-
សម្តេចក្រឡាហោម៖ បទល្មើសគ្រឿងញៀនធ្លាក់ចុះ ក្នុងខែកក្កដា (Video Inside)

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមសខេង បានថ្លែងថាបទល្មើសគ្រឿងញៀន បានថយចុះក្នុងខែកក្កដាកន្លងមកនេះ។ សម្តេចក្រឡាហោមបានសរសេរក្នុងហ្វេសប៊ុកថ្ងៃសុក្រនេះថា រយ:ពេល ពេញមួយខែកក្កដាកន្លងមកនេះ បទល្មើសគ្រឿងញៀន មានការថយចុះ៤៨ករណី បើ ប្រៀបធៀបនឹងខែមិថុនា ក្នុងឆ្នាំ២០២១នេះ។ សេចក្តីរាយការណ៍បានឲ្យដឹងថាក្នុងរយៈពេល១ខែកក្កដា ការបង្ក្រាបបានបទល្មើសគ្រឿង ញៀនមានចំនួន៣២៩ករណី ដែលការថយចុះ ៤៨ករណី បើប្រៀបធៀបនឹងខែមិថុនា។ ក្នុងចំណោម ការបង្ក្រាប នេះ ជនសង្ស័យចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងនោះរួមមាន ជនបរទេសចំនួន៧៣នាក់។
-
ខេត្តកែប ឆ្លងថ្មី៧នាក់ (Video Inside)

-
ខេត្តកោះកុង ឆ្លងថ្មី២១នាក់ (Video Inside)

ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន២១នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងកើន២នាក់ប្រៀបធៀបនឹង ម្សិលមិញ។ ខេត្តកោះកុង គឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta មួយករណីផងដែរក្នុងសប្តាហ៍នេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុងស្រុក ស្រុកស្រែអំបិល ចំនួន៧នាក់, ស្រុកគីរីសាគរ៦នាក់, ក្រុមខេមរភូមិន្ទ២នាក់, និងស្រុកមណ្ឌលសីមាចំនួន៣នាក់ ,ស្រុកកោះកុង ម្នាក់ ,ស្រុកបូទុមសាគរម្នាក់ និងស្រុកកំពង់សិលាម្នាក់។ ខេត្តកោះកុងនៅថ្ងៃនេះ បានព្យាបាលអ្នកឆ្លងកូវីដ ១៩ ជាសះស្បើយ ចំនួន៣៨នាក់។
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៣នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងថយចុះ ១០នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ ខេត្តឧត្តរ មានជ័យ គឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១៤ករណីផងដែរក្នុងសប្តាហ៍នេះ។ យោងតាមរដ្ឋ បាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលកំពង់ធ្វើចត្តាឡីស័កចំនួន ៣នាក់ និង ៣០ នាក់ ដទៃទៀតជាករណីឆ្លងនៅក្នុងសហគមន៍ ។ ពលរដ្ឋដែលឆ្លងនៅក្នុងសហគមន៍ទាំងនោះ មានទីលំនៅក្នុង ក្រុងសំរោង ២៧នាក់ និងនៅស្រុកអន្លង់វែង ៣នាក់ ។ ខេត្តឧត្តមានជ័យបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ៥ពាន់ ៤២៥នាក់, ជាសះស្បើយមានចំនួន ១ពាន់ ៩៨៦នាក់ និងមានអ្នកស្លាប់ចំនួន ៩នាក់ ៕
-
ខេត្តព្រះវិហារ ធ្វើក្បួនដង្ហែររថយន្តដាក់ពញ្ញាក់ស្មារតី (Video Inside)

