-
កម្ពុជាមាតុភូមិយើង ១៣ សីហា ២០២១

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១៣.សីហា.២០២១LD សម្ដេចក្រឡាហោម ស ខេង កោតសរសើរ លទ្ធផលក្នុងឆមាសទី១ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើទោះបីជាប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ក៏ដោយ៕អានCD រដ្ឋមន្រ្តីក្រសួងកសិកម្មស្នើសុំឲ្យអង្គការពិនិត្យលទ្ធភាពជួយឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ដែលជំងឺនេះកំពុងរីករាលដាលនៅកម្ពុជានាពេលបច្ចុប្បន្ន៕ឃ្លីបLD4 លោក មុត ចន្ថា៖ លោក អ៊ូ ច័ន្ទរ័ត្ន ជាថៅកែគក់ជេរខាងដើរបង្កើតបក្សនយោបាយ, គណបក្សបង្កើតថ្មី គឺជាបក្សកម្ទេចដែក៕អានLD1 លោកជំទាវ ឱ វណ្ណឌីន៖ ការចាក់វ៉ាក់សាំងដូសទី៣ ប្រសិនបើលើសខ្វះថ្ងៃបន្តិចបន្តួចមិនជាបញ្ហាទេ សូមកុំព្រួយបារម្ភ ខណៈការចាក់វ៉ាក់សាំងដូសទី៣នេះ ធ្វើឡើងស្របពេលមេរោគបំប្លែងថ្មី Delta កំពុងវាយលុកនៅកម្ពុជា ៕អានLD2 រដ្ឋបាលរាជធានីភ្នំពេញ ណែនាំ៥ចំណុច ដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ៕អានTG ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣ ចាក់ជូនកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ ៕….អានផ្ទាល់..LD3 នុស្ស ២៩១៧នាក់ និងយានយន្ត ១១៧០គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១២ ខែសីហា៕..អាន…
-
កម្មករ៣នាក់ស្លាប់ និងច្រើននាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

កម្មកររោងចក្រ៣នាក់បានស្លាប់និងជាង២០នាក់ទៀត បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ។ របាយការណ៍សមត្ថកិច្ចខេត្តបានបញ្ជាក់ថា ហេតុការណ៍ នោះ បានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ ស្ថិតលើផ្លូវជាតិលេខ៤១ ក្នុងចំណុច ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រថយន្តដែល ផ្ទុកកម្មករ៣៥នាក់ចេញពីរោងចក្រ បានបុកជា មួយរថយន្តដឹកឥដ្ឋក្នុងទិសដៅបញ្ច្រាសគ្នា ដោយបណ្តាលឲ្យមានមនុស្សស្លាប់៣នាក់ និង កម្មករ២៥នាក់ដទៃ ទៀតបានរងរបួសធ្ងន់និងស្រាល។ មូលហេតុដែលនាំឲ្យរថយន្តទាំង២បុកគ្នានោះ នៅមិនទាន់បានបញ្ជាក់លំ អិតពិស្តារនោះទេ។
-
គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៤% (Video Inside)

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ទើបសម្រេចបានជាង៦០ភាគរយនោះទេ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា គម្រោង សាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ នៃសង្កាត់ សំរោងក្រោម, ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេច ការ សាងសង់ប្រមាណ ៦៤%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២១។ អ្នកនាំពាក្យក្រសួងសាធារ ណការ និងដឹក ជញ្ជូន បានបញ្ជាក់ថាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ដែលចំណាយថវិកាសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិកនេះ នឹងនៅតែបន្តតាមផែនការជាដដែលបើទោះបីជាកម្ពុជា ប្រឈមនឹងការីក រាល ដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។ យោងតាម គម្រោងការដ្ឋានសាងសង់នេះ គ្រោងនឹងបញ្ចប់នៅក្នុង ខែមីនាឆ្នាំ ២០២៣។
-
រយៈពេល៦ខែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង៤១លានដុល្លារ (Video Inside)

ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆមាសទី១ដើមឆ្នាំនេះ មានជាង៤១លានដុល្លារ ដែលកើន ឡើង១១%បើទោះបីជាកម្ពុជាបន្តប្រឈមខ្ពស់នូវករណីឆ្លងកូវីដ១៩។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជា កំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់របស់ប្រទេស កម្ពុជា និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរវាងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ កាលពីឆមាសទី១ឆ្នាំ២០២០ ចំណូលពីកំពង់ផែស្វយ័តនេះមានប្រ មាណតែ៣៦លានដុល្លារតែប៉ុណ្ណោះ។ របាយការណ៍ក្នុងឆមាសថ្មីនេះបាន បង្ហាញថាចំណូលសរុបរបស់ កំពង់ផែស្វយ័តក្រុង ព្រះសីហនុរយៈពេល៦ខែដើមឆ្នាំ២០២១ ទទួលបានចំនួន ១៦ទ្រីលាន៧ពាន់១៤៨លាន ៦៦ម៉ឺន៧ពាន់រៀល ដែលស្មើនឹងប្រមាណ ៤១លានដុល្លារអាមេរិក។
-
បញ្ជាការដ្ឋានសឹករងខេត្តព្រះវិហារ ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ (Video Inside)

-
បញ្ជាការដ្ឋានសឹករងខេត្តស្ទឹងត្រែង ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ (Video Inside)

-
បង្ក្រាបដំណាំកញ្ឆាខុសច្បាប់៥កន្លែង នៅតាកែវ (Video Inside)

