-
Positive Cambodia Ep29: រដ្ឋាភិបាល ដាក់ចេញនូវវិធានការជាបន្តបន្ទាប់ជួយដល់អ្នករងផលប៉ះពាល់ពីកូវីដ-១៩
រដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញវិធានការជុំទី១០បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុង និងក្រោយពីវិបត្តិជំងឺកូវីដ-១៩។
-
Positive Cambodia Ep28: ការប្តេជ្ញាចិត្តរបស់សម្តេច តេជោ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន
ការប្តេជ្ញាចិត្តរបស់សម្តេច តេជោ ហ៊ុន សែន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។ សម្តេច តេជោ បានប្តេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំក្រោយ ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់
-
អប្សរាពីជ្រុងមួយ៖ នំបុរាណខ្មែរ នៅតែពេញនិយមក្នុងសម័យបច្ចុប្បន្ន(មានវីដេអូ)
-
Positive Cambodia Ep27: សេចក្តីវាយតម្លៃរបស់សម្តេចតេជោ រយះពេលដ៏ខ្លីខាងមុខ អាស៊ាននឹងអាចគ្រប់គ្រងជំងឺកូវិដដ៏មានប្រសិទ្ធភាព
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ការអូសបន្លាយការរាតត្បាតជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត ២ ឆ្នាំកន្លងមកនេះបានក្លាយជាវិញ្ញាសាសាកល្បងនូវសមត្ថភាពនៃការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសសមាជិកអាស៊ាននីមួយៗហើយក្នុងពេលដ៏ខ្លីខាងមុខ អាស៊ាននឹងអាចគ្រប់គ្រងជំងឺនេះមានប្រសិទ្ធភាព។ លោកថ្លែងដូច្នេះ ក្នុងពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ តាមប្រព័ន្ធវីដេអូអនឡាញកាលពីថ្ងៃទី២៦ ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណៈ យើងរីកចម្រើនទៅមុខ» ដែលប្រទេសប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះ។
-
Black & White Ep44: សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ ៣ចំណុចសំរាប់អាស៊ានក្នុងឆ្នាំ២០២២
សម្តេច តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានក្រោមប្រធានបទ៖ “កសាងអនាគតឌីជីថលប្រកបដោយចីរភាព» នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយផ្តល់អនុសាសន៍ ៣ចំណុចសំរាប់អាស៊ានក្នុងឆ្នាំ២០២២
-
Black & White Ep43: កិច្ចព្រមព្រៀងក្រុងប៉ារីស តើនរណាជាវីរបុរសជាតិ?
អត្ថបទយោង និងខ្លឹមសារសង្ខេប កាលពីថ្ងៃទី២៣ តុលា ២០២១ ពោលគឺចំថ្ងៃដែលប្រារព្ធរំឭកខួបទី៣០ នៃកិច្ចព្រមព្រាងនៅទីក្រុងប៉ារីស លោក សម រង្ស៊ី និងអ្នកគាំទ្របានធ្វើបាតុកម្មមួយ នៅទីលានសាធារណរដ្ឋ នាទីក្រុងប៉ារីស ស្ដីអំពីកម្ពុជា។ – ថ្លែងសារនយោបាយ ក្នុងជំនួបក្រុមបាតុករ លោកសម រង្ស៊ីបានលើកឡើងនូវខ្លឹមសារមួយចំនួន៖ – ទីមួយ គឺលោកបានចោទប្រកាន់ថា៖ ប្រទេសកម្ពុជា គឺរដ្ឋរបស់ ហ៊ុនសែន (សម្ដេច) និងបក្សពួក ហ៊ុនសែន។ គាត់និងក្រុមគាត់ មិនចង់បានបែបនោះទេ គឺចង់បានសាធារណរដ្ឋ។ – ទីពីរ លោកលើកឡើង អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយលោកបន្ដចោទឡើងថា៖ តើរដ្ឋអំណាច ហ៊ុន សែន ចូលចិត្ដនិងចង់អនុវត្ដិតាមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសដែរឬទេ? ព្រោះកិច្ចព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជាអនុវត្ដិលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ កម្ពុជាបច្ចុប្បន្ន មិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាប្រទេសផ្ដាច់ការ គ្មានសិទ្ធិ គ្មានសេរី គ្មានពហុបក្ស ។ – ទីបី លោកបានលើកឡើងថា៖ នៅកម្ពុជា រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសចំពោះចំណុចមួយសំខាន់ គឺការបោះឆ្នោត។ នៅក្នុងកិច្ចព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជាមានការបោះឆ្នោតពិតប្រាកដ…
-
Black & White Ep42: ផ្នត់គំនិតរបស់ប្រជាជនបែបណា ជាជោគវាសនាជាតិ
ដូចយើងដឹងហើយថា ”គំនិត គឺជាសមិទ្ធផលនៃការគិតរបស់មនុស្ស ការគិតបែបណា សកម្មភាពក៏ប្រព្រឹត្ដិព្រមទៅតាមនោះដែរ។ ក្នុងន័យនេះ រឿងនយោបាយដូចគ្នា ប្រជាពលរដ្ឋចាំបាច់ និងដាច់ខាតត្រូវតែដុសខាត់ផ្នត់គំនិតរបស់ខ្លួន គិតចំពោះឧត្ដមប្រយោជន៍ជាតិជាធំ ព្រោះកាលបើយើងផ្ដល់សារសំខាន់ចំពោះជាតិ ហើយយើងនឹងអាចវិនិច្ឆ័យចំពោះព័ត៌មានទាំងឡាយណាដែល នាំឲ្យខាតបង់ចំពោះផលប្រយជន៍ជាតិ។
-
Black & White Ep41: តើកម្ពុជានឹងមានការបោះឆ្នោតក្លែងក្លាយ បើគេមិនឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ?
