-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣៨នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣៨នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជា តួលេខឆ្លងថយចុះចំនួន ៥២នាក់ បើធៀបនឹងការរកឃើញកាលពីម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មី ដែលទើបរកឃើញនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍មានចំនួន ១១២នាក់ និងជាករណីឆ្លងលើពលករ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន២៦នាក់ ។ អ្នកឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងស្រុកអូរជ្រៅ ចំនួន ៣នាក់, ក្រុងសិរីសោភ័ណ ៣៧នាក់, ស្រុកស្វាយចេក ១០នាក់, ស្រុកភ្នំស្រុក ៣នាក់, ស្រុកព្រះនេត្រព្រះ ៥នាក់, ស្រុកថ្មពួក ៧នាក់, ស្រុកម៉ាឡៃ ៥នាក់, ក្រុងប៉ោយប៉ែត ៤៤នាក់ និងពលរដ្ឋជាអ្នកដំណើរមកពី ខេត្ត បាត់ដំបងចំនួន ៨នាក់, ខេត្តកំពត ២នាក់, ខេត្តសៀមរាប ៥នាក់, ខេត្តកណ្តាល ២នាក់ , ខេត្តឧត្តរមានជ័យ ម្នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តស្វាយរៀង ម្នាក់, ខេត្តត្បួងឃ្មុំ ម្នាក់, ខេត្តកំពង់ចាម…
-
ខេត្តកំពង់ធំ ឆ្លងថ្មី៥១នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥១នាក់ និងមានអ្នកស្លាប់ចំនួន៤នាក់បន្ថែមទៀត ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងកើនឡើងចំនួន ១២នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ យោង តាមរដ្ឋបាលខេត្តអ្នកឆ្លងជំងឺកូវីដ១៩ ដែលគេទើបបានរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅ ស្រុកស្ទឹងសែន ២៥នាក់, ស្រុកបារាយណ៍ ១១នាក់, ស្រុកសន្ទុក៥នាក , ស្រុកស្ទោង៥នាក់ , ស្រុកកំពង់ស្វាយ ៤នាក់, ស្រុក តាំងគោក ១នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ១៦០នាក់ មានអ្នកជាសះស្បើយសរុបចំនួន ១បាន់៣២៧នាក់ និងមានអ្នកស្លាប់កើនដល់ ៦០នាក់។
-
ខេត្តព្រះវិហារ ឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩ នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ២នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្តអ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងព្រះវិហារចំនួន ៣នាក់ និង ឆ្លងលើពលរដ្ឋក្នុងស្រុកជាំក្សាន្តចំនួន៦នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់ហ្នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន ៦៤៦នាក់, មានអ្នកជាសះស្បើយ ចំនួន ៣៧៤នាក់ និងមានអ្នកជាសះស្បើយចំនួន ២នាក់ ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជារយៈពេលអំណោយផលសម្រាប់កិច្ចការទាំងឡាយ។ សូមចូលរួមបំពេញការងារដោយការលះបង់ នោះអ្នកនឹងអាចបំពេញភារកិច្ចដែលបានគ្រោងទុកក្នុងរយៈពេលដ៏ខ្លី។ សូមផ្តោតទៅលើការងារ ជាជាងចំណាយពេលលើការសន្ទនាដែលមិនសមរម្យទាំងឡាយ ពីព្រោះអ្នកអាចស្ថិតនៅក្នុងនៅស្ថានភាពដែលត្រូវគេនិយាយដើម និងការបំភិតបំភ័យ ហេតុដូច្នេះសូមប្រយ័ត្នចំពោះសកម្មភាព។ ប្រសិនបើអ្នកនឹងជួបបញ្ហា សូមខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារមតិរបស់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរការល្អប្រសើរ ហើយចំពោះភារកិច្ចណាដែលអ្នកបានគ្រោងទុកហើយ គឺនឹងអាចទទួលបានជោគជ័យ។ ដោយឡែក មួយរយៈពេលនេះអ្នកហាក់ទទួលបន្ទុការងារច្រើន ដែលការងារទាំងនេះកំពុង ជះឥទ្ធិពលដល់សុខភាពរបស់អ្នក។សូមព្យាយាមបញ្ចប់ការងារឲ្យបានរួសរាន់ ហើយចាកចេញពីការិយាល័យដើម្បីទៅសម្រាកខ្លះ។ ក្រៅពីនេះ អ្នកទទួលបានផ្នត់គំនិតសម្បូរបែប និងនិន្នាការថ្មីៗ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាអង្គការផ្សេងៗ ក្នុងនោះអ្នកក៏អាចគ្រប់គ្រងសហការី និងដៃគូការងារបានល្អ។ សូម្បីតែភាពស្មុគ្រស្មាញបំផុត ក៏មិនអាចមករំខានការងារភាពចម្រើនលូតលាស់របស់អ្នកបានឡើយ។ អ្វីដែលគួរប្រុងប្រយ័ត្ន សូមកុំចុះចាញនឹងការល្បួងលួងលោមរបស់មនុស្សសំដីផ្អែម។ សូមរក្សាការពារមនោសញ្ចេតនារបស់អ្នកឲ្យមានច្រើនបំផុត បើមិនដូច្នោះទេវានឹងអាចរារាំងអាជីពក្នុងថ្ងៃនេះបាន។ ក្រៅពីនេះសូមមានចិត្តស្មោះត្រង់ តស៊ូក្នុងការដោះស្រាយបញ្ហាការងារ។ ខិតខំឲ្យអស់ពីសមត្ថភាព។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៩នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៩នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួលេខឆ្លង បានថយចុះចំនួន ៦៨នាក់ ធៀបនឹងពីម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលទើបនឹងរកឃើញទាំង នោះ គឺជាករណីឆ្លងលើពលករដែលកំពង់ធ្វើចត្តាឡីស័កចំនួន ៣នាក់ និងចំនួន ៣៦នាក់ ដទៃទៀត គឺជាករណី ឆ្លងនៅក្នុងសហគមន៍ ។ អ្នកឆ្លងពីក្នុងសហគមន៍ទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុងសំរោង ២០នាក់, ស្រុកចុង កាល់ម្នាក់ , នៅស្រុកអន្លង់វែង ១០នាក់, ស្រុកត្រពាំងប្រាសាទ ម្នាក់ និងពលរដ្ឋមកពីខេត្តដទៃរួមមានខេត្តកំពត ម្នាក់, មកពីខេត្តសៀមរាបម្នាក់ និងមកពីខេត្តតាកែវចំនួន ២នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹង ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ៧១នាក់, អ្នកជាសះស្បើយមានចំនួន ១ពាន់ ៣៧នាក់ និងមាន អ្នកស្លាប់ចំនួន ៩នាក់ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី៩៥នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតូលេខឆ្លងថយចុះ៤នាក់និងតួលេខស្លាប់ថយចុះ២នាក់ផងដែរ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៧នាក់, ស្រុកអង្គរជុំ៤នាក់, ស្រុកសូទ្រ និគម៧នាក់, ស្រុកបន្ទាយស្រី១១នាក់, ស្រុកពួក១២នាក់, ស្រុកក្រឡាញ់៣នាក់ និងស្រុកអង្គរធំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់នោះវិញ គឺស្ត្រីអាយុ៨០ឆ្នាំនិងបុរសអាយុ៧៤ឆ្នាំនៅក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៤៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៥៩៥នាក់ និងចំនួន មនុស្សស្លាប់បានកើនដល់៥៥នាក់។
-
ខេត្តកំពង់ចាម ឆ្លងថ្មី៤៣នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៣នាក់ និងស្លាប់៤នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ តួលេខឆ្លងមានការធ្លាក់ចុះ៧នាក់ប៉ុន្តែការស្លាប់កើន៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោង តាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុក កងមាស២នាក់ , ស្រុកចំការលើ១៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកស្រីសន្ធរ៦នាក់ និង មកពីខេត្តត្បូងឃ្មុំ ៣នាក់ ។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន ទី១ បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅស្រុក កំពង់សៀម, ទី២ ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ នៅស្រុកចំការលើ, ទី៣បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៃ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម និងទី៤ បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
-
អប្សរាព្រឹកនេះ ០៦ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1 សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១ម៉ឺន ៥ពាន់ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា៕ …អានផ្ទាល់… D5 ឯកឧត្តម ហ៊ុន ម៉ានី បង្ហោះសារស្ញប់ស្ញែងចំពោះការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជាតិ និងប្រជាជនស្ទើរពេញមួយជីវិត ៕…អានផ្ទាល់ (Page) BH1 អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យើងមានក្រុមហ៊ុន ១០ហើយ ដែលបានចុះបញ្ជី នាំចូលវ៉ាក់សាំង បង្ការកូវីដ-១៩ មកកម្ពុជា ៕ …អានផ្ទាល់… L2 អាណាព្យាបាល កុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំ រកវ៉ាក់សាំង មកចាក់ជូនប្រជាជន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ៕ …ឃ្លីប… V1 កុមារ និងយុវវ័យ អាយុ១២ ដល់១៧ឆ្នាំ តំរង់ជួរឈរព្រោងព្រាត ទទួលវ៉ាក់សាំងបង្ការ…
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៨នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៨នាក់ និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខថយចុះច្រើនរហូតដល់ ៦៨នាក់ បើប្រៀបធៀបនឹងការរកឃើញឆ្លងម្សិលមិញ។ ។ អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសួង ម្នាក់, ស្រុកក្រូចឆ្មា ម្នាក់, ស្រុក អូររាំងឪ ៣នាក់, ស្រុកមេមត់ ៦នាក់, ស្រុកពញាក្រែក១៧នាក់ និងស្រុកត្បូងឃ្មុំ ១០នាក់ ។ ចំណែកអ្នកស្លាប់ ថ្មីម្នាក់ទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៧២ឆ្នាំ ជាអ្នកស្រុកត្បូងឃ្មុំ ។
-
ខេត្តព្រៃវែង ឆ្លងថ្មី៨៧នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៧នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ១១នាក់ប៉ុន្តែកើនឡើងមនុស្សស្លាប់ម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត ការឆ្លងថ្មីទាំង៨៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកពាមរក៍២១នាក់, ស្រុកព្រះសេ្ដច១៨ នាក់, ស្រុកកំពង់ត្របែក១៧នាក់, ស្រុកពាមជរ៩នាក់, ស្រុកមេសាង៧នាក់, ស្រុកពារាំង៤នាក់, ស្រុកកំចាយមារ ២នាក់, ស្រុកបាភ្នំ ម្នាក់, ស្រុកពោធិ៍រៀងម្នាក់, ស្រុកស៊ីធរកណ្តាលម្នាក់, និងមកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៤៥ឆ្នាំ នៃស្រុកស៊ីធរកណ្ដាល។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៥សីហា អ្នកឆ្លងជំងឺ កូវីដ-១៩មានសរុប៤ពាន់៦៥៣នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៣៥១នាក់ និងចំនួនមនុស្សស្លាប់ បាន កើនដល់៨១នាក់។