-
ខេត្តព្រះវិហារ រកឃើញអ្នកឆ្លង៨នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨ នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៣នាក់។ ខេត្តព្រះវិហារក្នុងសប្តាហ៍នេះ បានរកឃើញការឆ្លងវីរុស បំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋមានទៅលំនៅនៅក្នុងស្រុកជាំក្សាន្ត ៣នាក់ និងស្រុកឆែបចំនួន ៥នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៨១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៥៩នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕
-
ខេត្តបន្ទាយមានជ័យ ឆ្លងកូវីដ១០៧នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៧ នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងបានថយចុះចំនួន ១៧ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨២នាក់ និង២៥នាក់ ដទៃ ទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ខេត្តឧត្តរមានជ័យ គឺជាខេត្តដែលទើបបានប្រ កាសការរកឃើញវីរុសបំប្លែងថ្មី Delta យ៉ាងហោចចំនួន ១៣ករណី ផងដែរនៅក្នុងសប្តាហ៍នេះ។ អ្នកជំងឺកូវីដ១៩ ថ្មីនៅថ្ងៃនេះ ជាពលរដ្ឋនៅក្នុងស្រុកថ្មពួក , ក្រុងសិរីសោភ័ណ, ស្រុកស្វាយចេក, ស្រុកមង្គលបុរី, ស្រុកព្រះនេត្រ ព្រះ, ស្រុកអូរជ្រៅ, ស្រុកម៉ាឡៃ , ក្រុងប៉ោយប៉ែត, ស្រុកភ្នំស្រុក និងពលមកពីខេត្តផ្សេង រួមមានខេត្តព្រៃវែង, ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជា សះស្បើយចំនួន ២១០នាក់៕
-
ហោរាសាស្រ្តប្រចាំថ្ងៃសោរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យយ៉ាងប្រសើរ។ សូមកុំបារម្ភ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីនានាបានតាមក្តីប្រាថា្ន។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរស ព្រមទាំងការជួយយកអាសារពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះដែរ សូមប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ ពីព្រោះក្នុងលក្ខខណ្ឌខ្លះលោកអ្នកអាចនឹងទទួលបានចំនួនការងារ ឬការទទួលខុសត្រូវបន្ថែមផង។ ក្នុងពេលនេះ សូមកុំបញ្ចេញមតិរិះគន់ ប្រយ័ត្នមានភាពមិនចុះសម្រុងជាមួយថ្នាក់លើ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការចរចា និងកិច្ចសន្ទនាការងារ។ រាល់កិច្ចការងាររកស៊ីជួញដូរ និងភារកិច្ចការងារមានដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រច្រើន។ អ្វីដែលអ្នកគួរប្រុងវប្រយ័ត្ន គឺសូមរក្សាភាពស្មោះត្រង់ និងចិត្តសប្បុរសទៅរកមនុស្សជុំវិញខ្លួន។ ប្រើប្រាស់ពេលវេលាដោយចេះសន្សំសំចៃ ចំណែកការឈប់សម្រាកយូរពេកក្នុងចន្លោះម៉ោងការងារអាចជាបច្ច័យមិនល្អ។ ថ្ងៃនេះមិនគួរពាក់ព័ទ្ធនឹងការខ្ចីបុលទេ ពីព្រោះអ្នកអាចពិបាកទទួលបានសំណងណាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ក្នុងរយៈពេលពេញមួយថ្ងៃ លោកអ្នកអាចចាប់ផ្តើមការងារបានមិនតម្រូវលើពេលវេលាទេ ដូច្នេះមិនចាំបាច់ប្រញាប់ប្រញាលពេក ដែលនាំតែឲ្យមានភាពខុសឆ្គងនោះទេ។ ថ្ងៃនេះលោកអ្នកអាចចរចា ពិភាក្សា ឬធ្វើបទបង្ហាញការងារដោយជោគជ័យ ក៏ព្រោះតែអំណោយផលនៃការគ្របើគ្រងស្ថានការណ៍ដែលអ្នកទទួលបាន។ ចំពោះលោកអ្នកដែលមានបំណងចាកចេញពីកន្លែងចាស់…
-
ខេត្តកំពង់ធំ ឆ្លងថ្មី១០៩នាក់ (Video Inside)

ខេត្តកំពង់ធំបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៩នាក់ និងមានអ្នកស្លាប់ថ្មី ៤នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងពីម្សិលមិញចំនួន ៤២នាក់ ។ ខេត្តកំពង់ ធំ មានការឆ្លងវីរុសបំប្លែងថ្មី Delta ក្នុងសប្តាហ៍នេះយ៉ាងហោចចំនួន២ករណី។ យោងតាម រដ្ឋបាលខេត្តអ្នកឆ្លងថ្មីនៅក្នុងខេត្តកំពង់ធំនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងស្ទឹងសែនចំនួន ៤២នាក់, ស្រុកសន្ទុក ១១នាក់, ស្រុកកំពង់ស្វាយ ១០នាក់, ស្រុកស្ទោង ៩នាក់, ស្រុកប្រាសាទបល្ល័ង្គ ៥នាក់, ស្រុក បារាយណ៍៨នាក់, ស្រុកតាំងគោក ម្នាក់, ស្រុកសំបូរ ២ នាក់ និងឆ្លងលើពលរដ្ឋមកពីខេត្តកំពង់ចាម ៨នាក់, ខេត្តសៀមរាប ៥នាក់, ខេត្តព្រះវិហារ ២នាក់, ខេត្តត្បូងឃ្មុំ ម្នាក់, ខេត្ត ព្រៃវែង ២នាក់, ខេត្តកំពត ២នាក់ និងនៅ ខេត្តកណ្តាល ម្នាក់ ។…
-
ខេត្តសៀមរាប ឆ្លងថ្មី៩២នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខ ឆ្លងកើនឡើង៦នាក់ ប្រៀបធៀបនឹងម្សិលមិញ។ ខេត្តសៀមរាបក៏ជាខេត្តដែលទើប បានរកឃើញការឆ្លងវីរុស បំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក ១៩នាក់, ស្រុកក្រឡាញ់៦នាក់, ក្រុងសៀមរាប២៩នាក់, ស្រុកសូទ្រនិគម១៩នាក់, ស្រុកជីក្រែង៣នាក់, ស្រុក អង្គរជុំ១០នាក់, ស្រុកប្រាសាទបាគង៤នាក់, ស្រុកអង្គរធំម្នាក់ និងស្រុកវ៉ារិនម្នាក់។ ខេត្តសៀមរាប មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៩៥៦នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៧១៤ នាក់ និងស្លាប់៦៥នាក់។