ទីតាំងដាំកញ្ឆាខុសច្បាប់៥កន្លែងនៅខេត្តតាកែវ ត្រូវសមត្ថកិច្ចបានរកឃើញ និងកម្ទេចចោល។ ការកាប់និងដុត កម្ទេចចោល បានធ្វើដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ កាលពីថ្ងៃទី១១សីហាឆ្នាំនៅក្នុង ភូមិសាស្រ្ត ឃុំតាអូ នៃស្រុកគិរីវង់ ដែលមានផ្ទៃដីទំហំប្រមាណ៣ពាន់១៨៩ម៉ែត្រការ៉េ។ សមត្ថកិច្ចនៅបានរំលាយចោល អាងរក្សាទឹកសម្រាប់ស្រោចកញ្ឆាចំនួន៤អាងផងដែរ។ កម្លាំងជំនាញត្រូវគេរាយការណ៍ថា កំពុងស្រាវជ្រាវស្វែង រកជនដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
-
បញ្ជូនមនុស្ស១៤នាក់ បំពានវិធានការរដ្ឋបាលទៅតុលាការ (Video Inside)

មនុស្ស១៤នាក់រួមទាំងម្ចាស់ហាងដែលបំពានវិធានការរដ្ឋបាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ជួនទៅតុ លាការនៅថ្ងៃទី១២សីហានេះដើម្បីការដាក់ទោសតាមច្បាប់។ អាជ្ញាធររាជធានីភ្នំពេញ ដែលបាននិងកំពុង ចាត់វិធានការយ៉ាងសកម្មដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ តែងបង្ក្រាបករណីបំពានវិធានការរដ្ឋបាលជាញឹក ញាប់នាពេលកន្លងមកនេះ។ កាលពីថ្ងៃទី១០សីហា ហាងឈ្មោះផ្ទះឈើម្ហូបខ្មែរ-ថៃដែលស្ថិតនៅខណ្ឌមានជ័យ និងមនុស្ស១៤នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធនឹងការបំពានវិធានការណ៍រដ្ឋបាលដែលកំពុងទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺកូវីដ១៩។ មនុស្សបំពានទាំងនោះ ត្រូវបានបញ្ជួនទៅតុលាការថ្ងៃនេះ។
-
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ជួបតំណាង UNHCR (Video Inside)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌កម្ពុជា និងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជួបពិភាក្សាគ្នាក្នុងការពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់និងយុត្តិធម៌។ ជំនួបពិភាក្សា រវាង លោករដ្ឋលេខាធិការ ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកPradeep Wagleបានធ្វើនៅព្រឹកថ្ងៃ ទី១២សីហាឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ កិច្ចប្រជុំត្រូវគេរាយការណ៍ថាបានផ្តោតលើកិច្ចសហ ប្រតិបត្តិការចំនួន៣រួមមាន ទី១. ការរៀបចំប្រព័ន្ធមូលដ្ឋានទិន្នន័យរឿងក្តីព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធា នីនិងខេត្តនិងការផ្តល់ជំនួយបច្ចេកទេសលើការងារនោះ។ ទី២-ការរៀបចំផែនការនៃការសិក្សាវាយតម្លៃនិងផ្សព្វ ផ្សាយបន្ថែមលើការអនុវត្តគម្រោងរូបមន្តនៃការឃុំខ្លួនបណ្តោះអាសន្ននៅតាមតុលាការ និងទី៣-កិច្ចសហការ ក្នុងការរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សនិងពង្រឹងសមត្តភាពមន្រ្តីក្នុង វិស័យយុត្តិធម៌។
-
ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា៣នាក់ គ្រោងចេញទៅហ្វឹកហាត់នៅបារាំង (Video Inside)

ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា៣នាក់ គ្រោងចេញទៅហ្វឹកហាត់នៅបារំាង ដើម្បីត្រៀមប្រកួតកីឡាស៊ី ហ្គេមនៅឆ្នាំ២០២២ និង២០២៣។ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលោក ប៊ុយ សុភ័ណ្ឌ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជា៣នាក់ គ្រោងនឹងត្រូវចេញទៅហ្វឹក ហាត់រយៈពេល៣ខែ នៅប្រទេសបារំាង ដើម្បីត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាម ដែលពន្យារពេលទៅធ្វើនៅចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២។ លោកបានបញ្ជាក់ថា កីឡាករជម្រើសជាតិអាយុ២១ឆ្នាំ លោកសៅ រង្សី ទម្ងន់ ៥២គីឡូក្រាម, កីឡាករ សែត សារឹទ្ធ អាយុ ២៣ឆ្នាំទម្ងន់ ៦៤គីឡូក្រាម និងកីឡាករ វី សុភ័ស អាយុ ២១ឆ្នាំ ទម្ងន់ ៦៩គីឡូក្រាម នឹងគ្រោងចាកចេញនៅចុងខែសីហា ឬ ដើមខែកញ្ញាខាងមុខនេះ។ កីឡាប្រដាល់សកលកម្ពុជា កន្លងមកធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន៥គ្រឿង ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានថ្លែងដែរថា ក្រៅពីគម្រោងហ្វឹកហាត់នៅក្រៅប្រទេស, ក្រុមកីឡាករ កីឡាការិនីមួយចំនួនទៀត នៅបានហ្វឹកហាត់ត្រៀម នៅក្នុងស្រុកផងដែរក្នុងគោលដៅបង្កើនមេដាយប្រកួតប្រជែងកីឡាស៊ីហ្គេមនៅវៀតណាមនិងបន្តការប្រកួតឆ្នាំ ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។