លោក សម រង្ស៊ី បានសរសេរអត្ថបទមួយ ជាភាសាអង់គ្លេស ចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ The Geopolitics ថ្ងៃ ១៨ ខែតុលា ឆ្នាំ២០២១ មានចំណងជើងថា “កម្ពុជានឹងមានការបោះឆ្នោតក្លែងក្លាយ ដូចកាលពីឆ្នាំ២០១៨ បើគេមិនឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញទេ“។ – នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ មិនអាចមានការបោះឆ្នោតពិតប្រាកដបានទេ បើមិនមានការចូលរួមពីគណបក្សប្រឆាំងពិតប្រាកដ តែមួយគត់ គឺគណបក្សសង្គ្រោះជាតិ។ – ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវបានគេចោទប្រកាន់ពីបទ “ក្បត់ជាតិ” ដោយគ្មានភស្តុតាងអ្វីឡើយ ដែលអាចយកជាការបាន។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះ ត្រូវបានគេយកធ្វើជាលេស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។ – របប ហ៊ុន សែន បានជម្រុញឲ្យមានការបង្កើតគណបក្សប្រឆាំងក្លែងក្លាយជាច្រើន ដើម្បីបំភ័ន្តមតិជាតិនិងអន្តរជាតិថា បានអនុវត្ត “លទ្ធិប្រជាធិបតេយ្យ ពហុបក្ស”។ តែគណបក្សប្រឆាំងក្លែងក្លាយ ក្រោមឱវាទលោក ហ៊ុន សែន អស់ទាំង។ – ចំពោះអ្នកស្នេហាជាតិឯករាជ្យ ដែលមានបំណងបង្កើតគណបក្សថ្មី ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ បែរជាត្រូវបានគេហាមឃាត់មិនឲ្យបើកគណបក្សថ្មីទេ ដោយគេចោទប្រកាន់ថា មានឧត្តមគតិដូចគណបក្សសង្គ្រោះជាតិ។…
-
Black & White Ep40: សូចនាករសន្ដិភាពនៅកម្ពុជា សេចក្តីសុខផ្លូវកាយ និងចិត្ត ព្រមទាំងជីវិតក្សេមក្សាន្ត
ហេតុអ្វីដែលត្រូវលើកម្ដងហើយម្ដងទៀតចំពោះគុណតម្លៃនៃសន្ដិភាព? ព្រោះយើងចង់រំលឹកសតិប្រាជ្ញាស្មារតី ជនរួមសន្ដិភាពនិងជាតិ ឱ្យឃើញច្បាស់ ដើម្បីចូលរួមក្នុងការរក្សាការពារ ប្ដេជ្ញារួមថែរនូវមរតកដ៏មានតម្លៃយ៉ាងអនគ្ឃនេះ ឲ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីសេចក្ដីសុខនិងសេចក្ដីចម្រើន ជាពិសេសដើម្បីការអភិវឌ្ឍជាប់មិនដាច់និងភាពសុខដុមរម្យនានៃជីវិតប្រជាជនជាង១៦លាននាក់
-
Black & White Ep 39: កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងការចោទប្រកាន់ថាមិនបានអនុវត្តន៍តាម
កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសស្តីពីកម្ពុជា គឺជាកិច្ចព្រមព្រៀងរវាងមហាអំណាចទាំងប្រាំរបស់ពិភពលោក រួមមាន ចិន សហភាពសូវៀត អាមេរិក បារាំង និងអង់គ្លេស ក្នុងការបញ្ចប់សង្រ្គាមនិងជម្លោះនៅកម្ពុជា។ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលចែកជា ៩ភាគ និង៥ ឧបសម្ពន្ធ័ ក្នុងការបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យបណ្តោះអាសន្ន រួមមានអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ UNTAC) និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលមានភាគីខ្មែរទាំងបួន (SNC) ក្រោយចុះហត្ថលេខា ២៣តុលា១៩៩១