-
ឃាត់ខ្លួនអ្នកកាសែតម្នាក់ ប្រើអាវុធខុសច្បាប់ (Video Inside)

-
ខុទ្ទកាល័យសម្តេចតេជោនឹងទទួលទិញផ្លែមៀន៥ម៉ឺនតោនពីខេត្តដែលប្រឈមការដឹកចេញទៅថៃ (Video Inside)

ការអះអាងរបស់អាជីវករលើការប្រឈមខូចផ្លែមៀនជាង៥ម៉ឺនតោនក្នុងខេត្តដែលជាប់ព្រំដែនថៃ ដោយសារ តែចំណោទបិទព្រំដែនក្នុងពេលដែលមានវិបត្តិកូវីដ១៩ ត្រូវមន្ត្រីខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន បានធានា លើការទិញលើ ផ្លែមៀននោះទាំងអស់។ ការផ្សាយរបស់ទូរទស្សន៍ជាតិនៅថ្ងៃ១៧សីហាបានបញ្ជាក់ថា សម្តេច តេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន បានអនុញ្ញាតឱ្យនាយករងខុទ្ទកាល័យ គឺនាយ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ធ្វើការប្រមូលទិញផ្លែមៀនទាំងនោះពីតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ទាំង អស់ដែលកំពុងប្រឈមនឹងបញ្ហានេះ។ ខុទ្ទកាល័យសម្តេចតេជោ បានអំពាវនាវឲ្យប្រជាកសិករដែលមាន ផ្លែ មៀន អាចទំនាក់ទំនងមកក្រុមការងាររបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលនឹងចាប់ផ្ដើម ទទួលទិញចាប់ពីថ្ងៃទី១៨សីហា ឆ្នាំ២០២១តទៅ។ គួរបញ្ជាក់ថាប្រទេសថៃបានបិទការនាំចូលមៀនប៉ៃលិន ពីប្រទេសកម្ពុជា ដោយសារតែកសិផលរបស់ថៃខ្លួនឯងកំពុងមានបញ្ហាមិនអាចនាំចេញបន្តទៅកាន់ប្រទេស ចិនបាន។ ការបិទនោះ បាននាំឲ្យផ្លែមៀនប៉ៃលិន នៅខេត្តភាគខាងលិចប្រទេសកម្ពុជា ប្រមាណជាង៥ម៉ឺនតោន ជួបប្រទះនឹងកង្វះទីផ្សារនាំចេញ។
-
ខេត្តប៉ៃលិន ឆ្លងថ្មី៦នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំង៦នាក់នេះ គឺបានឆ្លងលើពលរដ្ឋនៅ ខេត្ដបាត់ដំបងម្នាក់ ,ខេត្ដសៀមរាបម្នាក់ ,ខេត្ដពោធិសាត់ម្នាក់ និងខេត្ដតាកែចំនួន៣នាក់ ។ ខេត្តប៉ៃលិនថ្ងៃនេះ បានព្យាបាលជាសះ ស្បើយមនុស្ស ចំនួន៣នាក់ ផងដែរ។
-
ខេត្តកោះកុង ឆ្លងថ្មី១១នាក់ (Video Inside)

ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន១១នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងកើនឡើង៦នាក់ប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុង ក្រុង ខេមរភូមិន្ទ៣នាក់, មណ្ឌលសីមាម្នាក់ ,ស្រុកស្រែអំបិល៦នាក់ និងស្រុកគីរីសាគរម្នាក់។ ខេត្តកោះកុងនៅថ្ងៃនេះ បានព្យាបាលអ្នកឆ្លង កូវីដ ១៩ ជាសះស្បើយ ចំនួន១៤នាក់។
-
ខេត្តកែប ឆ្លងថ្មី២នាក់ (Video Inside)

-
ខេត្តមណ្ឌលគិរី ឆ្លងថ្មី៧១នាក់ (Video Inside)

-
ខេត្តរតនគិរី ឆ្លងថ្មី៦នាក់ (Video Inside)

ខេត្តរតនគិរី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះចំនួន ២២នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីក្នុងខេត្តរតន គិរីនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋនៅក្នុងក្រុងបានលុងចំនួន៤នាក់, នៅស្រុកលំផាត់ម្នាក់ និងនៅស្រុក កូនមុំម្នាក់ ។ ខេត្តរតនគិរី គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនសរុប ៨៨៤នាក់, ជា សះស្បើយ ៦៧២នាក់ និងមានអ្នកស្លាប់ចំនួន ៧នាក់ ៕
-
ខេត្តស្ទឹងត្រែង រកឃើញឆ្លងវីរុស Delta ៧នាក់ (Video Inside)

-
ខេត្តស្វាយរៀង ឆ្លងថ្មី១៤នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៤នាក់ ដែលជាតួលេខឆ្លងថយចុះ១៥នាក់ប្រៀប ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១៤នាក់នោះ រួមមានកម្មកររោងចក្រម្នាក់, អ្នកមាន អាការៈសង្ស័យចំនួន៧នាក់ និង៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺ កូវីដ-១៩សរុបចំនួន៥ពាន់៣៨៣នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៩៥៧នាក់ និងមានអ្នកស្លាប់សរុប ចំនួ១២៤នាក់ជាដដែល។
-
ខេត្តព្រៃវែង ឆ្លងថ្មី៣០នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជា តួលេខឆ្លងកើនឡើង៣នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពាមជរ៨នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកបាភ្នំ៤ នាក់, ស្រុកមេសាង២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកពាមរក៍ម្នាក់, មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្ត សៀមរាបម្នាក់, មកពីខេត្តកំពង់ចាមម្នាក់ និងមកពីខេត្តស្វាយរៀង ម្នាក់។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់២៧៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៥២៩នាក់ និងចំនួនអ្នកស្លាប់មាន៩៥នាក់ជា ដដែល។