក់ក្រុមកម្ពុជាប្រជាធិបតេយ្យនៅ ក្រៅច្បាប់ (ច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់) នៅខែកក្កដា ឆ្នាំ ១៩៩៤ និងបន្ទាប់មកទៀត សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបានអនុវត្តដ៏ជោគជ័យពីឆ្នាំ១៩៩៦-១៩៩៨ និងបន្តរហូតមកទល់ពេលនេះ។ នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងមានឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិជាង ៥០០។ ___________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#ដំណើរស្វែងរកសន្តិភាព#ពិតជាលំបាក#ប្រសើរបន្តសង្រ្គាម

  • វីដេអូ៖ ជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ បានផ្តល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ

    វីដេអូ៖ ជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ បានផ្តល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ

    _______________ ប្រភព: សម្រង់ប្រសាសន៍ សម្តេចតេជោ To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #នយោបាយឈ្នះឈ្នះ #សម្តេចតេជោ #ជោគជ័យ #កម្ពុជាមានសន្តិភាព #ពេញលេញ

  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមនានាដែលរមែងកើតមាន និងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិយើង នាអំឡុងជាង៥០០ ឆ្នាំចុងក្រោយកន្លងមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈ ជោគជ័យនៃការបង្កើតសាលាក្ដីខ្មែរក្រហម ដែលបានដំណើរការរយៈពេល១៦ឆ្នាំ (២០០៦ ដល់ ២០២២) ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម និងនាំយកយុត្តិធម៌ជូនជនរងគ្រោះ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមនានាដែលរមែងកើតមាន និងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិយើង នាអំឡុងជាង៥០០ ឆ្នាំចុងក្រោយកន្លងមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈ ជោគជ័យនៃការបង្កើតសាលាក្ដីខ្មែរក្រហម ដែលបានដំណើរការរយៈពេល១៦ឆ្នាំ (២០០៦ ដល់ ២០២២) ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម និងនាំយកយុត្តិធម៌ជូនជនរងគ្រោះ

    _______________ ប្រភព: សម្រង់ប្រសាសន៍ សម្តេចតេជោ To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #នយោបាយឈ្នះឈ្នះ #សម្តេចតេជោ #ការលះបង់ #បញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